តន្ត្រីករ An Thuyen អ្នកថែរក្សាចង្វាក់ចំរៀងប្រជាប្រិយ
VOV -  
(VOVworld)-ក្នុងសប្តាហ៍កន្លងទៅ តន្ត្រីករ An Thuyen បានទទួលមរណភាព នាំមកនូវសេចក្តីសោកស្តាយសម្រាប់ទស្សនិកជនស្រឡាញ់តន្ត្រីវៀតណាម។
តន្ត្រីករ An Thuyen មិនត្រឹមតែល្បីឈ្មោះជាតន្ត្រីករមានទេពកោសល្យ ប៉ុណ្ណោះ
ទេ ថែមទាំងលោកជាអ្នកមានគុណបំណាចក្នុងការបណ្តុះបណ្តាល សិល្បៈករ
សិល្បៈការិនីរបស់វៀតណាមទៀតផង។ ការលាចាកលោកនេះ ធ្វើឲ្យមនុស្ស
ជាច្រើនរូបភ្ញាក់ផ្អើល ដោយក្តីសោកស្តាយពន់ពេកនូវការបាត់បង់តន្ត្រីករវៀត
ណាមមួយរូប។
|
តន្ត្រីករ An Thuyen |
ប្រសូត្រនិងធំក្តីឡើងនៅស្រុកQuynh Luu ខេត្តNghe An ភាគកណ្តាល
វៀតណាម ដូច្នេះកុមារភាពរបស់តន្ត្រីAn Thuyen ផ្សាភ្ជាប់ជាមួយចម្រៀងប្រជា
ប្រិយ Vi Giam Nghe Tinh។ នៅពេលមានអាយុ១១ឆ្នាំ តន្ត្រីកររូបនេះ ត្រូវបាន
ស្គាល់ដល់ជាអ្នកល្បីឈ្មោះ ដេញហ្គីតាផ្លុំខ្លុយពូកែ និងជាអ្នកមានទេពកោសល្យ
លេងឧបករណ៍។ពេលអាយុ២០ឆ្នាំឃ្លាំងតន្ត្រីរបស់លោកមានវណ្ណកម្មជាច្រើន ដែលត្រូវបានទស្សនិកជននិយមចូលចិត្តដូចជាវណ្ណកម្មចម្រៀង“អូនជ្រើសរើស
ផ្លូវនេះ” ឬ “រាត្រីកំសាន្តចំរៀងប្រជាប្រិយនឹកអាល័យលោកប្រធានហូជីមិញ”។
តន្ត្រីករ Do Hong Quan ប្រធានសមាគមតន្ត្រីវៀតណាមបានចែករំលែកថា៖
“លោកជាមនុស្សម្នាក់មានទេពកោសល្យខាងចំរៀងប្រជាប្រិយ ជាពិសេស
លោកជាអ្នកស្នងតំណែងដ៏ឆ្នើម១រូបដែលបានយកតន្ត្រីរបស់ភាគកណ្តាលវៀត
ណាមក៏ដូចជាតន្ត្រីនៃបណ្តាជនជាតិភាគខាងជើងមកបញ្ជូលក្នុងវណ្ណកម្មរបស់
ខ្លួន។ម្យ៉ាងវិញទៀតលោក តែងតែព្យាយាមដើម្បីឆ្ពោះទៅភាពអស្ចារ្យថែមទៀត”។
ល្បីឈ្មោះដោយបណ្តាបទចំរៀងស្តីអំពីសេចក្តីស្នេហា ដែលទទួលបានការ
និយមចូលចិត្ត ពីទស្សនិកជនដូចជា “Hue ជាទីស្រឡាញ់” “ប្រជាចម្រៀងអូន
និងខ្ញុំ” ឬ “រាត្រីកំសាន្តចំរៀងនឹកអាល័យលោកប្រធានហូជីមិញ”។ល។ តន្ត្រីករ
An Thuyen ក៏បាននិពន្ធរឿងល្ខោនល្បីឈ្មោះដូចជា “រឿង Truong Chi” ឬ “ប្រទេស
ជាតិក្រោកឈរឡើង”។ នៅបទចំរៀងណាក៏ដោយ លោកក៏បានអនុវត្តនិងធ្វើឲ្យ
លេចឡើងអត្តសញ្ញាណនៃចំរៀងប្រជាប្រិយតំបន់Nghe An ដោយប៉ិនប្រសបដែរ។សេចក្តីស្នេហារចំពោះតំបន់ដីភាគកណ្តាលនេះ គឺបានដាក់ជាប់ក្នុងបេះដូងរបស់
លោកជានិច្ច។ដោយហេតុនេះហើយ ទោះបីជារស់នៅទីក្រុងក៏ដោយក៏លោកនៅ
តែរក្សាបាននូវអត្តសញ្ញាណរបស់តំបន់ដី Nghe An ដែរ។តន្ត្រីករDuc Trinhនាយក
មហាវិទ្យា័យវប្បធម៌សិល្បៈយោធាជាជនម្នាក់ធ្លាប់ធ្វើការជាមួយតន្ត្រីករAn Thuyen បានចែករំលែកថា៖
“ដោយសារប្រភពដើមរបស់លោកគឺប្រជាប្រិយvi Giam Nghe Tinh ដូច្នេះ
ក្នុងចង្វាក់តន្ត្រីររបស់លោកសុទ្ធតែពោរពេញទៅដោយលក្ខណៈប្រជាបិ្រយប្រពៃ
ណី។មិនត្រឹមតែមានលក្ខណៈសិល្បៈប៉ុណ្ណោះទេ ចំរៀងរបស់លោកបានជ្រៀប ចូលក្នុងដួងចិត្តរបស់មិត្តអ្នកកំសាន្ត ហើយវណ្ណកម្មរបស់លោកជានិច្ចកាលដាក់
ជាប់ក្នុងអារម្មរបស់ទស្សនិកជនជានិច្ច”។
ចំពោះអ្នកដែលមានឱកាសធ្វើការជាមួយតន្ត្រីករ An Thuyen សុទ្ធតែបាន
ឃើញថា លោកមានការផ្តើមគំនិតគឺធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍ខឿនតន្ត្រីវៀត
ណាមឲ្យក្លាយទៅជាខឿនតន្រ្តីជំនាញរីករាយភាយ។ជាច្រើនឆ្នាំកាន់តំណែង
ជានាយកមហាវិទ្យាល័យវប្បធម៌សិល្បៈយោធាលោកបានបណ្តុះបណ្តាល
សិល្បៈករ សិល្បៈការិនីជាច្រើនដូចជាសិល្បៈករ TrongTanសិល្បៈការិនី Thu
Hien ។ល។ តន្ត្រីករ Duc Trinh បានឲ្យដឹងថែមទៀតថា៖
“លោកមានគុណបំណាច់ក្នុងការកសាងមហាវិទ្យាល័យវប្បធម៌សិល្បៈ
យោធា ឲ្យ ក្លាយទៅជាសាលាមានកិត្យានុភាពក្នុងសង្គម ក៏ដូចជាក្នុងផ្នែកយោ
ធា។ ជា ពិសេសបណ្តុះបណ្តាលសិល្បៈករ សិល្បៈការិនីនៅគ្រប់ទិសទីរបស់ប្រ
ទេសជាតិ ។លោកជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់ជំនាន់វ័យក្មេង
បណ្តុះពន្លកសមត្ថភាព របស់ខ្លួន”។
ដោយការរួមចំណែកយ៉ាងសកម្មរបស់ខ្លួន តន្ត្រីករ An Thuyen មានកិត្តិ យសទទួលបានរង្វាន់រដ្ឋលើវិស័យវប្បធម៌-សិល្បៈ ដោយបណ្តាបទចំរៀង ដូច
ជា “អូនជ្រើសរើសវិថីនេះ” “រាត្រីកំសាន្តចំរៀងនឹងអាល័យលោកប្រធានហូជីមិញ”
ឬ “ចេញដំណើរទៅកាន់ ភាគពាយ័ព្យ”ជាដើម។ ទន្ទឹមជាមួយគ្នានោះ លោកក៏
បាន ទទួលរង្វាន់ជាច្រើនរបស់សមាគមន៍តន្ត្រីវៀតណាមទៀតផង។ ដោយជំងឺ
រាំរ៉ៃ លោកលាចាកលោកក្នុងការសោកស្តាយរបស់មជ្ឈដ្ឋានអ្នកស្រឡាញ់តូរ
តន្រ្តី៕
VOV