តន្រ្តីករ Van Dung និងរលកវិទ្យុសំលេងវៀតណាម

(VOVWORLD) -    អស់រយៈពេល៧២ឆ្នាំត្រូវបានបង្កើតនិងអភិវឌ្ឍន៍ វិទ្យុសំលេងវៀតណាមបានមានអ្នកយកព័ត៏មានអ្នកបច្ចេកទេសសិល្បករនិងតន្រ្តីករ ស្ទាត់ជំនាញជាច្រើនជំនាន់។ក្នុងនោះលោក Van Dung ជាតន្រ្តីករមួយរូបដែលមានស្នាដៃជាច្រើនរួមចំណែកទៅក្នុងជីវភាពសង្គមនិងខឿនតូរ្យតន្រ្តីជាតិ។ 

 

        អស់រយៈពេល៧២ឆ្នាំត្រូវបានបង្កើតនិងអភិវឌ្ឍន៍ វិទ្យុសំលេងវៀតណាមបានមានអ្នក យកព័ត៏មានអ្នកបច្ចេកទេសសិល្បករនិងតន្រ្តីករ ស្ទាត់ជំនាញជាច្រើនជំនាន់។ក្នុងនោះលោក Van Dung ជាតន្រ្តីករមួយរូបដែលមានស្នាដៃជាច្រើនរួមចំណែកទៅក្នុងជីវភាពសង្គមនិងខឿនតូរ្យតន្រ្តីជាតិ។ 

        ក្រោយពីបញ្ចប់ការសិក្សាខាងសារព័ត៏មានមកលោក Van Dung ចូលធ្វើការនៅកម្មវិធីឧស្សាហកម្មវិទ្យុសំលេងវៀតណាម។ តែបន្ទាប់នោះតាមសំណូមពរពីថ្នាក់លើលោកបែរជាធ្វើអ្នកនិពន្ធតូរ្យតន្រ្តីវិញ។ ដោយហេតុនេះលោកបានខិតខំរៀនសូត្រចំណេះវិជ្ជាតូរ្យតន្រ្តីហើយក៏ក្លាយទៅជាអ្នកតែងចំរៀងជាច្រើនបទផងដែរ។ តន្រ្តីករ Van Dung  បានសំណេះសំណាលថា

          “ខ្ញុំយល់ថាធ្វើរបរអីគឺត្រូវចេះដឹងឲ្យបានជ្រាលជ្រៅរបរហ្នឹង។ នាគ្រានោះក្នុងគោលបំ ណងលើកទឹកចិត្តប្រជាជននៅភូមិភាគខាងជើងជំរុញផលិតកម្មនិងកងទ័ពនៅសមរភូមិមុខវាយឈ្នះខ្មាំងសត្រូវថ្នាក់លើបានប្រាប់ខ្ញុំឲ្យរៀនសូត្រដើម្បីក្លាយទៅជាតូន្រ្តីករ”។

តន្រ្តីករ Van Dung និងរលកវិទ្យុសំលេងវៀតណាម - ảnh 1តន្រ្តីករ Van Dung  

        នាឆ្នាំ១៩៦៥ក្នុងដំណើរទៅកាន់តំបន់ជាប់ខ្សែស្របរយៈទទឹងលេខ១៧ចំណុះសមរភូមិ Vinh Linh នោះ តន្រ្តីករ Van Dung បានតែងបទចំរៀងក្រោមចំណងជើងថា”កងទ័ពរំដោះប្រជាជនយើងចេញដំណើរ”។ ពេលទៅកាន់សមរភូមិ Khe Sanh ឆ្នាំ១៩៦៨ លោកតែងបទ ”រថយន្តបងឆ្លងកាត់ផ្លូវលំ Truong Son”រៀបរាប់ពីក្រុមនារីឈានមុខអង់អាចក្លាហាន។ នាឆ្នាំ១៩៧១ពេលរណសិរ្សផ្លូវជាតិលេខ៩ត្រូវបានបើកចេញនោះតន្រ្តីករ Van Dung បាននិពន្ធ បទចំរៀង”សប្បាយរីករាយផ្លូវលេខ៩វាយឈ្នះខ្មាំង”។ ស្ដីពីបុព្វហេតុតូរ្យតន្រ្តីរបស់លោក Van Dung តន្រ្តីករ Pham Tuyen អតីតប្រធាននាយកដ្ឋានតូរ្យតន្រ្តីវិទ្យុសំលេងវៀតណាមបានឲ្យដឹងថា

          “ពីអ្នកការសែតមួយរូបលោក Van Dung ធ្លាប់ទៅកាន់ទីកន្លែងជាច្រើនដែលធ្វើឲ្យលោកមានចំណាប់អារម្មណ៍ថ្មីថ្មោងខុសៗពីគ្នា។ លោកបានតែងបទចំរៀងជាច្រើនសំរាប់កុមារនិងយុវជនដែលចំរៀងរបស់លោកសុទ្ធតែត្រូវបានមហាជននិយមចូលចិត្តខ្លាំងដែរ”។

        អស់រយៈពេល៤០ឆ្នាំប្រកបការងារនៅវិទ្យុសំលេងវៀតណាម តន្រ្តីករ Van Dung បានបង្កើតស្នាដៃចំរៀងជាច្រើនដែលបានចាកផ្សាយតាមរលកវិទ្យុជាតិរួមចំណែកទៅក្នុងជីវភាពវប្បធម៌របស់ប្រជាជន។ ឥឡូវក្នុងវ័យជាង៨០ឆ្នាំលោកនៅតែជក់ចិត្តនឹងការនិពន្ធបទភ្លេងដដែល។ ដោយមានស្នាដៃល្អប្រសើរសំរាប់ប្រទេសជាតិនោះតន្រ្តីករ Van Dung ត្រូវបានរដ្ឋជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី២និងរង្វាន់រដ្ឋអំពីអក្សរសាស្រ្តសិល្បៈវគ្គទី១កាលពីឆ្នាំ២០០១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ