មេម័រ របស់អតីតយុទ្ឋជនTran Van Xuat អំពីTruong Sa
TRAN HIEU -  
(VOV) /  
Vovworld-ថ្ងៃទី១០ឧសភាឆ្នាំ១៩៨៤យុវជនTran Van Xuatបានឈានជើងលើកោះ
Truong Sa Dongជាលើកដំបូង។នាពេលថ្មីៗនេះលោកបានវិលត្រឡប់មកទស្សនា
ទីនេះលើនាវាHQ ៥៧១។ពេលនិយាយដល់ Truong Saមនុស្សនេះដោយទម្លាប់
ស្រគត់ស្រគុំនោះក្លាយទៅជារហ័សរហួននិងខ្នះខ្នែង។លោកចែករំលែកថា៖
“ នេះមិនមែនជាការងឿងឆ្ងល់ចំពោះខ្ញុំទេពេលទទួលភារកិច្ចទៅបំពេញការងារ
នៅកោះTruong Sa Dong។ក្រោយរយះពេល២យប់២ថ្ងៃជិះនាវាលើសមុទ្រនាវា
របស់យើងខ្ញុំបានមកដល់ Truong Sa Lon។ក្រោយរយះពេល២ម៉ោងសំរាកនាវា
រត់ត្រង់ទៅកាន់កោះTruong Sa Dongនិងចូលចត់ទីកន្លែងនេះ៤ម៉ោងក្រោយនោះ។នេះជារង្វង់វេលាម៉ោង១ពេលល្ងាចថ្ងៃទី១០ឧសភាឆ្នាំ១៩៨៤។សព្វថ្ងៃកោះនេះបាន
មានការផ្លាស់ប្តូរយ៉ាងច្រើនណាស់។ក្នុងជីវិតរបស់កងទ័ពលើកោះនេះយើងខ្ញុំបាន
ជួបប្រទះនឹងការលំបាកជាច្រើន។ប៉ុន្តែយើងខ្ញុំទទួលបានមនោសញ្ចេតនាពីយុទ្ឋមិត្ត
ជានិច្ច។ក្រោយពីបំពេញភារកិច្ចលើកោះយើងខ្ញុំក្លាយទៅជាបងប្អូនក្នុងគ្រួសារ។ “
|
របស់អតីតយុទ្ឋជនTran Van Xuat (រូបថតVOV) |
អតីតយុទ្ឋជននេះចាត់ទុកការលំបាកដែលលោកជួបប្រទះក្នុងរយះពេលស្នាក់នៅលើ
កោះTruong Sa Dongដូចជាការសាកល្បងសំរាប់យុទ្ឋជន១នាក់។បណ្តាយុទ្ឋជនដែល
បំពេញភារកិច្ចនៅទីនេះខ្វះទឹកសាបបន្លែខៀវទាំងពេលអាហារម្តងៗនិងរាប់ទាំងខ្វះ
ការថែទាំសុខាបាលពេលកើតជំងឺទៀតផង។ប៉ុន្តែពេលវេលាស្នាក់នៅទីនេះ បាន
បន្សល់ទុកមកបណ្តាអនុស្សាវរីយ៍ដ៍ជ្រាលជ្រៅសំរាប់ អតីតយុទ្ឋជនTran Van Xuat។ក្រោយពីចាកចេញពីជួរទ័ពលោកនឹកដល់យុទ្ឋមិត្តជានិច្ច។ដោយហេតុនេះនាឆ្នាំ
២០០៥លោកបានសម្រេចអនុវត្តទួរទសេចរណ៍១ពីភាគខាងជើងទៅភាគខាងត្បូង
វៀតណាមក្នុងបំណងជួបជាមួយយុទ្ឋមិត្តឡើងវិញ។ហើយលោករកជួបបានមនុស្ស
ចំនួន២៥នាក់ដែលក្នុងនោះមានលោកNguyen Dac Hieuផង។ក្រោយពីចាកចេញពី
ជួរទ័ពលោករូបនេះបានទៅកសាងអាជីពនៅខែត្រDac Lac នៅក្នុងតំបន់ខ្ពងរាបភាគ
កណ្តាលវៀតណាម។លោក Hieuគ្មានពេលណារំពឹងគិតថា៖នឹងជួបបាន អតីតយុទ្ឋជន
Tran Van Xuatឡើងវិញទេ។លោកនិយាយដោយក្តីរំជួលចិត្តថា៖“លោក Xuatជាជន
១រូបដែលមានមនោសញ្ចេតនាដ៍ស្និទស្នាលជាមួយយុទ្ឋមិត្តទាំងឡាយ។លោកបាន
ទៅស្វែងរកជួបប្រាស្រ័យជាមួយបណ្តាអតីតយុទ្ឋជនដែលធ្លាប់ប្រកបការងារលើកោះ
Truong Sa Dong។ខ្ញុំជាជនចុងក្រោយដែលលោករកជួបបាន។យើងខ្ញុំាបានយំក្នុងក្តី
សប្បាយរីករាយដោយបានជួបជុំគ្នាក្រោយរយះពេល២៧ឆ្នាំត្រូវព្រាត់ប្រាស់គ្នា ។ “
ដោយទឹកចិត្តស្នេហាជាតិរបស់ខ្លួនអតីតយុទ្ឋជនTran Van Xuatបានបង្កើតបង្គោល
អធិបតេយ្យភាពអំពីសមុទ្រTruong Sa Dongនៅក្នុងបរិវេណនៃផ្ទះខ្លួនក្នុងបំណង ជួប
ប្រាស្រ័យជាមួយមិត្តភក្តិឡើងវិញដែលបានបាត់ការទាក់ទង។សំណង់នេះសព្វថ្ងៃ
បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់មកទស្សនា។អតីតយុទ្ឋជនរូបនេះបាន
អធិប្បាយជាមួយមិត្តវ័យក្មេងក៍ដូចជាភ្ញៀវទេសចរបរទេសអំពីប្រពៃណីស្នេហាជាតិ
របស់ប្រជាជនវៀតណាម។លោកមានចំណាប់អារម្មណ៍សប្បាយពេលដែលសង្កេត
ឃើញការផ្លាស់ប្តូរដែលកំពុងប្រព្រឹត្តទៅលើកោះTruong Sa Dong។លោកយល់ថា៖រូបភាពកោះនេះដក់ជាប់ក្នុងបេះដូងរបស់បណ្តាអតីតយុទ្ឋជននិងជនវៀតណាមគ្រប់
រូបជារៀងរហូត៕
TRAN HIEU
-VOV