យុទ្ធជនពិការគំរូល្អក្នុងសម័យសន្តិភាព

(VOVWORLD) - ទោះបីជាបានឆ្លងកាត់អំឡុងពេលសង្គ្រាមដ៏កាចសាហាវដោយបន្សល់ទុកនូវស្លាកស្នាមរបួសធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែ យុទ្ធជនពិការកម្រិត៣/៤ លោក Hoang Viet Toan នៅឃុំ Xuan Lai ស្រុក Tho Xuan ខេត្ត Thanh Hoa នៅតែខិតខំប្រឹងប្រែង ជំនះពុះពារលើការឈឺចាប់ ដើម្បីរួមចំណែកអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនទៅក្នុង ការកសាងស្រុកកំណើត។ ចំពោះរូបលោកផ្ទាល់ ដរាបណាលោកមានសុខភាព ល្អ លោកនឹងបន្តធ្វើការងារជានិច្ច។
យុទ្ធជនពិការគំរូល្អក្នុងសម័យសន្តិភាព - ảnh 1យុទ្ធជនពិការលោក Hoang Viet Toan (អាវស) រីករាយជាមួយការអភិវឌ្ឍនៃស្រុកកំណើត។ (រូបថត៖ VOV) 

ផ្លូវប្រវែង១,២គីឡូម៉ែត្រទៅដល់ទំនប់ទន្លេ Chu នៃភូមិ Phong Lai ឃុំ Xuan Lai ស្រុក Tho Xuan ត្រូវបានសាងសង់ឡើងមុននេះ១១ឆ្នាំហើយ ប៉ុន្តែនៅតែស្អាត ណាស់។ ដើម្បីស្ថាបនាផ្លូវនេះ លោក Hoang Viet Toan ជាអ្នកដំបូងគេបាន លើកសំណើជូនថ្នាក់ដឹកនាំឃុំដើម្បីសុំឲ្យចលនាប្រជាជនភូមិ Phong Lai រួមវិភាគ ទានកសាងផ្លូវ។ ក្នុងតួនាទីជាប្រធានក្រុមកសាងផ្លូវ លោក Toan បានចលនា ប្រជាជនរបស់ឃុំដែលកំពុងរស់នៅ ធ្វើការនៅគ្រប់ទិសទីលើទូទាំងប្រទេសឲ្យរួម វិភាគទានជាមួយប្រជាជននៅតំបន់ដើម្បីធ្វើផ្លូវ។ លទ្ធផលគឺត្រឹមតែក្នុងរយៈពេល៣ ខែតែប៉ុណ្ណោះ ផ្លូវក្នុងតម្លៃ ៨៥០លានដុងត្រូវបានសម្រេចរួចរាល់ដោយការរៃ អង្គាសទឹកប្រាក់តាមរបៀបនេះ។ លោក Trinh Khac Thuan មេភូមិ Phong Lai ឃុំ Xuan Lai ស្រុក Tho Xuan ខេត្ត Thanh Hoa បានឲ្យដឹងថា យុទ្ធជនពិការលោក Hoang Viet Toan តែងតែជាគំរូឈានមុខគេក្នុងចលនាជាច្រើននៅក្នុងតំបន់។

“ក្រុមរបស់លោក Toan ជាអ្នកដំបូងគេដែលបំផុសឡើងចលនាធ្វើផ្លូវ ក្នុងភូមិ។ លទ្ធផលគឺក្នុងរយៈពេល១ខែតែប៉ុណ្ណោះ យើងខ្ញុំបានសម្រេចប្រព័ន្ធផ្លូវ គមនាគមន៍ទាំងស្រុង”។

នាឆ្នាំ២០១៥ លោក Toan បន្តចលនាបាននូវទឹកប្រាក់ចំនួន៦៥០លានដុង ដើម្បីកសាងផ្ទះវប្បធម៌ហើយ ជួសជុលកែលម្អផ្លូវថ្នល់ក្នុងភូមិ ជួយឲ្យមុខមាត់ ភូមិកាន់តែស្រស់ស្អាតថែមទៀត។ ចែករំលែកអំពីយុទ្ធជនពិការ Hoang Viet Toan លោក Nguyen Ngoc Uyen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Xuan Lai បានឲ្យដឹងថា៖

“យុទ្ធជនពិការ Hoang Viet Toan មានឥទ្ធិពលធំណាស់។ ក្រោយពីចូល និវត្តន៍មក លោកតែងតែលើកទឹកចិត្តកូនចៅអនុវត្តឲ្យបានល្អនូវគោល នយោបាយ ច្បាប់របស់បក្ស រដ្ឋ ព្រមទាំងឃោសនាឲ្យប្រជាជនកសាងរបៀប រស់នៅវប្បធម៌ផងដែរ។ អ្វីៗដែលលោក Toan បំផុសឡើង គឺប្រជាជន ជឿជាក់ណាស់។ អាស្រ័យដោយមានមនុស្សប្រកបដោយកិត្យានុភាពខ្ពស់ដូច លោក Toan យើងខ្ញុំអាចទាក់ទងប្រាស្រ័យជាមួយប្រជាជនយ៉ាងឆាប់រហ័ស បំផុត”។

ធ្លាប់បានចូលរួមប្រយុទ្ធនៅខេត្ត Quang Tri និងផ្លូវ៩ភាគខាងត្បូងប្រទេស ឡាវ នាឆ្នាំ១៩៧៣ លោក Toan ត្រូវរងរបួសដោយកម្រិត៤១%ក្នុងយុទ្ធនាការ ផ្លូវ៩ ហើយត្រូវឆ្លងសារធាតុគីមីពុល ពណ៌លឿងទុំទៀតផង។ ដល់ឆ្នាំ១៩៧៦ លោកបានចាកចេញពីជួរកងទ័ពវិលត្រឡប់មកកសាងស្រុកកំណើត។ ក្នុងអំឡុង ពេល២៨ឆ្នាំមក លោកបានឆ្លងកាត់តំណែងជាច្រើន ចាប់ពីលេខាសម្ព័ន្ធយុវជន ប្រធានគណៈកម្មាធិការប្រជាជនរហូតដល់លេខាគណៈកម្មាធិការបក្សឃុំ Xuan Lai។

ទោះបីជាកាន់តំណែងណាក៏ដោយ ប៉ុន្តែលោកជានិច្ចកាលខិតខំប្រឹងប្រែង ដើម្បីសម្រេចភារកិច្ចឲ្យបានល្អបំផុត។ លោក Hoang Viet Toan បានចែករំលែក ថា ពេលវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ ត្រូវតែអះអាងបាននូវឫទ្ធានុភាព របស់បក្ខជននិងយុទ្ធជនលោកអ៊ុំហូម្នាក់ក្នុងការចូលរួមការងារសង្គមកិច្ច ហើយ លើកទឹកចិត្តកូនចៅធ្វើផលិតកម្មអាជីវកម្មផងដែរ។ យុទ្ធជនពិការ Hoang Viet Toan បានបន្ថែមទៀតថា៖

“ខ្ញុំវិលត្រឡប់មកជីវភាពរស់នៅធម្មតាដោយទឹកចិត្តស្មោះសររបស់យុទ្ធជនលោកអ៊ុំហូម្នាក់ ដែលស្នេហាស្រុកកំណើតនិងក្រុមគ្រួសារជានិច្ច។ ទោះជាបក្ស និងប្រជាជនប្រគល់ភារកិច្ចណាក៏ដោយ ខ្ញុំតែងតែខិតខំប្រឹងប្រែងដើម្បីសម្រេច ឲ្យបានល្អ។ ក្រៅពីនោះ លើកទឹកចិត្តប្រជាជនអនុវត្តចលនាប្រឡងប្រណាំង ស្នេហាជាតិ ដើម្បីកសាងស្រុកកំណើតរបស់ខ្លួនឲ្យកាន់តែសម្បូរធូធារពីមួយថ្ងៃ ទៅមួយថ្ងៃ”។

ដោយមានស្នាដៃឆ្នើមៗក្នុងការកសាងស្រុកកំណើត យុទ្ធជនពិការ Hoang Viet Toan ទទួលបានប័ណ្ណសរសើរជាច្រើនពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។ ប៉ុន្តែចំពោះ រូបលោកផ្ទាល់ ពានរង្វាន់ដ៏ថ្លៃថ្លាបំផុតនោះគឺការស្រឡាញ់រាប់អានរបស់ ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ