លោកតាថែរក្សាមុខរបរយូរឆ្នាំបំផុតនៅប្រៃសណីយ៍ Sai Gon

(VOVWORLD) -         ជារៀងរាល់ថ្ងៃមនុស្សដែលចេញចូលប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon តែងតែឃើញលោកតារាងស្គមសក់ស្កូវមុខស្លូតមួយរូប។ នោះគឺលោក Duong Van Ngo កើតនាឆ្នាំ១៩៣០។ អស់រយៈពេល២៧ឆ្នាំកន្លងទៅនេះលោកអង្គុយនៅទីកន្លែងមួយក្នុងប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ដើម្បីជួយសរសេរសំបុត្រឲ្យភ្ញៀវ។ លោកជាអ្នក Sai Gon ចុងក្រោយប្រកបរបរសរសេរសំបុត្រឈ្នួលនិងជាជនតែម្នាក់គត់ដែលបានទទួលតិតិ្តនាម”អ្នកសរសេរសំបុត្រឈ្នួលយូរឆ្នាំបំផុតនៅប្រទេសវៀតណាម”។

 

          ជារៀងរាល់ថ្ងៃមនុស្សដែលចេញចូលប្រៃសណីយ៍មជ្ឈមណ្ឌលSai Gonតែងតែឃើញលោកតារាងស្គមសក់ស្កូវមុខស្លូតមួយរូប។ នោះគឺលោក Duong Van Ngo កើតនាឆ្នាំ១៩៣០។ អស់រយៈពេល២៧ឆ្នាំកន្លងទៅនេះលោកអង្គុយនៅទីកន្លែងមួយក្នុងប្រៃសណីយ៍មជ្ឈមណ្ឌល Sai Gon ដើម្បីជួយសរសេរសំបុត្រឲ្យភ្ញៀវ។ លោកជាអ្នក Sai Gon ចុងក្រោយប្រកបរបរសរសេរសំបុត្រឈ្នួលនិងជាជនតែម្នាក់គត់ដែលបានទទួលតិតិ្តនាម”អ្នកសរសេរសំបុត្រឈ្នួលយូរឆ្នាំបំផុតនៅប្រទេសវៀតណាម”។

        លោក Duong Van Ngo ដៃម្ខាងកាន់កែវពង្រីកមើលអក្សរដៃម្ខាងទៀតសរសេរសំបុត្រ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះលោកតាវ័យ៨៧ឆ្នាំធ្វើការនៅក្បែរស្លាកមានសរសេរអក្សរ”កន្លែងណែនាំនិងជួយសរសេរសំបុត្រ”។ នៅជំវិញលោកតែងតែមានមនុស្ស៣ ៤នាក់អង្គុយចាំពឹងលោកជួយសរសេរជាភាសាអង់គ្លេសនិងភាសាបារាំង។ ថ្ងៃមួយអ្នកស្រី Ho Thi Hong នៅសង្កាត់ទី៧ខណ្ឌទី៨បានមករកលោកតា Duong Van Ngo តាំងពីព្រឹកព្រលឹមដើម្បីសូមតាជួយពន្យល់ពីរឿងកាតប៉ុស្តាល់ដែលគេផ្ញើមកជូនអ្នកស្រីពីសហរដ្ឋអាមេរិក។

លោកតាថែរក្សាមុខរបរយូរឆ្នាំបំផុតនៅប្រៃសណីយ៍ Sai Gon - ảnh 1 លោកជាអ្នក Sai Gon ចុងក្រោយប្រកបរបរសរសេរសំបុត្រឈ្នួល

      អ្នកស្រី Ho Thi Hong បានឲ្យដឹងថា តាំងពីពេលមានអាយុ១៤- ១៥ឆ្នាំអ្នកស្រីបានមក   ពឹងតា Duong Van Ngo ជួយសរសេរសមបុត្រដើម្បីផ្ញើទៅគ្រួសារនៅបរទេស។ ឥឡូវទោះបីនៅទីក្រុងហូជីមិញមានក្រុមហ៊ុនបកប្រែជាច្រើនក្ដីតែមនុស្សជាច្រើនដូចរូបអ្នកស្រីនៅតែមករកលោកតា Duong Van Ngo ដើម្បីពឹងពាក់គាត់ជួយសរសេរសំបុត្រជាភាសាបរទេស។ អ្នកស្រី Ho Thi Hong បានថ្លែងថា

        “ នាងខ្ញុំទុកចិត្តលើគាត់ដោយសារគាត់សរសេរត្រឹមត្រូវណាស់។ គាត់យល់ចិត្តជនជាតិ វៀតណាមយើង។ មនុស្សជាច្រើនចេះភាសាអង់គ្លេសមែនតែមិនចេះសរសេរដូចរូបគាត់បានឡើយ។ ក្នុងអតីតកាលលោកតានេះមានទំនាក់ទំនងជាមួយជនបរទេសជាច្រើនណាស់។ហើយឪពុកម្ដាយនាងខ្ញុំក៏ធ្លាប់ពឹងគាត់ជួយបកប្រែភាសាបរទេសដែរ”។

        បន្ទាប់ពីជួយភ្ញៀវចុងក្រោយសរសេរសំបុត្ររួចលោកតា Duong Van Ngo បានឲ្យដឹងថាជារៀងរាល់ថ្ងៃការងាររបស់លោកចាប់ផ្ដើមពីម៉ោង៨ព្រឹកហើយបញ្ចប់នៅវេលាម៉ោង៣រសៀល។ គិតជាមធ្យមក្នុងមួយថ្ងៃៗលោកជួយគេសរសេរសំបុត្រជាភាសាបរទេសចំនួនពី៥ដល់៧សន្លឹកក្នុងតំលៃពី៥០០០ដល់១០០០០ដុងក្នុង១ទំព័រ។ លោកឲ្យដឹងថា

       “តាមពិតគឺការបកប្រែឥឡូវមានតិចតួចណាស់។ ព្រោះគេប្រើអ៊ីនធឺណិតឬទូរស័ព្ទវាលឿនជាង។ ប៉ុន្តែមានរឿងផ្សេងៗឧទាហរណ៍មានមនុស្សខ្លះពឹងខ្ញុំសរសេរអាស័យដ្ឋានលើស្រោមសំបុត្រផ្ញើទៅបរទេសដោយគេខ្លាចសរសេរដោយខ្លួនឯងនឹងច្រឡំ។ មនុស្សខ្លះពេលផ្ញើឥវែឥ វ៉ាន់ឬហៅទូរស័ព្ទទៅបរទេសក៏ពឹងខ្ញុំដែរ”។

លោកតាថែរក្សាមុខរបរយូរឆ្នាំបំផុតនៅប្រៃសណីយ៍ Sai Gon - ảnh 2សំខាន់បំផុតគឺកែវពង្រីកដោយសារវាជួយលោកមើលឃើញច្បាស់នូវអក្សរក្នុងសំបុត្រ 

        អស់រយៈពេល២៧ឆ្នាំកន្លងទៅនេះ តា Duong Van Ngo តែងតែយកតាមខ្លួននូវកាបូបផ្ទុកសៀវភៅបិចខ្មៅដៃវចនានុក្រមហើយសំខាន់បំផុតគឺកែវពង្រីកដោយសារវាជួយលោកមើលឃើញច្បាស់នូវអក្សរក្នុងសំបុត្រ។

       “វចនានុក្រមគឺមានសារសំខាន់ណាស់។ ជួនកាលខ្ញុំត្រូវមើលពាក្យក្នុងវចនានុក្រមដោយ សារមិនចាំឡើយ។ តែក៏មានពាក្យខ្លះដែលគ្មានក្នុងវចនានុក្រមដូចជាពាក្យម៉ូតូឌុបអីចឹង។ ក្នុងករណីនោះខ្ញុំត្រូវរិះរកវិធីពន្យល់ឲ្យគេ”។

        ក្នុងវ័យ៨៧ឆ្នាំលោកតា Duong Van Ngo បានសំណេះសំណាលថាលោកសប្បាយចិត្តណាស់ដែលនៅតែធ្វើការមានផលប្រយោជន៍ជូនសង្គម។ អស់រយៈពេល៤០ឆ្នាំជាអ្នករត់សំបុត្រនិង ២៧ឆ្នាំប្រកបរបរសរសេរសំបុត្រឈ្នួល លោកតា Duong Van Ngo បានក្លាយទៅជាមនុស្ស     ពិសេស មួយរូបរបស់ប្រៃសណីយ៍ក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ