លោកប្រធានហូជីមិញៈប្រភពមនោអារម្មណ៌និពន្ធគ្មានទីបញ្ចប់
VINH PHONG -  
(VOVworld)-កើតឆ្នាំ១៩៤៣ នៅភូមិ Hien Quan ស្រុក Tam Nong ខេត្ត Phu Tho នឹង
ចាប់ ផ្តើមធ្វើសកម្មភាពភាពយន្តកាលពីឆ្នាំ១៩៥៣រហូតមកបច្ចុវប្បន្ន សិល្បៈករ
ប្រជាជន Bui Dinh Hac ធ្លាប់មានកិត្តិយសទទួលជ័យលាភី លេខ១ចំនួន១០លើក
នៅបណ្តា មហោស្រពភាពយន្តអន្តរជាតិនិងវៀតណាម ក្នុងនោះ វណ្ណកម្មដែល
ទទួលជ័យលាភីរបស់លោកភាគច្រើនគឺស្តីអំពីលោកប្រធានហូជីមិញ។ អ្នកដឹក
នាំរឿង Bui Dinh Hac បានចែករំលែកថា ក្រៅពីសេចក្តីស្រឡាញ់គោរពចំពោះ
លោកប្រធាន ហូជីមិញ អនុស្សាវរីយ៍គួឲ្យចង់ចាំបំផុតរបស់លោកនោះគឺបានមក បញ្ចាំងខ្សែភាពយន្តបម្រើលោកប្រធានហូជីមិញនៅវិមានប្រធាន។ លោកបាន
រំលឹកថា៖
“នាពេលរសៀលថ្ងៃ១នោះ ក្នុងពេលកំពុងធ្វើការនៅរោងផលិតភាពយន្ត ស្រាប់តែខ្ញុំទទួលបានដំណឹងថា លោកប្រធានហូជីមិញប្រាប់ឲ្យក្រុមភាពយន្ត
មកវិមានប្រធាន ដើម្បី បញ្ចាំងខ្សែភាពយន្តដែលទើបនឹងផលិត។ ថ្ងៃនោះ ខ្ញុំ
បានអង្គុយក្បែរ លោកអ៊ុំហូរហូតដល់១ម៉ោងកន្លះ។ ខ្ញុំមានអារម្មណ៍រំភើបយ៉ាង
ខ្លាំងណាស់!”
|
អ្នកដឹកនាំរឿង Bui Dinh Hac |
វណ្ណៈកម្មដើមដំបូងដែលអ្នកដឹកនាំរឿង Bui Dinh Hac ផលិតគឺ “បទចំរៀង
ឧទ្ទិសជូនលោកអ៊ុំហូ”។ខ្សែភាពយន្តនេះ បានផលិតរួចរាល់ ក្រោយពីមហាសន្និ បាតបក្សលើកទី៤នាឆ្នាំ១៩៧៦ ដោយលើកយកពាក្យពេជ្រ ស្ងើចសរសើរលោក
ប្រធាន ហូជីមិញរបស់ភ្ញៀវអន្តរជាតិ។ ចំពោះខ្សែភាពយន្ត“លោក Nguyen Ai
Quoc មកជាមួយលទ្ធិលោក Lenin” បានប្រមូលផ្តុំសម្តែងក្នុងរយៈពេលខ្លី ពីរដូវ
ក្តៅឆ្នាំ១៩២៣ ដល់សិរទរដូវឆ្នាំ១៩២៤។ ពេលនោះ លោកប្រធានហូជីមិញបាន
មកដល់សហភាពសូវៀតជាលើកដំបូង និងចូលរួមសកម្មភាពអន្តរជាតិកុម្មុយ
និស្ត។ ក្រុមអ្នកផលិតខ្សែភាពយន្ត បាន បង្ហាញរូបភាពយុវជន Nguyen Tat Thanh
ក្នុងអាយុ ៣៣ឆ្នាំ ពីរចនាបទវប្បធម៌ មនោសញ្ជេតនាមេត្តាធម៌ ដល់ការត្រិះរិះន
យោបាយ។ លោក Bui Dinh Hac ឲ្យដឹង ថែមទៀតថា៖
“ពេលដែលផលិតខ្សែភាពយន្តអំពីលោកប្រធានហូជីមិញ ខ្ញុំមានអារម្មណ៌ ខ្វល់ខ្វាយក្នុងចិត្តយ៉ាងខ្លាំង ដោយសារនេះជាប្រធានបទដ៏ធំធេង។ ដោយហេតុ
នេះ ខ្ញុំត្រូវ ស្វែងរកឯកសារផង និងសាក្សីប្រវត្តិសាស្រ្តផង។ ចំពោះខ្សែភាពយន្ត
លោក Nguyen Ai Quoc មកជាមួយលិទ្ធិ Lenin ការងារដំបូងរបស់យើងខ្ញុំគឺស្វែង
រកឯកសារទាក់ទិនដល់ពេលវេលាដែលលោកប្រធានហូជីមិញបានទៅកាន់
សហភាពសូវៀតជាលើកដំបូង។ ប្រការនេះ គឺសែនសំខាន់ក្នុងការសរសេរប្រ
វត្តិសាស្រ្តបដិវត្តន៍វៀតណាម”។
|
ឈុត១ក្នុងខ្សែភាពយន្ត “ហូជីមិញ - រូបភាពរបស់ជន១រូប”
(រូបថតៈ radiovietnam)
|
ចុងក្រោយ ការខំប្រឹងប្រែងរបស់ក្រុមអ្នកផលិតខ្សែភាពយន្ត ក៏ទទួលបាន
លទ្ធ ផលល្អ។ គេបានរកឃើញលិខិតឆ្លងដែន ដែលលោកប្រធានហូជីមិញប្រើ
ប្រាស់ ដើម្បីទៅកាន់សហភាពសូវៀត។ លោក Bui Dinh Hac បានរំលឹកថា៖
“រហូតដល់ថ្ងៃ១ ក្នុងចំណោមសំណុំឯកសាដ៏ច្រើនសន្ធឹកសន្ធាប់ យើងខ្ញុំ
មានការរំភើបយ៉ាងខ្លាំងពេលរកឃើញលិខិតឆ្លងដែនមានឈ្មោះថា “Chen Vang”
ជាឈ្មោះរបស់លោកប្រធានហូជីមិញពេលនោះ។ ប្រការសំខាន់គឺលិខិតឆ្លង
ដែននេះ បោះត្រាដោយប៉ុស្តិការពារព្រំដែន Petrograd ដែលបញ្ជាក់ថា ជនកាន់
លិខិតនេះ បានឆ្លងកាត់ ប៉ូស្ត ការពារព្រំដែន Petrograd នាថ្ងៃទី៣០មិថុនា
១៩២៣។ក្នុងឱកាសរំលឹកខួបលើកទី១០០ នៃទិវាកំណើតលោកប្រធានហូជី
មិញ (នាឆ្នាំ ១៩៩០) អ្នកដឹកនាំរឿង Bui Dinh Hac បានផលិតខ្សែភាពយន្តមាន
ចំណងជើងថា “ហូជីមិញ - រូបភាពរបស់ជន១រូប” ។ លោក ឲ្យដឹងថា៖
“ចំពោះខ្សែភាពយន្ត ហូជិមិញ - រូបភាពរបស់ជន១រូប” យើងខ្ញុំបានធ្វើការ
ព័ណនា អំពីរូបភាពរបស់លោកប្រធាន ដោយមានការត្រិះរិះ ខ្វល់ខ្វាយ សប្បាយ ទុក្ខព្រួយបារម្ភមនោសញ្ជេតនា ដួងចិត្ត និងអត្តចរិតរបស់លោក ដើម្បីឈាន
ដល់ការបង្ហាញពី ចរិយាសម្បត្តិលោកប្រធានហូជីមិញ”។
ដើម្បីផលិតខ្សែភាពយន្ត “ហូជិមិញ - រូបភាពរបស់ជន១រូប” អ្នកដឹកនាំរឿង
Bui DinhHac រួមជាមួយសហការី បានមើលខ្សែភាពយន្តឯកសារជាច្រើន ដើម្បី ស្វែងរករូបភាពដ៏ថ្លៃថ្លាអំពីលោកប្រធានហូជីមិញ។ លោកបានចែករំលែកថា៖
ខ្ញុំនៅ តែមានអារម្មណ៍ផលិតខ្សែភាពយន្តអំពីលោកប្រធានហូជីមិញ។ ទោះបី
ជាខំប្រឹង ប្រែងយ៉ាងម៉េចក៏ដោយ ក៏មិនអាចព័ណ៌នា និងឆ្លុះបញ្ជាំងឲ្យបានគ្រប់
គ្រាន់អំពីភាពឧត្តុងឧត្តមរបស់អគ្គមគ្គុទេសន៍ដ៏ឈ្លាសវៃរបស់ប្រជាជាតិវៀត
ណាមបានឡើយ។ អ្នកដឹកនាំ រឿង Bui Dinh Hac មានការគិតទុកក្នុងចិត្តថា ជីវិតរបស់លោកប្រធានហូជីមិញ សីលធម៌បិដិវត្តន៍ និងគំរូរបស់លោកជាប្រភព
ប្រធានបទដោយគ្មានទីបញ្ចប់ សម្រាប់លោក និងបណ្តាសហការី៕
VINH PHONG