វេជ្ជបណ្ឌិតបំរើអ្នកជំងឺក្រីក្រនៅខេត្ត Ha Giang

VOVWORLD_វេជ្ជបណ្ឌិត Vu Manh Ha ជាបណ្ឌិតវេជ្ជសាស្រ្តដើមដើមបូងនៅ
នៅខេត្ត Ha Giang បានធ្វើការពិនិត្យនិងព្យាបាលជំងឺឲ្យអ្នកជំងឺក្រីក្ររាប់ពាន់
នាក់នៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយ៉ាល។ លោកក៏ជាជនគំរូដំណាងរបស់ខេត្ត Ha
 Giang ក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមីញផងដែរ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្រ្តសុខាភិបាល Thai Nguyen
 នាឆ្នាំ២០០៣ វេជ្ជបណ្ឌិត Vu Manh Ha ចូលធ្វើការនៅដេប៉ាឌឺម៉ង់ផ្នែកភ្នែក
មន្ទីពេទ្យពហុព្យាបាលខេត្ត Ha Giang។ នាគ្រានោះ មន្ទីរពេទ្យនេះមានកង្វះខាត
ទាំងបរិក្ខានិងវេជ្ជបណ្ឌិតដែលមានសមត្ថភាពជំនាញខ្ពស់។ អ្នកជំងឺធ្ងន់ធ្ងរសុទ្ធតែ
ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រុងហើយអ្នកជំងឺក្រីក្រដែលអត់មានលទ្ធភាពចំណាយ
សំរាប់វះកាត់គឺគេត្រូវពិការភ្នែកអស់មួយជីវិត។ បញ្ហាទាំងនេះធ្វើឲ្យវេជ្ជបណ្ឌិត Vu
Manh Ha ត្រិះរិះយ៉ាងខ្លាំង។លោកបានប្ដេជ្ញាចិត្តទៅកាន់មន្ទីរពេទ្យធំៗដើម្បីសិក្សា
ស្រាវជ្រាវចំណេះវិជ្ជាបន្ថែមព្រមទាំងទៅសុំថវិកាពីគ្រប់អង្គការនិងសម្បុរសជន
សំដៅជួយអ្នកជំងឺក្រីក្រ។ 
អ្នកជំងឺមួយរូបឈ្មោះ Huan Trung Thanh នៅឃុំTung Ba ស្រុកVi Xuyen ខេត្ត
Ha Giang មានជំងឺល្អក់កែវភ្នែកអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក។ តាមរយៈ
កម្មវិធីវះកាត់ភ្នែកដោយឥតគិតថ្លៃរបស់វេជ្ជបណ្ឌិត Vu Manh Ha  គិតរហូតមក
ដល់សព្វថ្ងៃ ការមើលឃើញរបស់លោក Thanhត្រូវបានព្យាបានជាសះស្បើយ។ អ្នក
ជំងឺរូបនេះបានសំណេះសំណាលថា
“ ខ្ញុំមានជំងឺភ្នែកអស់រយៈពេល៣-៤ឆ្នាំកន្លងទៅនេះ។ គ្រប់សកម្មភាពក្នុង
ភាពរបស់ខ្ញុំជួបការលំបាកយ៉ាងខ្លាំង។ ពេលដើរហើរក្នុងផ្ទះខ្ញុំភ្លាត់ជើងនិងដួល
រហូត។ចាប់តាំងពីពេលបានវះកាត់មក ភ្នែករបស់ខ្ញុំបានភ្លឺឡើងវិញ។ ខ្ញុំសប្បាយ
រីករាយណាស់”។
វេជ្ជបណ្ឌិតបំរើអ្នកជំងឺក្រីក្រនៅខេត្ត Ha Giang - ảnh 1
មក មានអ្នកជំងឺភ្នែកចំនួន៥០០០នាក់ត្រូវបានវេជ្ជបណ្ឌិត Vu Manh Ha និងមិត្តរួមវិជ្ជាជីវៈជួយវះកាត់ព្យាបាលដោយឥតគិតថ្លៃ

នាបច្ចុប្បន្ននេះ ដេប៉ាឌឺម៉ង់ផ្នែកភ្នែកមន្ទីរពេទ្យពហុព្យាបាលខេត្ត Ha Giang
បានមានការបោះជំហានគួរឲ្យមោទនៈ។ វេជ្ជបណ្ឌិត Vu Manh Ha បានស្នើរឲ្យ
បង្កើតក្លិបគ្រូពេទ្យវ័យក្មេងរបស់ខេត្ត ព្រមទាំងសកម្មរៀបចំចលនាស្ម័គ្រចិត្ត
ដើម្បីសុខភាពសហគមន៍។ លោកជាស្ពានតភ្ជាប់រវាងកម្មវិធីពិនិត្យព្យាបាលជំងឺ
នៃមន្ទីរពេទ្យធំៗដូចជា Bach Mai Viet Duc មន្ទីរពេទ្យភ្នែកមជ្ឈឹម អង្គការ FHF
របស់អូស្រាលី រឺVISION CARE របស់កូរ៉េខាងត្រូងជាមួយនឹងពលរដ្ឋក្រីក្រនៅ
ខេត្ត Ha Giang។ សកម្មភាពពិនិត្យព្យាបាលជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃទាំង
នេះបានបង្កើតឡើងទំនុកទុកចិត្តពីអ្នកជំងឺព្រមទាំងទាក់ទាញការចូលរូមរបស់
គ្រូពេទ្យវ័យក្មេងទៀតផង។ សមាជិកមួយរូបនៃក្លិបគ្រូពេទ្យវ័យក្មេងខេត្ត Ha
 Giang បានឲ្យដឹងថា
“ លោក Ha ជាជនគំរូដ៏ល្អ។ ក្រុមគ្រូពេទ្យវ័យក្មេងយើងខ្ញុំចង់រៀនសូត្រនិង
ធ្វើតាមការជួយណែនាំរបស់លោក។ គ្រប់សកម្មភាពស្ម័គ្រចិត្តរបស់ផ្នែក
សុខាភិបាលខេត្ត Ha Giang និងមន្ទីពេទ្យពហុព្យាបាលខេត្ត Ha Giangត្រូវបាន
រៀបចំឡើងជារឿយៗ”។
គិតតាំងពីឆ្នាំ២០០៩មក ជារៀងរាល់ឆ្នាំ វេជ្ជបណ្ឌិត VuManh Ha នឹង
មិត្តរួមអាជីពបានរៀបចំវគ្គពិនិត្យព្យាបាលជំងឺ និងវះកាត់ដោយឥតគិតថ្លៃ
ចំនួនពី១៥ដល់២០លើកនៅតាមស្រុកទាំងអស់ក្នុងខេត្តHa Giang។ សរុបមក
 មានអ្នកជំងឺភ្នែកចំនួន៥០០០នាក់ត្រូវបានវេជ្ជបណ្ឌិត Vu Manh Ha និងមិត្ត
រួមវិជ្ជាជីវៈជួយវះកាត់ព្យាបាលដោយឥតគិតថ្លៃ។ លោកបានចែករំលែកថា
“ ប្រកបរបជារវេជ្ជសាស្រ្តនេះគឺត្រូវតែមានសិលធម៌ទើបក្លាយទៅជាគ្រូ
ពេទ្យល្អបាន។ បំណងប្រាថ្នារបស់យើងខ្ញុំគឺធ្វើយ៉ាងណាជំរុញវិស័យវេជ្ជសាស្រ្តឲ្យ
អភិវឌ្ឍន៍ខ្លាំង។ បើចង់បានដូច្នេះគឺគួរតែមានកិច្ចសហប្រតិបតិ្តការរបស់ថ្នាក់
មជ្ឈឹមនិងគ្រប់តំបន់”។
នាឆ្នាំ២០១៤ វេជ្ជបណ្ឌិត Vu Manh Ha សំរេចជោគជ័យការពារនិក្ខេបទបណ្ឌិត
វេជ្ជសាស្រ្តជំនាញផ្នែកចក្ខុរោគសាស្រ្ត។ ដោយការខិតខំប្រឹងប្រែងថែទាំអ្នកជំងឺ
វេជ្ជបណ្ឌិត Vu Manh Ha ត្រូវបានប្រជាជនគោរពរាប់អានយ៉ាងខ្លាំង៕


ប្រតិកម្មទៅវិញ

ផ្សេងៗ