វៀតណាមនិងកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរលើវិស័យនយោបាយ-កិច្ចការបរទេស

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងកម្ពុជាមានជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។ក្នុងនោះ វិស័យនយោបាយ-កិច្ចការបរទេសដើរតួនាទីសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ សូមអញ្ជើញលោកអ្នកនាងស្ដាប់ជំនួបពិភាគ្សារវាងអ្នកយកព័ត៌មាន Hoang Hai និងបណ្ឌិត Tran Viet Thai អនុប្រធានបណ្ឌិតសភាយុទ្ធសាស្ត្រនៃក្រសួងការបរទេស វៀតណាម។
វៀតណាមនិងកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើរលើវិស័យនយោបាយ-កិច្ចការបរទេស - ảnh 1 បណ្ឌិត Tran Viet Thai អនុប្រធានបណ្ឌិតសភាយុទ្ធសាស្ត្រនៃក្រសួងការបរទេសវៀតណាម

១. នាបច្ចុប្បន្ន វៀតណាមកំពុងអនុវត្តគោលនយោបាយកិច្ចការបរទេសតាមទិស ពហុភាគីនិងសម្បូរបែប ជាមិត្តនិងជាដៃគូគួរឲ្យជឿទុកចិត្តរបស់បណ្ដាប្រទេសក្នុង សហគមន៍អន្តរជាតិ។ដូច្នេះហើយសុំលោកវាយតំលៃអំពីសារសំខាន់របស់ ប្រទេសកម្ពុជាក្នុងគោលនយោបាយរបស់វៀតណាមបើប្រៀបនឹងប្រទេសផ្សេងៗទៀតលើពិភពលោក?

        “កម្ពុជា ឡាវនិងចិនជាដៃគូចំនួន៣ដ៏សំខាន់បំផុតរបស់វៀតណាម។ក្នុង នោះ កម្ពុជាមានតួនាទីពិសេសក្នុងទំនាក់ទំនងជាមួយវៀតណាម។ទីមួយ នេះជា ប្រទេសជិតខាងនៅតំបន់ភាគនិរតីរបស់វៀតណាម។ទីពីរ នេះជាប្រទេសដែល មានសារសំខាន់ចំពោះសន្តិភាព សន្តិសុខ វឌ្ឍនភាពនិងភាពសម្បូររុងរឿងរបស់ វៀតណាម ក៏ដូចជារបស់តំបន់ ពិសេសគឺតំបន់អាស៊ីអាគ្នេយ៍។ទំនាក់ទំនងវៀត ណាម-កម្ពុជានាបច្ចុប្បន្នកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងនិរន្តរភាព ដោយឈរ លើគ្រឹះស្ថានជាគោលនយោបាយដែលត្រូវបានបក្សនិងរដ្ឋនៃភាគីទាំងពីរពូនជ្រុំ ក៏ដូចការការរួមវិភាគទានដោយសាច់ស្រស់ឈាមស្រស់របស់ជំនាន់មុនៗផងដែរ។ទំនាក់ ទំនងដ៏ល្អប្រសើរនេះជាលក្ខណៈដ៏សែនសំខាន់ដើម្បីប្រទេសទាំងពីរមិនត្រឹមតែ រក្សាស្ថិរភាពនៅតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងការពារបរិយាកាសសន្តិភាព ស្ថិរភាពនៃប្រទេសនិមួយៗទៀតផង។ភាគីទាំងពីរសុទ្ធតែយល់ច្បាស់នូវសារ សំខាន់នេះ ហើយលៃទុកឲ្យគ្នានូវឋានៈដ៏សក្តិសមក្នុងគោលនយោបាយ កិច្ចការបរទេសរបស់ភាគីនិមួយៗ។”

២. លើវិស័យនយោបាយ-កិច្ចការបរទេស សុំលោកឲ្យដឹងថា តើទំនាក់ទំនង ដ៏ល្អប្រសើររវាងវៀតណាមនិងកម្ពុជាត្រូវបានបង្ហាញយ៉ាងម៉េចនាពេលកន្លងទៅ?

        “ក្នុងទំនាក់ទំនងកិច្ចការបរទេសរវាងប្រទេសទាំងពីរ គឺដំណើរទស្សនកិច្ច ជាន់ខ្ពស់ជានិច្ចកាលដើរតួនាទីសំខាន់មួយ។ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនិង កម្ពុជាតែងតែទៅបំពេញទស្សនកិច្ចជាផ្លូវការគ្នារវាងគ្នាទៅវិញទៅមក។នាពេលថ្មីៗនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា។រីឯភាគីកម្ពុជាវិញ មាននាយករដ្ឋមន្រ្តីសម្ដេច តេជោ ហ៊ុន សែននិងប្រធានរដ្ឋសភាសម្ដេច ហេង សំរិន ក៏អញ្ជើញមកបំពេញ ទស្សនកិច្ចនៅវៀតណាមវិញដែរ។តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់នេះ ភាគី ទាំងពីរទទួលបានការយល់ដឹងរួមជាច្រើន។ទីមួយគឺដើម្បីកសាងនិងជំរុញការ យល់ដឹងគ្នាស្ដីពីបញ្ហានានាដែលភាគីទាំងពីរសុទ្ធតែប្រឈមមុខ។ទីពីរគឺដើម្បីឯកភាពលើយន្តការដើម្បីដោះស្រាយបញ្ហានៅសេសសល់។ហើយទីបីគឺស្វែងរក ក្របខ័ណ្ឌសហប្រតិបតិ្តការថ្មី។តាមនោះ រួមចំណែកផ្ទាល់ក្នុងការដោះស្រាយ បញ្ហានៅសេសសល់ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។”

៣. អញ្ចឹងសុំលោកឲ្យដឹងថា បញ្ហាសេសសល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានអ្វីខ្លះ?

        “នៅកម្ពុជាមានមានកម្លាំងនយោបាយខុសគ្នាជាច្រើន បានជារឿងហេតុដូចជា ការឆ្លៀតយកការជំពាក់ជំពិនក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា ពិសេសគឺ បញ្ហាព្រំដែនដើម្បីប្រឆាំងបក្សនិងរដ្ឋនៃប្រទេសទាំងពីរនោះ គឺរឿងហេតុធម្មតា។ ប៉ុន្តែដោយមានយន្តការសហប្រតិបតិ្តការជាក់ស្ដែងនិងការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានជាបញ្ហាកើតមានឡើងតែងតែត្រូវបានដោះស្រាយ ទាន់ពេលវេលា។ដូចជាបញ្ហាខ័ណ្ឌសីម៉ាបោះបង្គោល រហូតដល់ពេលនេះ ភាគី ទាំងពីរបានសំរេចការងារចំនួន៨៤%ទាក់ទិនដល់បញ្ហានេះ ពោលគឺយើងបាន បោះបង្គោលខ័ណ្ឌសីម៉ាខ្សែព្រំដែនប្រវែង៩៣០គីឡូម៉ែត្ររួចហើយ។”

៤. វៀតណាមនិងកម្ពុជាចែករំលែកខ្សែព្រំដែនលើដីគោកជាង១ពាន់១រយគីឡូ ម៉ែត្រ។ដូច្នេះហើយតើសកម្មភាពកិច្ចការបរទេសរវាងបណ្ដាតំបន់ដែលមានខ្សែព្រំដែនរួមនោះ ក៏ដើរតួនាទីយ៉ាងដូម្ដេចក្នុងការរក្សាស្ថិរភាពនិងបង្កើនចំណងសាមគ្គី ភាពមិត្តភាពរវាងប្រទេសទាំងពីរ?

“ហ្នឹងហើយ។ទំនាក់ទំនងវៀតណាម-កម្ពុជាត្រូវបានចាប់បដិសន្ធិនិង អភវឌ្ឍន៍ប្រកបដោយនិរន្តរភាពរហូតដល់បច្ចុប្បន្ននេះ គឺដោយឈរលើគ្រឹះស្ថាន នៃកាណាល់ទាក់ទងខុសគ្នាជាច្រើនរួមមានកាណាល់រវាងបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា ហើយពិសេសគឺកាណាល់រវាងប្រជាជននៃប្រទេសទាំងពីរ។ចាប់ពីក្រោយឆ្នាំ ១៩៧៩ ពិសេសគឺក្រោយការបោះឆ្នោតសកលលើកទី១នៅកម្ពុជាកាលពីឆ្នាំ ១៩៩៣មក ខ្ញុំសង្កេតឃើញថា ទំនាក់ទំនងរវាងប្រជាជន រវាងរដ្ឋអំណាចតំបន់នៃ ប្រទេសទាំងពីរគឺជាសសរទ្រូងនៃចំណងមិត្តភាពវៀតណាម-កម្ពុជា ដោយសារ នេះជាកាណាល់ដែលជះឥទ្ធិពលផ្ទាល់ទៅលើប្រជាជន។មនោសញ្ចេតនាជាក់ស្ដែងបំផុតក្នុងទំនាក់ទំនងគឺស្ថិតក្នុងកាណាល់នេះ។ឧទហរណ៍គឺមូលដ្ឋានកង ទ័ពការពារព្រំដែននៃភាគីទាំងពីរតែងតែចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា បានជា ការងាររលូនណាស់។ឬរដ្ឋអំណាចតំបន់ព្រំដែននានា គេចងសម្ព័ន្ធមេត្រីភាព តាមគូខេត្តដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ដោយមានកិច្ចសហប្រតិបតិ្តការជាក់ស្ដែងនេះ ភាគីទាំងពីរមានភាពងាយស្រួលជាច្រើនក្នុងការគ្រប់គ្រងព្រំដែន និងខ័ណ្ឌសីមាបោះបង្គោល៕”

សូមអរគុណលោកសំរាប់ការសន្ទនានេះ!

ប្រតិកម្មទៅវិញ

ផ្សេងៗ