សិប្បករខែនជនជាតិ Mong លោក Ma Khai So
VOV5 -  
(VOVWORLD) -ខេត្ត Ha Giang ជាខេត្តមួយក្នុងចំណោមខេត្តទាំង១៣លើទូទាំងប្រទេសដែលបាន ទទួលស្គាល់អំពីការអភិរក្សនិងពង្រីកនូវវប្បធម៌ខែនជនជាតិ Mong។ លទ្ធផលនេះ គឺមានការរួមចំណែកយ៉ាងធំធេងរបស់បណ្តាសិប្បករក្នុងការរក្សានិងអភិរក្សប្រភពរបស់ ខែនមួយប្រភេទនេះ។ ក្នុងនោះ សិប្បករខែន Mong លោក Ma Khai So ជាអ្នកមាន កិត្យានុភាពក្នុងសហគមន៍ជនជាតិ Mong នៅខេត្ត Ha Giang ជាសិប្បករម្នាក់មានការ ជក់ចិត្តនិងចាត់ទុកខែនដូចជាព្រលឹងរបស់ជនជាតិ Mong។
តាំងពីកុមារភាពលោក Ma Khai So បានជក់ចិត្តនឹងការផ្លុំខែន |
មានកំណើតនិងធំដឹងក្តីនៅឃុំ Thai An ស្រុក Quan Ba ខេត្ត Ha Giang តាំងពី នៅកុមារភាព លោក Ma Khai So បានផ្សាភ្ជាប់ជាមួយ ខែន Mong ដែលឌិតជាប់ក្នុងអារម្មណ៍ នូវសង្វាក់របស់ខែនពីលោកតានិងឪពុករបស់ខ្លួន។ ពេលមានអាយុ១៥ឆ្នាំមក លោក ចេះផ្លុំនូវចង្វាក់ដំបូងនៃបទខែនដើម (ជនជាតិ Mong គេហៅថា jax ntir) ដែលពេល រៀនខែនអ្នកណាក៏ត្រូវឆ្លងកាត់ដែរ។ ក្នុងរយៈពេលបំពេញការងារជាកម្មាភិបាលរណ សិរ្សមក ឪពុករបស់លោក So ក៏ជាសិប្បករផ្លុំខែនល្បីឈ្មោះនៅក្នុងភូមិ ដែលលោក តែងតែចំណាយពេលវេលាបង្រៀនឲ្យកូនចេះផ្លុំនិងរាំខែន Mong ផងដែរ។ ដល់ពេល ចូលនិវត្តន៍ លោក Ma Khai So បន្តស្រាវជ្រាវអំពីខែន Mong និងរៀនផ្លុំយ៉ាងស្ទាត់ ជំនាញនូវបទខែនមួយ។ លោក So បានរៀបរាប់អំពីប្រភពខែន Mong យ៉ាងដូច្នេះ៖
“រឿងដំណាលថា មានបងប្អូន៧នាក់ចេះផ្លុំខែនពូកែណាស់។ ពេលដែលឪពុក ម្តាយលាចាកលោកទៅ បងប្អូនទាំង៧នាក់អង្គុយយំសោកនឹកដល់ឪពុកម្តាយ ហើយគ្មាននរណា រាប់រងការងារបុណ្យ សពឡើយ។ ឃើញដូច្នេះ បងប្អូនទាំង៧នាក់បានរួមគ្នា យកបំពង់ ប្ញស្សីពកចំនួន៧បញ្ជូលទៅជាបំពង់តែមួយដើម្បីទុកឲ្យមួយនាក់ផ្លុំតែប៉ុណ្ណោះ ដែលគេហៅថា ខែន (Kênhx)។ ក្រោយមក មានមួយនាក់ក្នុងចំណោមបងប្អូនទាំង៧ នោះស្លាប់ ហេតុដូច្នេះ ខែន Mong មានតែការរួមបញ្ជូលរបស់បំពង់៦ មានកម្ពស់ វែង ខ្លីខុសពីគ្នា ដែលជានិមិត្តរូបរបស់បងប្អូន៦នាក់។ ខែនបានបង្កើតតាំងពីនោះមក”។
ក៏តាមការរៀបរាប់របស់លោក So ជនជាតិ Mong គឺចូលចិត្តផ្លុំខែន រាំខែននិង ស្តាប់នូវសម្លេងខែន ព្រោះគេចាត់ទុក ខែនបង្ហាញនូវប្រវត្តិ សាស្ត្ររបស់ជនជាតិខ្លួន មនោសញ្ចេតនារវាងអ្នកម្តាយនិងកូន មនោ សញ្ចេតនារបស់បងប្អូននិងផ្នត់រស់នៅ របស់ជនជាតិ Mong ផងដែរ៖
“រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាមានបទខែនប៉ុន្មានទេ។ តាមការបន្តផ្ទាល់មាត់ពីជំនាន់នេះទៅជំនាន់នោះ គឺមានបទភ្លេងខែនចំនួន៤បទ។ បទ ភ្លេងចំនួន៤នេះគេក៏បែងចែកទៅជាទំនុកចំនួន៤ដែរ ពោលគឺទំនុកចម្រៀងដើម ទំនុក ចម្រៀងឆ្លើយឆ្លង ទំនុកចម្រៀងបុណ្យសពនិងទំនុកចម្រៀងសែនគោក្របី ក្នុងនោះ ទំនុកចម្រៀងដើមគឺសំខាន់បំផុត។ ខែនមានតាំងពីសម័យទាសករប៉ុន្តែកាលនោះមិន ទាន់មានការអភិវឌ្ឍ រហូតដល់របរសក្តិភូមិទើបមានការអភិ វឌ្ឍនិងមានក្រុមជំនាញ ច្នែប្រឌិតខែន Mong ផងដែរ”។
ទោះជាឈានដល់អាយុ៨៩វស្សាក៏ដោយ ប៉ុន្តែលោក Ma Khai So នៅដិតជាប់ ក្នុងអារម្មណ៍ ការរក្សាវប្បធម៌ជនជាតិតាមរយៈសម្លេងខែន ។ ក្រៅពីយុវជន២០នាក់ក្នុង ភូមិដែលបានលោកបង្រៀនផ្លុំនិងរាំខែន មក លោក Ma Khai So ថែមទាំងចូលរួម បង្រៀនខែនតាមតំបន់នានាក្នុងខេត្ត ដោយមានអ្នកចូលរួមជាង១០០នាក់។ លោកក៏ បានបំប៉ន់ឲ្យបេក្ខជនតំណាងខេត្ត Ha Giang ចូលរួមការប្រឡងក្នុងពិធីបុណ្យវប្ប ធម៌បណ្តាជនជាតិ Mong ទូទាំងប្រទេសនាពេលកន្លងទៅ។ រហូតមកដល់ពេលនេះ មាន អ្នកចេះផ្លុំនិងរាំខែនយ៉ាងថ្នឹកដោយទទួលបានការបង្ហាត់បង្រៀនពីលោក Ma Khai So។ លោក Vang Sao Hung នៅឃុំ Thanh Van ស្រុក Quan Ba ខេត្ត Ha Giang ជា កូនសិស្សរបស់លោក So បានឲ្យដឹងថា៖
“ជាយុវជវ័យក្មេងម្នាក់ ខ្ញុំចូលចិត្តណាស់វប្បធម៌ខែនរបស់ជនជាតិខ្លួន។ ខ្ញុំត្រូវ បានលោកគ្រូ Ma Khai So បង្ហាត់បង្រៀនឲ្យចេះផ្លុំខែន ខ្ញុំចូលចិត្តណាស់។ ខ្ញុំនឹងខិត ខំប្រឹងប្រែងរៀនបទផ្លុំខែនឲ្យចេះទាំងអស់ ព្រោះថា បទខែនទាំងនេះមានសារៈសំ ខាន់ណាស់សម្រាប់ជនជាតិ Mong។ ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូ So ដែលបង្ហាត់បង្រៀនឲ្យខ្ញុំ”។
បទខែន Mong ជាមួយនឹងទំនុកចម្រៀងយ៉ាងទទូចទាក់ទាញអារម្មណ៍របស់ មនុស្សគ្រប់រូប។ សុខទុក្ខទាំងអស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ គេតែងតែយកខែនមក ផ្លុំ។ សម្លេងខែនយ៉ាងលាន់រងំនឹងនៅតែលាន់កងរំពងពេញព្រៃព្រឹក្សាជានិច្ច ខណៈដែល មានជនជាតិ Mong ដូចជាសិប្បករ Ma Khai So ដែលជានិច្ចកាលមានការទទួលខុស ត្រូវរក្សានិងផ្ទេរបន្តនូវវប្បធម៌ជនជាតិខ្លួនដូច្នេះ៕
VOV5