សិល្បការិនីប្រជាជន Chu Thuy Quynh ពលរដ្ឋឆ្នើមនៃរដ្ឋធានីហាណូយ

VOVWORLD_អស់រយៈពេល៦០ឆ្នាំប្រកបរបររបាំសិល្បការិនី Chu Thuy
 Quynh នៅតែជក់ចិត្តនឹងការសិក្សាស្រាវជ្រាវព្រមទាំងផ្ដល់​អារម្មណ៍​​​ជូនជំនាន់​វ័យ​​​​
ក្មេងនូវការស្រលាញ់សិល្បះ។ ​ដោយសារ​ស្នា​ដៃ​​​​​របស់ខ្លួន​សិល្ប​ការិ​នី​​ប្រជាជន
Chu Thuy Quynh ទើបនឹងបាន​ប្រសិទ្ធិនាម​ជា​ពលរដ្ឋ​ឆ្នើម​នៃរដ្ឋធានីហាណូយឆ្នាំ
២០១៥។

        អស់រយៈពេល៧០ឆ្នាំរស់នៅក្រុងហាណូយនិងបង្កើតស្នាដៃជាច្រើនលើវិស័យ
របាំតែនៅពេលបានប្រសិទ្ធិនាមជា​ពលរដ្ឋ​ឆ្នើម​នៃ​រដ្ឋធានី​គឺសិល្បការិនីប្រជាជន
Chu Thuy Quynh ឆ្ងល់ខ្លាំង​ណាស់។​ ព្រោះលោកស្រីគិតថាជាអ្នកហាណូយគឺត្រូវតែ
រួមចំណែកកសាងរដ្ឋធានីហាណូយ។ លោកស្រីបានចែករំលែកថា

  “ហាណូយជាស្រុកកំណើតរបស់នាងខ្ញុំ។ ជាកូនចៅអ្នកហាណូយនាងខ្ញុំធ្វើ
អ្វីៗទាំងអស់ដើម្បីហាណូយ។ ឧទាហរណ៍ ពេលជានាដកានាងខ្ញុំបានសំដែងជា
ច្រើនដើម្បីបំរើទស្សនិកជននៅហាណូយ។ តាំងពីនោះមកនាងខ្ញុំតែងតែសំដែងនិង
បង្កើតឡើងរបាំថ្មីៗអំពីប្រធានបទហាណូយ”។

សិល្បការិនីប្រជាជន Chu Thuy Quynh ពលរដ្ឋឆ្នើមនៃរដ្ឋធានីហាណូយ - ảnh 1
ដោយសារស្នាដៃរបស់ខ្លួនសិល្បការិនីប្រជាជន Chu Thuy Quynh ទើបនឹងបានប្រសិទ្ធិនាមជាពលរដ្ឋឆ្នើមនៃរដ្ឋធានីហាណូយឆ្នាំ២០១៥


វិជ្ជាជីវៈរបាំមានលក្ខណៈឥតមេត្តាចំពោះសិល្បករសិល្បការិនីអំពីអាយុ។ ហើយ
សិល្បការិនីប្រជាជន Chu Thuy Quynh ត្រូវបានអ្នកផង​វាយតំលៃជាសិល្បការិនីមួយ
រូបដែលប្រកបរបរយ៉ាងស្វិតស្វាញ។ ឥឡូវនេះទោះបីមានអាយុជាង៧០ឆ្នាំហើយក្ដី
តែលោកស្រីជានិច្ចកាលបង្ហាញនូវការជក់ចិត្តនឹងវិជ្ជាជីវៈរបាំ។ ក្នុងរយៈពេលរាប់
សិបឆ្នាំប្រកបការងារសំដែងសិល្បះរបាំហើយដល់ពេលមានអាយុច្រើនជាអ្នកចាត់
ចែង និងសព្វថ្ងៃជាប្រធានសមាគមសិល្បៈរបាំវៀតណាមនោះគ្មាន​ពេល​​​ណា
សិល្បការិនីប្រជាជន Chu Thuy Quynh គិតថាខ្លួន​អាចធ្វើការ​ងា​រ​ផ្សេងបានឡើយ។
 ដោយសារមាននិស្ស័យនឹងរបរបានជា​លោក​ស្រី​មានឱកាសទៅទស្សនាប្រទេស
ជាច្រើនលើពិភពលោកនិងមាន​បទ​ពិសោធន៍ជាច្រើន។ ស្ដីពីសិល្បការិនីប្រជាជន
 Chu Thuy Quynh​ សាស្រ្តាចារ្យសិល្បករប្រជាជន Le Ngoc Canh បានឲ្យដឹងថា
" ខ្ញុំស្គាល់សិល្បការិនីប្រជាជន Chu Thuy Quynh តាំងពីពេល​គាត់នៅ​តូចដែល
ទើទើបនឹងធ្វើរបរនាឆ្នាំ១៩៥៤មក។ ​សិល្បការិនី​ប្រជាជន Chu Thuy Quynh ជាអ្នក
ហាណូយដែលបានបង្កើតស្នាដៃជា​ច្រើនសំរាប់ផ្នែករបាំជាតិតាំងពីពេលជានាដកា
ហើយក្លាយទៅជាអ្នកចាត់ចែងនិងអ្នកដឹកនាំសមាគមរបាំ។ សកម្មភាពរបស់
សិល្បការិនីរូបនេះផ្សាភ្ជាប់ជាមួយរដ្ឋធានីហាណូយ។ ដូច្នេះ ការដែលសិល្ប​ការិនី​​
ប្រជាជន Chu Thuy Quynh ត្រូវបានប្រសិទ្ធិនាមជា​ពលរដ្ឋ​ឆ្នើម​នៃ​រដ្ឋធានី​នោះវាជា
កិតិ្តយស់របស់គាត់ផងនិងរបស់ផ្នែករបាំទាំងមូល​ផង"។

នាឆ្នាំ១៩៥៤សិល្ប​ការិនី​​ប្រជាជន Chu Thuy Quynh ​ទទួលបាន​ជោគ​ជ័យ​ក្នុង
ការប្រលងចូលក្រុមសិល្បៈមជ្ឈឹម។ ​ចាប់តាំងពីនោះ​មក​ជីវ​ភាព​របស់លោកស្រីផ្សា
ភ្ជាប់ជាមួយការសំដែងរបាំនៅសព្វទី​កន្លែង​។​​ សិល្បការិនីឆ្នើម Le Thanh Nga បាន
រលឹកឡើងវិញថា

"ពេលនៅក្មេង អ្នកមីង Quynh រាំស្អាតណាស់ដោយមានបច្ចេកទេសល្អដែល
បានបង្កចំណាប់អារម្មណ៍យ៉ាងខ្លាំងជូនទស្សនិកជន។ នៅក្នុងសង្គ្រាមប្រឆាំង
អាមេរីក អ្នកមីង ក៏ទៅកាន់គ្រប់សមរភូមិដើម្បីសំដែងឲ្យកងទ័ពមើលផងដែរ"។

សិល្បការិនី​ប្រជាជន Chu Thuy Quynh ជាអ្នកដំបូងដែលបញ្ចូល​សោភ័ណភាព
នៃក្រុងហាណូយទៅក្នុងឈុតរបាំនានា។ ក្នុងរឿង បុប្ផាTrang An គន្ធានិទាឃរដូវ​ 
គន្ធា​ស្រុក​ស្រែ​ និង​សំលេងស្គរក្នុង​ពិធីបុណ្យ​នោះទស្សនិកជនអាចឃើញ​ផ្កា​គ្រប់​
ប្រភេទបង្អួតសម្រស់នៅតាមភូមិ​ដាំ​ផ្កាល្បីឈ្មោះ​នៅហាណូយ​ដូចជា​ Nhat Tan 
 Quang Ba  Ngoc Ha។ 

នាសព្វថ្ងៃនេះ ក្នុងឋានៈជាប្រធានសមាគមសិល្បៈរបាំវៀតណាមសិល្បការិនី​
ប្រជាជន Chu Thuy Quynh រួមជាមួយក្រុមសិល្បកររបាំហាណូយ​កំពុង​ទៅកាន់ភូមិ
ឃុំធ្វើការសិក្សាស្រាវជ្រាវរបាំបុរាណនានាក្នុង​គោល​បំណង​​ស្ដារឡើងវិញរបាំទាំង
នេះដើម្បីសំដែងបំរើទស្សនិកជន៕


       

        

ប្រតិកម្មទៅវិញ

ផ្សេងៗ