សិល្បការិនីប្រជាជន Tue Minh-តួអង្គជើងចាស់នៃវិស័យខ្សែភាពយន្តវៀតណាម

(VOVWORLD) -សិល្បៈការិនីប្រជាជន Tue Minh ជាតួអង្គដែលមានទេពកោសល្យមួយរូបសម្រាប់ វិស័យភាពយន្តវៀតណាមតាំងពីបណ្តាឆ្នាំនៃទស្សវត្តន៍ទី៧០ លោកស្រីក៏ជាស្ថាបនិកដែល បង្កើតសមាគមភាពយន្តវៀតណាមនិងជាសមាជិកសមាគមសិល្បៈករល្ខោន ដោយមានការរួមចំណែកមិនចេះចប់មិនចេះហើយទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ផ្នែកភាពយន្តវៀតណាម។

សិល្បៈការិនី Tue Minh កើតឆ្នាំ១៩៣៨ ក្នុងគ្រួសារបញ្ញាវ័ន្តមួយនៅទីក្រុងហា ណូយ។ សម្រាប់ជនហាណូយនាកាលនោះ លោកស្រីជានារីដែលមានសម្រស់ផូផង់ និងសុភាពរាបសារ។ កាលពីអាយុ១៥ ឆ្នាំ លោកស្រីជាតួរឯកសម្តែងក្នុងក្រុមសិល្បៈ មជ្ឈឹមដោយលោកស្រីជាតារាសម្តែងផង អ្នកចម្រៀងផងនិងនាដករិនីផង។ បន្ទាប់មក លោកស្រីប្រឡងជាប់វគ្គបណ្តុះបណ្តាលតួអង្គដំបូងនៃវិស័យបដិវត្តន៍វៀត ណាម ជំនាន់ឆ្នាំ ១៩៥៩-១៩៦២។ និយាយអំពីសិល្បៈការិនី Tue Minh អ្នកសរសេររឿង Trinh Thanh Nha បានវាយតម្លៃថា លោកស្រីជាអ្នកមានទេពកោសល្យខាងសិល្បៈ ដែលមានលទ្ធ ភាពដើរគ្រប់តួ៖

        “ពេលដែលសិល្បៈការិនីប្រជាជន Tue Minh ដើរតួឯកដំបូងគឺលោកស្រីទទួល បានរង្វាន់ភ្លាម។ មានន័យថា លោកស្រីមាននិស្ស័យជាមួយវិស័យសិល្បៈ។ លោកស្រី បានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនដោយមិនចាញ់គេចាញ់ឯងឡើយ។ ពោលគឺ ការ សម្តែងរបស់លោកស្រីគឺជ្រាលជ្រៅតាមរយៈតួឯកនីមួយៗផងដែរ”។

សិល្បការិនីប្រជាជន Tue Minh-តួអង្គជើងចាស់នៃវិស័យខ្សែភាពយន្តវៀតណាម - ảnh 1 សិល្បៈការិនី Tue Minh ជាមួយសម្រស់ផូផង់

        មិនត្រឹមតែមានសម្រស់ស្អាតសោភាប៉ុន្មានទេ ប៉ុន្តែ លោកស្រី Tue Minh មានការសម្តែងយ៉ាង រស់រវើសតាមតួឯកនីមួយៗ ទោះបីជានោះជារឿងខ្លីក៏ដោយ៖    

        “សូម្បីតែពេលមិនដើរតួឯក ហើយពេលវេលាសម្តែងលើឆាកមិនសូវច្រើន ប៉ុន្តែ តួសម្តែងនោះរបស់លោកស្រីក៏មិនអាចខ្វះបានក្នុងរឿងឡើយ។ ក៏ដោយសារការ សម្តែងយ៉ាងពូកែរបស់លោកស្រី បានជា តួអង្គដែលលោកស្រីសម្តែងថ្វីត្បិតមិនមែន ជាតួឯក ប៉ុន្តែតួនោះក៏ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលគេនិយាយអំពីលោកស្រី គឺមិនអាចភ្លេចបានឡើយតួអង្គដែលលោកស្រីសម្តែងក្នុងរឿងនោះ។ នោះ ជាទេពកោសល្យផងនិងជាសមត្ថភាពរបស់លោកស្រីផងដែលអ្នកដឹកនាំរឿងជឿជាក់ ទាំងស្រុងពេលប្រគល់តួឯកឲ្យលោកស្រីសម្តែង”។

        ក្នុងបុព្វហេតុរបស់ខ្លួន លោកស្រីត្រូវបានវាយតម្លៃថាជាសិល្បៈការិនីមានសមត្ថ ភាពដែលអាចសម្តែងតួអង្គនិងតួឯកខុសគ្នាទោះបីនោះជា តារាសម្តែងភាពយន្ត សិល្បៈការិនីទូរទស្សន៍ក៏ដោយ។

        ជាពិសេស លើវិស័យផ្សាយសម្លេង មិត្តអ្នកស្តាប់ច្រើនជំនាន់នៃវិទ្យុសម្លេងវៀត ណាមនិងវិទ្យុសម្លេងទីក្រុងហាណូយ តែងតែចំាជានិច្ចសម្លេងអានទន់ភ្លន់និងពោរ ពេញទៅដោយមនោសញ្ចេតនារបស់សិល្បៈការិនីប្រជាជន Tue Minh ក្នុងនាទី “អាន រឿងរាត្រី” “អានរឿងកុមារ” ដើរតួក្នុងរឿងល្ខោនផ្សាយសម្លេង។ សិល្បៈការិនីឆ្នើម  Minh Chau ធ្លាប់ធ្វើការនៅក្រុមសិល្បៈរបស់ក្រុមហ៊ុនភាពយន្តវៀតណាមជាមួយ សិល្បៈការិនី Tue Minh បានចែករំលែកថា៖

        “ក្រៅពីសមត្ថភាពសម្តែងមក សិល្បៈការិនី Tue Minh ថែមទាំងមានសម្លេងគួរឲ្យ ទាក់ទាញទៀតផង។ ធ្វើយ៉ាងម៉េចដើម្បីតាមរយៈសម្លេងនោះ សិល្បៈការិនី Tue Minh អាចប៉ះដល់បេះដូងរបស់អ្នកទស្សនា នោះជាជោគជ័យរបស់លោកស្រី Tue Minh។ ខ្ញុំ ជាសិល្បៈការិនីដែរ ប៉ុន្តែពេលបានឃើញការសម្តែងរបស់លោកស្រីគឺខ្ញុំកោតសរសើរ ណាស់ហើយ បើទស្សនិកជនវិញ ពិតណាស់ថានឹងចាប់អារម្មណ៍ខ្លាំងណាស់ដែរ”។

        ក្រោយមកនេះ ខណៈដែលមិនចូលរួមសម្តែងទៀត ដោយទទួលបានការលើក ទឹកចិត្តរបស់ប្តី កវី Nguyen Dinh Thi លោកស្រី Tue Minh ថែមទាំងនិពន្ធរឿងវីដេអូ ទៀតផង។ រាល់ការបូជាដើម្បីសិល្បៈរបស់លោកស្រីត្រូវបានកត់សម្គាល់ក្រោមគ្រប់រូបភាព។ លោកស្រីជាសិល្បៈការិនីដំបូងក្នុងចំណោមសិល្បៈការិនីដែលបានរដ្ឋប្រគល់កិត្តនាម សិល្បៈការិនីឆ្នើម។ ដល់ឆ្នាំ២០១៦ លោកស្រីទទួលបានកិត្តនាមជាសិល្បៈការិនីប្រជា ជន។

        នាចុងខែកុម្ភៈឆ្នាំ២០១៨  ចំទៅនឹងថ្ងៃខួបកំណើតលើកទី៨០របស់ខ្លួន សិល្បៈ ការិនី Tue Minh ទទួលមរណភាព បន្សល់ទុកនូវការសោកស្តាយសម្រាប់អ្នករួមអាជីព ក៏ដូចជាអ្នកស្រឡាញ់វិស័យភាពយន្តវៀត ណាម។ រាល់ការខិតខំប្រឹងប្រែងរបស់លោក ស្រីសម្រាប់វិស័យសិល្បៈភាពយន្តនេះជានិច្ចកាលជាគំរូដើម្បីសិល្បៈករ សិល្បៈការិនី និងតួអង្គក្រោយៗរៀនសូត្រនិងត្រាប់តាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ