សាស្រ្តាចារ្យរងTa Cao Minh និងរង្វាន់ Nagamori

(VOVWORLD) -សាស្រ្តាចារ្យរងTa Cao Minh នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អនុវត្តនិងបង្កើតបច្ចេកវិទ្យា(CTI)ចំណុះ មហាវិទ្យា ល័យពហុបច្ចេកទេសក្រុងហាណូយមានកិតិ្តយស់ជាជនវៀតណាមដំបូងដែលទើបនឹងបានទទួលពានរង្វាន់ Nagamori របស់ជប៉ុន។ នេះជាការកត់សម្គាល់យ៉ាងសក្តិសមនូវស្នាដៃឆ្នើមរបស់លោកសាស្រ្តាចារ្យរងTa Cao Minh  ចំពោះបុព្វហេតុសិក្សាស្រាវជ្រាវម៉ូទ័រអគ្គិសនីនិងបញ្ជូនកំលាំង។

 

        សាស្រ្តាចារ្យរងTa Cao Minh នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អនុវត្តនិងបង្កើតបច្ចេកវិទ្យា(CTI)ចំណុះមហាវិទ្យាល័យពហុបច្ចេកទេសក្រុងហាណូយមានកិតិ្តយស់ជាជនវៀត ណាមដំបូងដែលទើបនឹងបានទទួលពានរង្វាន់ Nagamori របស់ជប៉ុន។ នេះជាការកត់ សម្គាល់យ៉ាងសក្តិសមនូវស្នាដៃឆ្នើមរបស់លោកសាស្រ្តាចារ្យរង Ta Cao Minh  ចំពោះបុព្វហេតុសិក្សាស្រាវជ្រាវម៉ូទ័រអគ្គិសនីនិងបញ្ជូនកំលាំង។

        សាស្រ្តាចារ្យរងTa Cao Minh ចាប់ផ្ដើមសិក្សាស្រាវជ្រាវពីម៉ូទ័រអគ្គិសនីចាប់តាំងពីឆ្នាំ ១៩៩២ក្រោយពីពេលចូលធ្វើការនៅមហាវិទ្យាល័យពហុបច្ចេកទេសក្រុងហាណូយមក។ លោករៀបរាប់ថាមូលហេតុនាំឲ្យលោកជ្រើសរើសការស្រាវជ្រាវពីម៉ូទ័រអគ្គិសនីគឺដោយសារវាជាកំលាំងជំនួសឲ្យកំលាំងមនុស្ស។ សំណង់ស្រាវជ្រាវរបស់លោកឆ្ពោះទៅរកគោលដៅសន្សំសំចៃថាមពល  លើកកំពស់ផលិតភាពដើម្បីបំរើជីវភាពរស់នៅរបស់មនុស្ស បំរើផលិតកម្មកសិកម្មព្រមទាំងការពារបរិស្ថានទៀតផង។ នាឆ្នាំ១៩៩៧លោកបានការពារដោយជោគជ័យនិក្ខេបបទបណ្ឌិតនៅមហាវិទ្យាល័យ Laval Canada ក្នុងប្រធានបទស្ដីពីការបញ្ជាLogic M សំរាប់ម៉ូទ័រមិនព្រមគ្នា។

        ក្រោយមក ការងារសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យរងTa Cao Minh បានផ្សាភ្ជាប់ជាមួយប្រទេសជប៉ុនវិញ។ នាឆ្នាំ១៩៩៨លោកទៅជប៉ុនសិក្សាពីការបញ្ជាម៉ូទ័រអគ្គិសនីនៅមហាវិ ទ្យាល័យ  Kyushu។  ប្រធាន បទ សិក្សាស្រាវជ្រាវរបស់លោកគឺការបញ្ជាជណ្ដើរយន្តអត់ខ្សែដោយប្រើម៉ូទ័រមេដែក( Permanent magnet linear motor)។តាមរយៈនោះការបញ្ជាដែនម៉ា ញេទិកនិងជួយទាញជណ្ដើរយន្តឡើងឬចុះដោយមិនចាំបាច់ប្រើខ្សែឡើយ។ លោកTa Cao Minh បានឲ្យដឹងថា

          “អស់រយៈពេលជាង១ឆ្នាំខ្ញុំធ្វើការជាមួយជណ្ដើរអត់ខ្សែ។ សំណង់នេះមានអត្ថន័យដ៏ធំធេងព្រោះចំពោះបណ្ដាអាគារធំៗរាប់រយជាន់គឺខ្សែសំរាប់ទាញជណ្ដើរយន្តគឺវែងនិងធ្ងន់ណាស់។ ដោយហេតុនោះក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញវិធីសាស្រ្តមិនប្រើខ្សែហើយប្រើដែនម៉ាញេទិកដើម្បីទាញណ្ដើរយន្តវិញ”។

សាស្រ្តាចារ្យរងTa Cao Minh និងរង្វាន់ Nagamori - ảnh 1សាស្រ្តាចារ្យរង Ta Cao Minh  

        បន្ទប់មកសាស្រ្តាចារ្យរងTa Cao Minh បន្តទៅសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យតូក្យូ។ នៅទីនេះលោកបានសំរេចសំណង់សំចៃថាមពលក្នុងការបញ្ជាម៉ូទ័រអគ្គិសនី។ សំណង់ស្រាវជ្រាវមួយចំនួនរបស់លោកត្រូវបានផ្ដល់ប័ណ្ណច្នៃប្រឌិតនៅជប៉ុនហើយបានយកមកអនុវត្តជាក់ស្ដេងនៅអាមេរិកនិងទ្វីបអឺរ៉ុបលើវិស័យផលិតរថយន្ត។ ស្ដីពីការងារសិក្សាស្រាវជ្រាវនេះអនុបណ្ឌិត Vo Duy Thanh ប្រកបការងារនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អនុវត្តនិងបង្កើតបច្ចេកវិទ្យា(CTI)ដែលធ្វើការជាមួយសាស្រ្តាចារ្យរងTa Cao Minh អស់រយៈពេល១០ឆ្នាំកន្លង មកបានឲ្យដឹងថា

        “លោកគ្រូ Minh ជាអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជាពិតប្រកដមួយរូប។ លោកស្រាវជ្រាវវិទ្យាសាស្រ្តទាំងនៅក្នុងសាលាទាំងនៅលើវិស័យឧស្សាហកម្មផង។ ប្រការនេះនាំមកជោគជ័យជាច្រើន”។

        នាឆ្នាំ២០០៩សាស្រ្តាចារ្យរងTa Cao Minh បានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អនុវត្តនិងបង្កើតបច្ចេកវិទ្យា។ ប្រការនេះមានអត្ថន័យធំធេងចំពោះការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ