សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ
Phuong Thuy-Le Phuong -  
(vov5) /  
VOVWORLD_នាថ្ងៃទី២០មិថុនាកន្លងទៅនេះអ្នកស្រាវជ្រាវតូរ្យតន្ត្រីប្រពៃណីជាតិ
សាស្រ្តាចារTran Van Khe បានចាកលោកក្នុងជន្មាយុ៩៤ឆ្នាំ។ គេប្រៀបលោកដូចជា
អ្នកឡើងភ្នំចុះសមុទ្រជីករ៉ែរកមាសដើម្បីនាំតំលៃតូរ្យតន្ត្រីប្រពៃណីជាតិវៀតណាម
ឧទេ្ទសនាមជាមួយពិភពលោក។ សាស្រ្តាចារ Tran Van Khe ត្រូវបានចាត់ទុកជាដើម
ឈើធំ១នៃខឿនតូរ្យតន្ត្រីវៀតណាមនិងពិភពលោក។ លោកជាសមាជិកកិតិ្តយសនៃ
ក្រុមប្រឹក្សាតូរ្យតន្ត្រីអន្តរជាតិចំណុះអង្គការអំប់រំវិទ្យាសាស្រ្តវប្បធម៍អ.ស.ប(UNESCO)
និងជាជនវៀតណាមតែមួយគត់ដែលត្រូវបានលើកកិតិ្តយសកត់ឈ្មោះក្នុងវចនានុ
ក្រមពហុតូរ្យតន្ត្រីពិភពលោក។ សាស្រ្តាចារTran Van Khe បានលៃទុកអស់មួយជីវិត
ខ្លួនដើម្បីបំរើបុព្វហេតុស្រាវជ្រាវតូរ្យតន្ត្រីជាតិ។
|
សាស្រ្តាចារTran Van Khe អស់មួយជីវិតផ្សាភ្ជាប់ជាមួយតូរ្យតន្ត្រីជាតិ(រូបថតnews.zing.vn) |
រួមជាមួយសាស្រ្តាចារ២នាក់ទៀតគឺសាស្រ្តាចារTo Vu និង To Ngoc Thanh
លោក Tran Van Khe បានធ្វើការស្រាវជ្រាវយ៉ាងជ្រាលជ្រៅនូវតំលៃនៃលំហវប្បធម៍
គងឃ្មោះTay Nguyen ដោយរួមចំណែកនាំគងឃ្មោះឧទេ្ទសនាមជាមួយ UNESCO
ដើម្បីកេរ្ត៏តំណែលដ៏វិសែសវិសាលនេះត្រូវបានទទួលស្គាល់ជាកេរ្ត៏តំណែលអរូបី
របស់មនុស្សលោក។ តាមអ្នកកាសែត Nguyen Luu ថាពេលរស់នៅប្រទេសបារាំង
សាស្រ្តាចារ Tran Van Khe បានស្រាវជ្រាវយ៉ាងច្រើនអំពីតូរ្យតន្ត្រីប្រពៃណីជាតិវៀត
ណាមក្នុងនោះមានគងឃ្មោះ Tay Nguyen ផង។ មិនត្រឹមតែអញ្ជើញជាអធិបតីក្នុង
បណ្តាសំណង់ស្រាវជ្រាវវិទ្យាសាស្រ្តដ៏មានតំលៃប៉ុណ្ណោះលោកនៅលើកទឹកចិត្ត
ប្រជាពលរដ្ឋឲ្យកាន់តែស្រលាញ់និងមោទនៈអំពីប្រពៃណីវប្បអម៍ជាតិខ្លួនទៀត
ផង។
ពេលត្រឡប់មកប្រទេសវិញពីបារាំងលោកបានអញ្ជើញទៅកាន់ស្រុកឆ្ងាយ
ដាច់ស្រយ៉ាល១នៃខេត្ត Dac Lac ដើម្បីមើលឃ្មោះ១វង់រួមជាមួយអ្នកស្រាវជ្រាវ
មូយក្រុម។កាលនោះលោកឈរក្បែរអ្នកជំនាញការមួយអ្នកជំនាញការជនជាតិ
ហ្វីលីពីនឈ្មោះ Maseda។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងពេលលោកចង្អុលទៅលើ
ឃ្មោះធំបំផុតក្នុងវង់ឃ្មោះ Ede ហើយនិយាយភាសាបារាំងជាមួយអ្នកជំនាញការ
នោះថានេះជាចាប៉ី Contrebasse នៃវង់ឃ្មោះEde។ ខ្ញុំសង្កេតឃើញថានេះជាការ
ប្រៀបធៀបយ៉ាងត្រឹមត្រូវរបស់សាស្រ្តាចារTran Van Khe។
សាស្រ្តាចារ Tran Van Khe ជាអ្នកមានគុណដំបូងគេក្នុងការឧទេ្ទសនាមអំពីចំណុច
ល្អថ្លៃថ្លានៃតូរ្យតន្ត្រីព្រះរាជទ្រព្យហ្វេ ចំរៀងប្រជាប្រិយ Quan ho Bac Ninh និងចំរៀង
Ca Tru ជាមួយ UNESCO ដើម្បីបានទទួលស្គាល់ជាកេរ្ត៏មរតកវប្បធម៍អរូបីរបស់
មនុស្សលោក។ចំពោះមជ្ឈដ្ឋានអ្នកស្រាវជ្រាវតូរ្យតន្ត្រីសាស្រ្តាចារ Tran Van Khe ជា
គំរូធ្វើការមិនចេះនឿយណាយ។ លោកចាត់ទុកជំនាន់យុវជនជាមិត្តរួមវិជ្ជាជិវៈជាកូន
សិស្សដោយជួយគេបង្កើនសមត្ថភាពជំនាញ។
|
មិនត្រឹមតែអញ្ជើញជាអធិបតីក្នុងបណ្តាសំណង់ស្រាវជ្រាវវិទ្យាសាស្រ្តដ៏មានតំលៃប៉ុណ្ណោះលោកនៅលើកទឹកចិត្តប្រជាពលរដ្ឋឲ្យកាន់តែស្រលាញ់និងមោទនៈអំពីប្រពៃណីវប្បអម៍ជាតិខ្លួនទៀតផង(រូបថតvnanet.vn) |
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះទោះបីចាស់ទុំហើយក្តីតែលោកនៅចូលរួមបណ្តាការ
សន្ទនាពំពីតូរ្យតន្ត្រីជាតិ។ទន្ទឹមនឹងនោះសាស្រ្តាចារ Tran Van Khe ក៏ប្រឹងប្រែងធ្វើការ
សុក្រិតនូវប្រព័ន្ឋឯកសារតូរ្យតន្ត្រីជាតិផងដែរ។ នាយិការងវិទ្យាស្ថានតូរ្យតន្ត្រីទីក្រុង
ហូជីមីញអ្នកស្រី Nguyen Thi My Liem បានរៀបរាប់ថាក្នុងបុព្វហេតុស្រាវជ្រាវ
តូរ្យតន្ត្រីនាងខ្ញុំត្រូវបានលោកសាស្រ្តាចារលើកទឹកចិត្តយ៉ាងខ្លាំង។ មិនត្រឹមតែនាងខ្ញុំ
ប៉ុណ្ណោះទេថែមទាំងយុវជនជាច្រើននាក់ទៀតក៏ត្រូវបានទទួលនូវសុភមង្គលនោះ
ផងដែរ។ លោកសាស្រ្តាចារជានិច្ចកាលលើកទឹកចិត្តជំ
នាន់វ័យក្មេងបង្កើនការងារស្រាវជ្រាវវិទ្យាសាស្រ្តនិងតូរ្យតន្ត្រីជាតិ។
រីឯអ្នកស្រី Nguyen Thao Nguyen នៅកាណាល់ទូរទស្សVOV ចរាចរណ៍បានចែករំ
លែកថាលោកសាស្រ្តាចារជាអ្នកស្លូតណាស់។នាងខ្ញុំធ្លាប់មានឱកាសធ្វើការជាមួយ
លោកនិងរៀនពីលោកនូវចំណោះដឹងអំពីចំរៀងមិនជំនាញរួមជាមួយមេរៀនក្នុងជីវិត
ទៀតផង។ទោះបីជាលោកសាស្រ្តាចារបានចាកលោកទៅហើយក៏ដោយប៉ុនែ្តបណ្តា
មេរៀននិងអ្វីៗដែលលោកបន្សល់ទុកមកនោះសុទ្ធតែជាចំណេះវិជ្ជាសំរាប់ជំនាន់កូន
ចៅបន្តវេន។
|
ចំពោះមជ្ឈដ្ឋានអ្នកស្រាវជ្រាវតូរ្យតន្ត្រីសាស្រ្តាចារ Tran Van Khe ជាគំរូធ្វើការមិនចេះនឿយណាយ(រូបថតbaodoi.com) |
ដោយសារការជក់ចិត្តតូរ្យតន្រ្តីប្រពៃណីជាតិតាំងពីកុមារភាពមកបានជាសាស្រ្តាចារ
Tran Van Khe បានខំរៀនផ្នែកពេទ្យផងនិងតូរតន្រ្តីនៅប្រទេសបារាំងផងហើយបាន
ក្លាយទៅជាបណ្ឌិតតូរតន្រ្តីវិទ្យាដើមដំបូងរបស់វៀតណាម៕
Phuong Thuy-Le Phuong
-vov5