សហគ្រិនDinh Quang Bao ពលរដ្ឋគំរូនៃរដ្ឋធានី
(VOVWORLD) /  
VOVWORLD_សហគ្រិនDinh Quang Baoនៅឃុំ Kieu Ky ស្រុកGia Lam
ក្រុងហាណូយជាអ្នកដែលបានបង្កើតឡើងពាណិជ្ជសញ្ញា Ladodaដ៏ល្បីឈ្មោះនៅ
ប្រទេសវៀតណាមនោះទើបនឹងត្រូវបានប្រសិទ្ធិនាមជាពលរដ្ឋគំរូនៃរដ្ឋធានី
ឆ្នាំ២០១៦។នាបច្ចុប្បន្នលោកDinh Quang Baoជាប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតផលិតទិញលក់ផលិផលអំពីស្បែកLadoda
និងជាប្រធានសមាគមស្បែកជើងស្បែកក្រុងហាណូយ។
នាឆ្នាំ១៩៩២ លោកDinh Quang Baoបង្កើតក្រុមហ៊ុនLadodaជំនាញផលិត
ទំនិញពីស្បែក។ក្រោមការដឹកនាំរបស់លោក ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅនេះ
ក្រុមហ៊ុនLadodaបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ក្រុមហ៊ុនបានបើកទូលាយ
ទីផ្សារក្នុងស្រុកជាពិសេសនៅភូមិភាគខាងជើងដែលនាសព្វថ្ងៃមានសាខាលក់
ផ្ដាច់មុខចំនួន៣០០កន្លែង។ក្នុងរយៈពេល២០ឆ្នាំជាបន្តបន្ទាប់ផលិផលនៃLado
daត្រូវបានអតិថិជនជ្រើសរើសជា”ទំនិញវៀតណាមគុណភាពខ្ពស់”។សហគ្រិនDinh
Quang Baoបានឲ្យដឹងថា
“យើងខ្ញុំយល់ច្បាស់ថាគុណភាពទំនិញជាការស្លាប់រស់របស់សហគ្រាស។ខ្ញុំ
តែងតែប្រាប់បងប្អូនកម្មករដែលត្រូវបានជ្រើសនិងកំពុងបានបណ្ដុះបណ្ដាល
នៅក្រុមហ៊ុនគឺសិក្សារៀនសូត្រឲ្យបានល្អ។ទស្សនៈរបស់ខ្ញុំគឺកែច្នៃឲ្យបាននូវទំនិញ
មានគុណភាពខ្ពស់ដើម្បីអ្នកប្រើប្រាស់ផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន។ធ្វើអីចឹង
ទើបសហគ្រាសអភិវឌ្ឍន៍បាន”
|
ក្រុមហ៊ុនLadodaក្រោមការដឹកនាំរបស់លោកត្រូវបានជូនគ្រឿងឥស្សរយយសពលកម្មថ្នាក់ទីពីរនិងប័ណ្ណសរសើររបស់នាយករដ្ឋមន្តីជូរដ្ឋាភិបាល |
ដោយការយល់ថាជោគជ័យនៃក្រុមហ៊ុនLadodaគឺមានការរួមវិភាគទានដ៏
ធំធេងពីក្រុមកម្មករបានជាលោកប្រធានDinh Quang Baoជានិច្ចកាលយកចិត្ត
ទុកដាក់ថែទាំជីវភាពរស់នៅរបស់បងប្អូនកម្មករ។ក្រុមហ៊ុនមានកម្មករប្រមាណ
៥០០នាក់ហើយម្នាក់បានប្រាក់ចំនួន៦លានដុង(ស្មើនឹងជិត៣០០ដុល្លារអាមេរិក)
ក្នុងមួយខែ។ក្រៅពីការអនុវត្តគ្រប់របបតាមការកំណត់ ក្រុមហ៊ុនLadodaក៍មាន
បន្ថែមរបបលើកសរសើរជូនប្រាក់រង្វាន់ កសាងផ្ទះ ដាំដុះបន្លែ ចិញ្ចឹមសត្វធ្វើម្ហូប
អាហារស្អាតជូនកម្មករផងដែរ។ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនលៃទុកប្រាក់ចំនួន៥០០
លានដុងឯណោះសំរាប់ធ្វើការងារមនុស្សធម៌សង្គម។តាមអ្នកស្រី Dinh Thanh
Haនាយិកាប្រតិបតិ្ត និងជាប្រធានសហជីពក្រុមហ៊ុនLadodaបានថ្លែងថា
“ ខ្ញុំបានផ្សាភ្ជាប់ជាមួយក្រុមហ៊ុនអស់រយៈពេល២៣ឆ្នាំកន្លងទៅនេះ។ក្រុម
អ្នកដឹកនាំក្រុមហ៊ុនជានិច្ចកាលមានស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុង
ការងារក៍ដូចជាក្នុងជីវភាពរស់នៅ។ខ្ញុំវាយតំលៃខ្ពស់ចំពោះប្រធានក្រុមប្រឹក្សា
ភិបាលក្រុមហ៊ុនលោកDinh Quang Bao។លោកតែងតែថែទាំជីវភាពរស់នៅរបស់
ប្រជាពលករព្រមទាំងសកម្មចូលរួមការងារសុខុមាលភាពសង្គមទៀតផង”។
កន្លងទៅនេះសហគ្រិនDinh Quang Baoនិងក្រុមសហការីបានដាក់
ចេញផែនការផលិតផកម្មអាជីវកម្មថ្មីៗព្រមទាំងកែប្រែបចេ្ចកវិទ្យា នាំចូល
ម៉ាស៊ីនទំនើបៗពីតៃវ៉ាន់(ចិន)និងជប៉ុនដើម្បីបង្កើនទិន្នផលនិងគុណភាព
ទំនិញ។ដោយមានការរួមវិភាគទានរបស់ខ្លួន លោកDinh Quang Baoត្រូវបាន
ប្រធានរដ្ឋជូនគ្រឿងឥស្សរយយសពលកម្មថ្នាក់ទី៣ និងប័ណ្ណសរសើរពីគណៈ
កម្មធិការប្រជាជនក្រុងហាណូយ។រីឯក្រុមហ៊ុនLadodaក្រោមការដឹកនាំរបស់
លោកត្រូវបានជូនគ្រឿងឥស្សរយយសពលកម្មថ្នាក់ទីពីរនិងប័ណ្ណសរសើររបស់
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៕
-VOVWORLD