ហាណូយក្នុងបេះដូងរបស់សិល្បះករហ្គីតារ Van Vuong។

Vovworld-Van Vuongកើតនៅទីក្រុងHai Duong (ខែត្រ Hai Duong ភាគខាងជើ​ង
វៀតណាម)ប៉ុ​ន្តែរដ្ឋធានីហាណូយជាកន្លែងដែលសិល្បះករពិការភ្នែករូបនេះបាន
ផ្សារភ្ជាប់អស់១ជីវិត។Van Vuongបានមកដល់តូរតន្រ្តីជាពិសេសគឺហ្គីតារតាំងពី
​កុមាភាព។ដើម្បី​អានបានបទភ្លេងគាត់បានរៀនbraille(អក្សរសំរាប់មនុស្ស ពិការ
ភ្នែក)។ពេលមានអាយុ១៥ឆ្នាំគាត់បានរៀបរៀងបទភ្លេង”  អស្តង្គតលើទន្លេ “។១ឆ្នាំ
ក្រោយនោះVan Vuongបានសម្រេចទៅកាន់ទីក្រុងហាណូយដើម្បីជួបប្រាស្រ័យ
តន្រ្តីករ ជំនាញ។តន្រ្តីករ Ta  Tan និងVan Caoបានបង្រៀនទ្រឹស្តីភ្លេងសំរាប់Van
Vuong។ក្នុង​វ័យអាយុ១៨ឆ្នាំVan Vuongបានឡើងឆាកជាលើកដំបូងនិងសំដែង
ពាទ្យម៉ាង( Trong com)របស់អ្នករៀបរៀងបទភ្លេង Ta  Tanដោយការទះដៃយ៉ាង
ក្លៀវក្លាពីសំណាក់ទស្សនិកជនវិទ្យុសំលេងវៀតណាមបានសម្រេចថតបទប្រគំភ្លេង
មួយចំនួនរបស់Van Vuongពីនោះកិត្តនាមរបស់សិល្បកររូបនេះត្រូវបានមនុស្សជា
ច្រើននាក់ស្គាល់ដល់។នាឆ្នាំ១៩៦៨គាត់មករស់នៅនៅទីក្រុងហាណូយ។គាត់ចែក
រំលែកជាមួយយើងខ្ញុំថា៖គាត់ស្តាប់កំសាន្តបទចម្រៀងនិងបទភ្លេងរបស់ខ្លួនជានិច្ច
និងនឹក រលឹកដល់ពេលមកដល់ហាណូយ។គាត់អោយដឹងថា៖“ ក្នុង​បណ្តាឆ្នាំ
១៩៧៣-១៩៧៤​  ខ្ញុំដើរលេងកំសាន្តនៅវិថីនានានៅក្រុងហាណូយនារាត្រីជានិច្ច។
ខ្ញុំចូលចិត្តរាត្រី​ដែលមាន​ខ្យល់រំភើយបក់ជានិច្ច។ខ្ញុំមានទម្លាប់ដើរលេងកំសាន្តនៅវិថី
ដ៍ស្ងៀមស្ងាត់Nguyen Gia Thieu-Khuc Hao-Do Hanh- Tue TinhនិងBa Trieu ដើម្បី
ស្វែងរកមនោអារម្មណ៍អំពី​ហាណូយ។ “

​​​​​​​​​​​​​​                   

ហាណូយក្នុងបេះដូងរបស់សិល្បះករហ្គីតារ Van Vuong។ - ảnh 1
រូបថតVOV

នាឆ្នាំ១៩៦៨សិល្បះករហ្គីតារVan Vuongបានក្លាយទៅជាពលរដ្ឋហាណូយ។គាត់
បានសំរួល បទច​ម្រៀង” អ្នកហាណូយ “របស់តន្រ្តីករNguyenDinh Thi ទៅតន្រ្តីហ្គីតារ
ប្រកបដោយជោគជ័យ។សិល្បះករVan Vuongរៀបរាប់ថា៖“  នាថ្ងៃទី១មករាឆ្នាំ១៩៦៨
ខណះដែលខ្ញុំធ្វើដំណើរលើផ្លូវ Dinh Tien Hoangខ្ញុំស្តាប់កំសាន្តបាន បទច​ម្រៀង”
អ្នកហាណូយ “របស់តន្រ្តីករNguyenDinh Thi ច្រៀងដោយសិល្បះការីនីMy Binh។ខ្ញុំ
រំជួលចិត្តយ៉ាងខ្លាំងណាស់។ពេលវិលត្រឡប់មកផ្ទះវិញខ្ញុំសម្រេចសំរួល បទច​ម្រៀង
នេះទៅតន្រ្តីហ្គីតារ។  “
​​​​​​​​​​​​                       

ហាណូយក្នុងបេះដូងរបស់សិល្បះករហ្គីតារ Van Vuong។ - ảnh 2
រូបថតVOVសិល្បះករVan Vuongបានចូលរួមពិធីប្រគំតន្រ្តីចំនួន៨០០០និងសំរួល

តន្រ្តីប្រកបដោយជោគជ័យនូវវណ្ណកម្មស្តីពីហាណូយរាប់រយដែលបាននាំមកនូវពាន
រង្វាន់ធំសំរាប់រូបលោក។លោកសំណេះសំណាលថា៖“  ១ថ្ងៃខ្ញុំទទួលបានការហៅ
តាមទូរសព្ទនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមដែលអញ្ជើញខ្ញុំមកទទួលពានរង្វាន់
 Bui Xuan Phai​ដើម្បីសេចក្តីស្រឡាញ់ហាណូយ។ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង
ណាស់ពីព្រោះថាខ្ញុំពុំទាន់ធ្វើបានប្រការធំដុំនៅឡើយមានតែមនោសញ្ចេតនាសំរាប់
ហាណូយប៉ុណ្ណោះ។ពេលទៅប្រក​បការ​ងារ ខ្ញុំនឹករលឹកហាណូយជានិច្ច​។    “
សាស្រ្តាចារ្យ Phan Huy Le សមាជិកគណះមេប្រយោគ១រូបនៃពានរង្វាន់ Bui Xuan
Phai​ដើម្បីសេចក្តីស្រឡាញ់ហាណូយចាត់ទុកថា៖“ការប្រគល់ពានរង្វាន់ Bui Xuan
Phai​ជូនសិល្បះករហ្គីតារVan Vuongទទួលបានសំលេងគាំទ្រទាំងស្រុងពី សមាជិក
គណះមេប្រយោគទាំងអស់។ក្នុ​ងអំឡុង៤០ឆ្នាំកន្លងមកសិល្បះករបានបូជាទេព
កោសល្យរបស់ខ្លួនសំរាប់សំរួល  វណ្ណះកម្មតន្រ្តីស្តីពីហាណូយ។នេះគឺជាសន្តានចិត្ត
គួរឲ្យលើកដ​ម្កើង។  “
ឆ្នាំនេះសិល្បះករហ្គីតារVan Vuongមាន​អាយុ៧២ឆ្នាំហើយ។សេចក្តីស្រឡាញ់ហា
ណូយនៅតែជាប្រភពមនោអារម្មណ៍និពន្ឋរបស់គាត់។ហាណូយរក្សាឋានះជា
ពិសេសក្នុង បេះដូងរបស់សិល្បះករហ្គីតារ​​រូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ