អញ្ជើញជួបសន្ទនាជាមួយអ្នកវិទ្យាសាស្ត្របង្កាត់ពូជស្រូវ ST25
(VOVWORLD) - ក្រោយពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល២៥ឆ្នាំ លោកវិស្វករ Ho Quang Cua រួមជាមួយសហការី បានបង្កាត់ប្រកបដោយជោគជ័យនូវពូជស្រូវ ST25 របស់វៀតណាមដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះប្រភេទស្រូវឆ្ងាញ់បំផុតលើពិភពលោកក្នុងឆ្នាំ២០១៩។ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តទាំង អស់ជួបសន្ទនាជាមួយលោកវិស្វកររូបនេះដើម្បីផ្ទៀងស្ដាប់ការចែករំលែកអំពី ដំណើរការដែលបានអូសបន្លាយជាង២ទសវត្សដើម្បីនាំអង្ករវៀតណាមឈានឡើងក្រុមប្រភេទអង្ករឆ្ងាញ់ជួរមុខលើពិភពលោក ក៏ដូចជាអារម្មណ៍ខ្វល់ខ្វាយអំពីការធ្វើ យ៉ាងម៉េចដើម្បីរក្សាសមិទ្ធផលនេះផងដែរ។
លោកវិស្វករ Ho Quang Cua ជាមួយនឹងប្រភេទអង្ករឆ្ងាញ់បំផុតលើពិភពលោកក្នុងឆ្នាំ២០១៩ ST25 (រូបថត៖ baogiaothong.vn) |
លោកវិស្វករ Ho Quang Cua ចាប់ផ្ដើមស្រាវជ្រាវអំពីគ្រាប់អង្ករ ST25 កាល ពីឆ្នាំ១៩៩១មក។ នៅពេលនោះ ក្នុងនាមជាអ្នកវិទ្យាសាស្ត្រកសិករមួយរូប លោក និងសហការីបានប្ដេជ្ញាចិត្តស្ដារឡើងវិញពូជស្រូវដ៏ឈ្ងុយឆ្ងាញ់មួយកាលពីមុននេះរបស់ខេត្ត Soc Trang។ លោក Cua បានអោយដឹងថា៖
“យើងត្រូវចំណាយពេលវេលាដ៏វែងមួយ ជាង២៥ឆ្នាំ ទើបសម្រេចបានកិត្តិ នាមអង្ករឆ្ងាញ់បំផុតលើពិភពលោក។ Soc Trang ធ្លាប់ជាតំបន់ដែលបាននាំចេញ អង្ករឈ្ងុយឆ្ងាញ់ទៅកាន់ទ្វីបអឺរ៉ុបចាប់តាំងពីប៉ុន្មានឆ្នាំដើមសតវត្សទី២០ ប៉ុន្តែ ក្រោយនោះ ត្រូវសាបសូនទៅ។ ហេតុដូច្នេះ បំណងប្រាថ្នារបស់យើងខ្ញុំគឺស្ដារឡើងវិញ ប្រភេទអង្ករនោះ”។
ជាទីបំផុត កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយណាយក្នុងអំឡុងពេល ជាង២ទស្សវត្តកន្លះរបស់លោកវិស្វករ Ho Quang Cua និងក្រុមអ្នកវិទ្យាសាស្ត្រ សហការីត្រូវបានឆ្លើយតប។ ក្នុង៣ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ ពូជស្រូវ ST ត្រូវបានជ្រើសរើសចូលក្នុងជម្រើសកំពូលប្រភេទអង្ករទាំង៣ដ៏ ឆ្ងាញ់បំផុតលើពិភពលោក ហើយជាពិសេសគឺក្នុងឆ្នាំ២០១៩ត្រូវបានលើកតម្កើង ជាអង្ករឆ្ងាញ់បំផុតលើពិភពលោក។ លោកវិស្វករ Ho Quang Cua បានចែក រំលែកថា៖
“យើងខ្ញុំនិងមិត្តរួមការងារបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបទពិសោធន៍ពីកន្លែងផ្សេងៗ។ ហើយដល់ឆ្នាំ២០១៧ យើងខ្ញុំចាប់ផ្ដើមទទួលបានសមិទ្ធផល។ នេះក៏ជាលើកដំបូងហើយដែលមានពូជស្រូវរយៈពេលខ្លីប៉ុន្តែមានផលិតភាពខ្ពស់នៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានជ្រើសរើសចូលក្នុងជម្រើសកំពូលអង្ករឆ្ងាញ់បំផុតលើពិភពលោក។ រាល់ពូជស្រូវក្នុងបញ្ជីឈ្មោះនេះលើកមុនៗ សុទ្ធតែជាស្រូវរយៈ ពេលវែង មានផលិតភាពទាប ហើយមិននាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ច ធំធេងសម្រាប់ប្រជាកសិករនោះឡើយ ក៏ដូចជាមិនមាននិន្នផលធំៗដើម្បីផ្គត់ផ្គង់ ចេញទៅទីផ្សារដែរ”។
អង្ករ ST25 ជាប្រភេទអង្ករវែង ពណ៌សបរិសុទ្ធ រូបរាងស្អាតៗ មានក្លិបក្រអូប ដូចផ្លែម្នាស់ ពេលញ៉ាំមានរសជាតិផ្អែមស្រាលៗ ឆ្ងាញ់ណាស់។ ក្រៅពីនោះ ប្រភេទអង្ករនេះស្រូបយកទឹកតិចតួចបើធៀបនឹងប្រភេទអង្ករផ្សេងៗ។
“ឪពុកបង្កើត” នៃអង្ករ ST25 បានចែករំលែកថា លោកផ្ទាល់ខ្លួនមានការភ្ញាក់ ផ្អើលខ្លាំងណាស់ នៅពេលដឹងថា អតិថិជនវៀតណាមបានយកចិត្តទុកដាក់ជា ច្រើនដល់ព្រឹត្តិការណ៍នេះក្នុងប៉ុន្មានថ្ងៃកន្លងទៅ។ ដោយសារ តាំងពីមុនមក អតិថិជនវៀតណាមតែងតែនិយមចូលចិត្តទំនិញបរទេស ដូចជាអង្ករកម្ពុជានិង អង្ករថៃតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពីអង្ករវៀតណាមទទួលបានពានរង្វាន់អង្ករ ឆ្ងាញ់បំផុតលើពិភពលោករួចមក អ្នកទាំងពួងបានចាប់ផ្ដើមស្វែងរកទិញអង្ករ ST25។ លោក Ho Quang Cua បានបន្ថែមទៀតថា៖
“ប្រការនេះបានសរអោយឃើញថា ប្រជាជនវៀតណាមមានមោទនភាព ជាតិធំធេងណាស់ ហើយក៏មានទស្សនៈថា ជនវៀតណាមត្រូវផ្ដល់អាទិភាពដល់ ទំនិញវៀតណាមជាមុនសិន។ ប៉ុន្តែ មុននេះ បណ្ដាអ្នកវិទ្យាសាស្ត្រនិងសហ គ្រាសមិនទាន់ធ្វើការចប់ចុងចប់ដើម មិនទាន់ត្រូវបានកត់ សម្គាល់ ដូច្នេះបានជា អតិថិជនមិនមានជំនឿទុកចិត្តនោះឡើយ”។
ទោះជាមានមោទនភាពចំពោះស្នាដៃរបស់ខ្លួន ប៉ុន្តែលោកវិស្វករ Ho Quang Cua ក៏មានអារម្មណ៍ខ្វល់ខ្វាយថា ធ្វើយ៉ាងម៉េចដើម្បីថែករក្សានិងមរតកប្រភេទ អង្ករដ៏ឈ្ងុយឆ្ងាញ់នេះជូនដល់ជំនាន់ក្រោយៗ។ តាមលោកថា បញ្ហានេះទទួល បានការយកចិត្តទុកដាក់ ការបញ្ជាដឹកនាំរបស់ស្ថាប័នរដ្ឋនិងរដ្ឋាភិបាលរួចហើយ ប៉ុន្តែការទទួលខុសត្រូវនាបច្ចុប្បន្ននេះគឺរបស់សង្គមទាំងមូល។ ក្នុងនោះកិច្ចសហ ប្រតិបតិ្តការរវាងកសិករ រដ្ឋ អ្នកវិទ្យាសាស្ត្រនិងសហគ្រាស ដើរតួនាទីសំខាន់ ណាស់។
អាចជឿជាក់ថា ដោយមានការជក់ចិត្តនិងទេពកោសល្យរបស់ខ្លួន លោក វិស្វករ Ho Quang Cua និងក្រុមអ្នកវិទ្យាសាស្ត្រសហការីនឹងបន្តថែរក្សាពូជស្រូវ ST25 យ៉ាងល្អ ព្រមទាំងបង្កាត់បាននូវពូជស្រូវឆ្ងាញ់ថ្មីៗថែមទៀត រួមចំណែក អះអាងនូវឋានៈរបស់អង្ករនិយាយដោយឡែកនិងផលិតផលិកសិកម្មវៀតណាមនិយាយរួមលើឆាកអន្តរជាតិ៕