អ្នកដែលចាកចេញពីទីក្រុងទៅនៅតំបន់ព្រៃភ្នំដើម្បីដាស់តំបន់រុក្ខជាតិឱសថងើបឡើងវិញ
(VOVWORLD) - ក្នុងរយៈពេលជិត ១០ ឆ្នាំដែលបានទៅកាន់ទីរួមស្រុក Sa Pa និងស្រុក Bac Ha ខេត្ត Lao Cai (ភាគខាងជើងវៀតណាម) ដើម្បីបង្កើតតំបន់ដាំរុក្ខជាតិឱសថ Actiso នោះ លោក Do Tien Sy នាយកក្រុមហ៊ុន Traphaco Sapa បាន “ដាស់” ឲ្យសក្កានុពលរបស់ដំបន់ដីនេះងើបឡើងវិញ។ រួមជាមួយគ្នានេះ ការដាំរុក្ខជាតិឱសថ បានជួយឲ្យប្រជាជនក្នុងតំបន់នេះ លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។
តំបន់ដាំដើម Actiso ដ៏ស្រស់ស្អាត ខៀវស្រងាត់ |
ការបង្កើតបានតំបន់ដាំរុក្ខជាតិឱសថទទួលមាននបទដ្ឋានល្អគឺជាវិធានការ ដ៏សំខាន់មួយដែលត្រូវបានក្រុមហ៊ុនរុក្ខជាតិឱសថ Traphaco អនុវត្តន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីអាចម្ចាស់ការក្នុងផលិតកម្មនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព លើ "ផ្លូវសុខភាពបៃតង"។ ក្នុងឆ្នាំ ២០១០ ក្នុងនាមជាអនុប្រធានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលមានទីតាំងនៅហាណូយ លោក Do Tien Sy បានទទួលភារកិច្ចទៅកាន់ខេត្ត Lao Cai ដើម្បីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ដើម Atiso នៅស្រុក ២ គឺស្រុក Sapa និងស្រុក Bac Ha។ បងប្អូននៅទីនេះភាគច្រើនជាជនជាតិដើមភាគតិច ដូច្នេះ ពេលដំបូងឡើយគឺមិនងាយស្រួល ក្នុងការផ្លាស់ប្តូរទម្លាប់ដាំដុះពីការដាំដុះស្រូវនិងពោតទៅកាន់ការដាំរុក្ខជាតិឱសថនៅឡើយ។ លោក Sy បានទៅគ្រប់ផ្ទះដើម្បីខ្នះខ្នែងបញ្ចុះបញ្ចូលនិងណែនាំពីបច្ចេកទេស ដាំដើម Actiso។
កាលនោះ សូម្បីតែគ្រាប់ពូជនិងដើមទុនលោកក៏ប្រគល់ជូនដែរ ដើម្បីធ្វើឱ្យបងប្អូនមាមីងមានអារម្មណ៍នឹងនរចិត្តដើម្បីផលិតឱសថស្អាត។ លោក Do Tien Si បានចែករំលែកថា៖ “នាគ្រាដំបូង អ្នកភូមិគេមិនជឿទេ ខ្ញុំបានបញ្ចុះបញ្ចូលពួកគេហើយបានបង្កើតការទុកចិត្តជាមួយពួកគេ។ ខ្ញុំបានទៅបញ្ចុះបណ្ចូលដល់ផ្ទះនីមួយៗ ពោល គឺពីគ្រួសារមានមុខមានមាត់ក្នុងភូមិ ទៅដល់ផ្ទះជុំវិញ។ ក្រៅពីនោះ ខ្ញុំបានជួយខាងបច្ចេកទេស ផ្តល់ពូជនិងដើមទុនផងដើម្បីឱ្យប្រជាជនអនុវត្តតាមដំណើរការផលិត កម្ម”។
លោក Do Tien Sy (អាវខៀវ) ជាមួយប្រជាកសិក ប្រមូលផលរុក្ខជាតិ Actiso |
មិនត្រឹមតែណែនាំឲ្យអ្នកភូមិពីរបៀបថែរក្សាដើម Atiso ដើម្បីទទួលបានផលិតភាពខ្ពស់បំផុតប៉ុណ្ណោះទេ លោក Si ថែមទាំងអនុវត្តន៍ត្រឹមត្រូវតាមការសន្យារបស់ខ្លួន គឺទិញស្លឹក Actiso ដោយរក្សាថ្លៃស្ថិរភាព។ ហេតុដូច្នេះ គ្រួសារកាន់តែច្រើនឡើងបានផ្លាស់ប្តូរទៅរកការដាំដុះ Actiso ផងដែរ។ ក្រោយរយះពេលជិត ១០ ឆ្នាំ ពីទីក្រុងហាណូយទៅកាន់ទីក្រុង Lao Cai ដើម្បី “ដាស់”ឲ្យសក្តានុពលនៃតំបន់ដាំដុះរុក្ខជាតិ ឱសថងើបឡើងវិញនោះ ស្នាមជើងរបស់លោក Si ហាក់ដូចជានៅគ្រប់ទីកន្លែងតាមស្រុក SaPa និង Bac Ha ដើម្បីនាំយកនូវចំណងចំណូលចិត្តនិងភក្តីភាព ស្មោះត្រង់ដល់បងប្អូនជនរួមជាតិនៅទីនេះផងដែរ។ រហូតមកដល់ពេលនេះ ផ្ទៃដីដាំដើម Actiso ក្នុងស្រុក Sapa មានទំហំជាង ៧៥ ហិកតា ហើយនៅស្រុក Bac Ha មានប្រមាណ ២៥ ហិក ជួយឱ្យក្រុមហ៊ុនអាចម្ចាស់ការក្នុងការប្រមូលវត្ថុធាតុដើមជារុក្ខជាតិឧសថស្អាតដើម្បីផលិតថ្នាំ និងជួយឲ្យអ្នកភូមិជាច្រើនលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ។ ជាមធ្យម ក្នុង ១ហិកតា ផ្តល់ផលចំណេញដល់ ១៥០ លានដុង / ឆ្នាំ។
មិនត្រឹមតែរួមចំណែកជួយឲ្យក្រុមហ៊ុនម្ចាស់ការក្នុងផលិតកម្ម ដោយមានតំបន់ដាំរុក្ខជាតិឧសថស្អាតប៉ុណ្ណោះទេ លោក Si ថែមទាំងបានរួមជាមួយសហការីទទួលបានពានរង្វាន់ច្នៃប្រឌិតវិទ្យាសាស្ត្រ VIFOTEC ជាមួយនឹងប្រធានបទ ផលិតថ្នាំបូវថ្លើម - និងថ្នាំបន្សាបជាតិពុល Boganic ទៀតផង។ យោងតាមការសិក្សាស្រាវជ្រាវ នៅមន្ទីរពេទ្យ K មជ្ឈិម ប្រភេទឱសថនេះបានជួយបន្ថយអង់ស៊ីមថ្លើម ជាមួយនឹង អត្រានៃការសះស្បើយ ៦៧% បន្ទាប់ពីប្រើថ្នាំរយៈពេល ១០ ថ្ងៃ។ នេះក៏ជាផលិតផលមួយដែលត្រូវបានទទួលស្គាល់ជាពីរដង ក្នុង Top ផលិតផលទាំង១០ របស់ប្រទេសវៀតណាម ដែលមានប្រសិទ្ធភាពខ្ពស់ ដែលត្រូវបានគេប្រើនៅក្នុងមន្ទីរពេទ្យជាង ៥០០ កន្លែង។ លោកស្រី Vu Thi Thuuan ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Traphaco បានឲ្យដឹងថា៖ “លោក Si គឺជាអ្នកមានការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនណាស់។ ក្រោយពីបានបង្កើតតំបន់ដាំ Actiso មានស្ថេរភាពមក លោក Si មានសិទ្ធដើម្បីស្នើសុំត្រលប់មកទីហាណូយជាមួយគ្រួសាររបស់លោកវិញ ប៉ុន្តែលោកនៅតែរស់នៅជាមួយបងបងប្អូន មាមីជាអ្នកភូមិ ដោយលោកនៅតែព្រួយបារម្ភចំពោះគម្រោងដើម្បីអភិវឌ្ឍតំបន់ដាំរុក្ខជាតិឱសថសំដៅជួយឲ្យអ្នកភូមិនៅទីនេះរួចផុតពីភាពក្រីក្រ”។
ជាមួយនឹងការរួមចំណែកនិងការយកចិត្តទុកដាក់ជាច្រើនដល់ក្រុមហ៊ុននិង សហ គមន៍ លោក Do Tien Si បានទទួលកិត្តនាមជាគ្រូពេទ្យឆ្នើមនិងបានទទួលប័ណ្ឌសរសើរពីនាយករដ្ឋមន្រ្តី។ សមូហភាពក្រុមហ៊ុន Traphaco Sapa ទទួលបានពានរង្វាន់ KOVA (ដែលជាពានរង្វាន់លើកតម្កើងចំពោះសមូហភាពឆ្នើម ដែលជាគំរូដ៏អស្ចារ្យនៅទូទាំងប្រទេសក្នុងវិស័យសេដ្ឋកិច្ច-សង្គម) លើសំណង់ស្រាវជ្រាវមានលក្ខណៈច្នៃប្រឌិត ហើយលទ្ធផលនៃការស្រាវជ្រាវត្រូវបានអនុវត្តក្នុងជីវភាពសង្គមនិងសហ គមន៍ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ សមិទ្ធផលទាំងនេះរួមមានទាំងញើសនិងការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់អ្នកដែលចាកចេញពីទីក្រុងដើម្បីទៅកាន់តំបន់ព្រៃភ្នំ “ដាស់” ឲ្យសក្កានុពលរបស់តំបន់ឱសថងើងឡើងវិញ របស់លោក Do Tien Si នាយកក្រុមហ៊ុន Traphaco Sapa នេះផងដែរ៕