អ្នកដែលមានចំណង់ចំណូលចិត្តចំពោះសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ
(VOVWORLD) - មជ្ឈដ្ឋានសិល្បៈករ សិល្បៈការិនី វិចិត្រករ អ្នកនិពន្ធក៏ដូចជាអ្នកដែលស្រឡាញ់សិល្បៈប្រពៃណីរបស់ប្រជាជនខ្មែរទាំងអស់ សុទ្ធតែបានស្គាល់និងកោតសរសើរចំពោះលោក ថាច់ ធាសេរី ជនជាតិខ្មែរ រស់នៅភូមិ Dai Mong ឃុំ Phu Can ស្រុក Tieu Can ខេត្ត Tra Vinh។ ដោយសារតែលោកមិនត្រឹមតែមានទេពកោសល្យក្នុងការលេងឧបករណ៍ភ្លេងជនជាតិខ្មែរភាគច្រើនយ៉ាងប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងមានចំណង់ចំណូលចិត្តចង់បង្រៀនឧបករណ៍ភ្លេងបុរាណទាំងនេះដល់ក្មេងៗជំនាន់ក្រោយផងដែរ។
លោក ថាច់ ធាសេរី (ទីបួនពីឆ្វេង) កំពុងសម្តែងជាមួយក្រុមតន្ត្រីករនៃក្រុមសិល្បៈខ្មែរ Anh Binh Minh ខេត្ត Tra Vinh (រូបថត៖ VOV) |
លោក ថាច់ ធាសេរី មានស្រុកកំណើតនៅភូមិកពង់ជ្រៃ ទីរួមខេត្ត Chau Thanh ខេត្ត Tra Vinh។ ឥឡូវនេះ ទោះបីលោកមានវ័យជាង ៦០ឆ្នាំទៅហើយក្តី ប៉ុន្តែលោកបានផ្សាភ្ជាប់សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរអស់រយៈពេល ៤៥ ឆ្នាំរួចទៅហើយ។ កាលនៅក្មេង យុវជន ធា សេរី បានចូលរួមជាមួយក្រុមសិល្បៈខ្មែរ Anh Binh Minh ខេត្ត Tra Vinh។ លោកបានរៀបការ និងទៅរស់នៅ នៅភូមិ Dai Mong ឃុំ Phu Can ស្រុក Tieu Can រហូតមកដល់បច្ចុប្បន្ន។ លោកបានជួយតំបន់ដែលលោកកំពុងរស់នៅក្នុងការហ្វឹកហាត់កម្មវិធីសិល្បៈជាច្រើន ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈខ្មែរក្នុងខេត្ត ក្នុងតំបន់ភាគខាងត្បូង ដោយទទួលបានរង្វាន់ខ្ពស់ៗ និងទទួលបានប័ណ្ណសរសើរជាច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ទាក់ទងនឹងពានរង្វាន់បុគ្គល លោកបានទទួលមេដាយប្រាក់នៅក្នុងមហោស្រពសម្តែងអាជីព។ ចំណែកឯរង្វាន់សមូហភាព លោកបានរៀបចំកម្មវិធីសម្រាប់អង្គភាពស្រុក Tieu Can ចូលរួមក្នុងមហោស្រពសិល្បៈមហាជនខ្មែរខេត្ត Tra Vinh ដោយទទួលបានជ័យលាភីលេខ១សម្រាប់ក្រុមទាំងមូល។ លោក ថាច់ ធាសេរី បានចែករំលែកថា៖ “កាលខ្ញុំនៅវ័យជំទង់ ខ្ញុំមានចំណង់ចំណូលចិត្តសិល្បៈប្រពៃណីរបស់ជនជាតិខ្លួន ហើយបានបង្រៀនខ្លួនឯងឱ្យចេះលេងខ្លុយ។ សំណាងណាស់ ខ្ញុំមានគ្រូម្នាក់នៅជិតផ្ទះដែលបង្រៀនខ្ញុំពីរបៀបលេងឧបករណ៍តន្ត្រីទ្រ cò និង khưm...។ ចាប់ពីពេលជក់ចិត្តនឹងតន្ត្រីមក មានអ្នកស្គាល់ខ្ញុំជាច្រើន ខ្ញុំមានមោទនភាពណាស់ដែលត្រូវបានអញ្ជើញឱ្យចូលរួម និងបង្កើតកម្មវិធីវប្បធម៌ក្នុងកម្មវិធីប្រកួតប្រជែង និងការសម្តែងមួយចំនួន ហើយក៏ទទួលបានលទ្ធផលខ្ពស់ផងដែរុំ សម្រាប់រូបខ្ញុំ តន្ត្រីគឺទាំងចំណង់ចំណូលចិត្ត ផងនិងជាមុខរបរចិញ្ជឹមជីវិតផង។ ពោលគឺ ជីវិតខ្ញុំតែងតែជាប់ជានិច្ចជាមួយតន្ត្រី”។
ថ្មីៗនេះ វត្តខ្មែរជាច្រើនក្នុងខេត្ត Tra Vinh បានអញ្ជើញលោក ថាច់ ធាសេរី មកបង្រៀនភ្លេងពិនពាធ។ ទោះបីលោកមានអាយុចំណាស់ក៏ដោយ ក៏លោកមិនខ្លាចផ្លូវឆ្ងាយសម្បីតែអាកាសធាតុភ្លៀងឬក្តៅខ្លាំងក៏ដោយ លោកតែងតែសង្ឃឹមថា នឹងចូលរួមថែរក្សានិងលើកស្ទួយសិល្បៈប្រពៃណីរបស់ជនជាតិ។ លើសពីនេះ លោកក៏បានបង្រៀនពីរបៀបលេងឧបករណ៍ភ្លេងប្រពៃណីរបស់ប្រជាជនខ្មែរច្រើនប្រភេទទៀត ដល់ក្មេងៗជំនាន់ក្រោយ។ សិស្សរបស់លោកច្រើននាក់ បានចូលរួមក្នុងការសម្តែងនៅក្នុងកម្មវិធីប្រកួតប្រជែង និងកម្មវិធីនានា ហើយទទួលបានលទ្ធផលខ្ពស់។
លោក ថាច់ ធាសេរី បង្រៀនក្មេងៗឱ្យចេះចុះសម្រុងនឹងឧបករណ៍ប្រជាប្រិយខ្មែរ (រូបថត៖ VOV) |
លោកថាច់ ចំរ៉ុង ជាសិស្សម្នាក់ដែលស្រលាញ់សិល្បៈប្រពៃណី ហើយត្រូវបានលោកគ្រូ ថាច់ ធាសេរី បានបង្ហាត់បង្រៀនពីរបៀបលេងឧបករណ៍ភ្លេងជាច្រើនជំនាញ ពីរបៀបដកដង្ហើមដល់ពេលផ្លុំខ្លុយ... និងបានទៅសម្តែងជាច្រើនកន្លែង។ អញ្ជើញនិយាយពីគ្រូរបស់ខ្លួន គាត់បានសម្ដែងការកោតសរសើរ៖
“ខ្ញុំរៀនភ្លេងពីលោកគ្រូតាំងពីឆ្នាំ២០១៤មក។ ដំបូងខ្ញុំរៀនតែចេះផ្លុំខ្លុយប៉ុណ្ណោះ។ ខ្ញុំដឹងគុណលោកគ្រូថាច់ ធា សេរី ដែលបានបង្រៀនភ្លេងដោយអស់ពីចិត្ត ដូច្នេះហើយខ្ញុំព្យាយាមសិក្សាឱ្យបានល្អ។ មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ សិស្សានុសិស្សទាំងអស់ត្រូវបានគ្រូណែនាំយ៉ាងស្វាហាប់ក្នុងការសម្តែងជំនាញសម្រាប់ឧបករណ៍ភ្លេងប្រភេទផ្សេងៗគ្នា។ ក្រោយពីរៀនចប់ ខ្ញុំបានបន្តធ្វើឧបករណ៍ភ្លេងមួយចំនួន លោកគ្រូ ធា សេរី ក៏បានផ្តល់ការណែនាំលើការកែសម្រួលរាល់ចំណុចតូចតាច ដើម្បីឲ្យឧបករណ៍មានសំឡេងកាន់តែច្បាស់”
ដោយមានស្មារតីប្រឹងប្រែង និងបាតដៃដ៏ប៉ិនប្រសប់ លោក ថាច់ ចំរ៉ុង ពេលនេះអាចច្នៃខ្លុយ «ខ្លុយ» និងឧបករណ៍ភ្លេងមួយចំនួនទៀត។ ពេលឃើញសិស្សជោគជ័យ លោក ថាច់ ធារី មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង៖
“ខ្ញុំសប្បាយចិត្តណាស់ ព្រោះចំរ៉ុង ជាសិស្សម្នាក់ដែលមានទេពកោសល្យផ្នែកតន្ត្រី ហើយរៀនពូកែទៀត។ លើសពីនេះ សិស្សម្នាក់នេះក៏បានផលិតឧបករណ៍ភ្លេងបុរាណជាច្រើនប្រភេទ ដែលកន្លែងជាច្រើនបានកុម្ម៉ង់ទិញ ហើយជីវភាពរបស់លោកក៏កាន់តែប្រសើរឡើង។ ក្នុងនាមជាអ្នកដែលបានបង្រៀនតន្ត្រីដល់សិស្សរូបនេះ ខ្ញុំពេញចិត្តនឹងលទ្ធផលល្អទាំងនេះណាស់”។
មិនត្រឹមតែបង្រៀនប៉ុណ្ណោះទេ លោក ថាច់ ធាសេរី ក៏ចូលរួមនិពន្ធបទចម្រៀងប្រជាប្រិយជាច្រើនបទ ក្រោមប្រធានបទ សរសើរមាតុភូមិ ប្រទេសជាតិ ឬសេចក្តីស្នេហារវាងគូស្នេហ៍...។ ដោយទទួលស្គាល់រាល់ការរួមចំណែករបស់លោក ថាច់ ធាសេរី លោក Thách Hoàng Nam អនុលេខាគណៈកម្មាធិការបក្សឃុំ Phu Can មានឲ្យដឹងថា៖
“លោក ធា សេរី បានចូលរួមចំណែកជាច្រើនក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ និងសិល្បៈខ្មែរ។ ក្នុងរយៈពេលកន្លងមក លោកបានជួយរៀបចំកម្មវិធីសិល្បៈក្នុងស្រុក ដើម្បីចូលរួមប្រកួតប្រជែងក្នុងខេត្ត និងតំបន់ ហើយទទួលបានពានរង្វាន់គួរឱ្យកត់សម្គាល់ជាច្រើន។ លោកជាគ្រូមួយរូបដែលត្រូវបានយុវជនយកជាគំរូ”។
ថ្វីត្បិតតែពេលនេះបានចូលនិវត្តន៍ ប៉ុន្តែលោកធា សេរីនៅតែឧស្សាហ៍ពន្យាយាមសម្រាំងស្រាវជ្រាវ និងបង្កើតទម្រង់វប្បធម៌អរូបីរបស់ប្រជាជនខ្មែរ។ លោកបន្តបញ្ជូនភ្លើងនៃចំណង់ចំណូលចិត្តដល់យុវជនជំនាន់ក្រោយ បន្តអភិរក្ស និងលើកស្ទួយសិល្បៈប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ៕