VOVWORLD_ឆ្នាំនេះអ្នកវប្បធម៌ Huu Ngoc មានអាយុ៩៨ឆ្នាំ។ ទោះបីចាស់ជរា
ហើយក្ដីតែលោកនៅជក់ចិត្តនិងការធ្វើដំណើរទៅស្វែងយល់វប្បធម៌ព្រមទាំង
ឧទេ្ទសនាមវប្បធម៌វៀតណាមជាមួយបរទេសទៀតផង។អាចនិយាយបានថាជីវិត
របស់លោកប្រៀបដូចជាស្ពានតភ្ជាប់វប្បធម៌វៀតណាមជាមួយពិភពលោកនិងរវាង
ពិភពលោកជាមួយវៀតណាម។
អ្នកវប្បធម៌ Huu Ngoc ចេះភាសាបារាំងអង់គ្លេសអាលឺម៉ង់និងចិន។ ដើម្បី
ឧទេ្ទសនាមវប្បធម៌វៀតណាមជាមួយបរទេស លោកបានចំណាយពេលជាង១០ឆ្នាំ
សរសេរអត្ថបទ” វប្បធម៌ប្រពៃណី”លើកាសែតជាភាសាបារាំង Le Courrier Viet Nam
និងកាសែតភាសាអង់គ្លេស Vietnam News។ អត្ថបទនិមួយៗរបស់លោកជារឿងរ៉ាវ
មួយធើ្វឲ្យមិត្តអ្នកអានភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីខឿនវប្បធម៌ដ៏សំបូរបែបរបស់វៀត
ណាម។ Huu Ngoc ជាអ្នកស្រាវជ្រាវវប្បធម៌របស់គ្រប់ជនជាតិទាំងលោកខាងលិច
និងលោកខាងកើត ពិសេសគឺវប្បធម៌វៀតណាម។
លោកHuu Ngoc កើតនៅស្រុក Thuan Thanh ខេត្ត Bac Ninhដែលជាទឹកដី
វប្បធម៌ដ៏ល្បីឈ្មោះនៅភូមិភាគខាងជើងវៀតណាម។ តាំងពីកុមារមកលោកបាន
ជក់ចិត្តជាមួយការស្វែងយល់វប្បធម៌បរទេស។ ពេលធំពេញវ័យ លោកចំណាយពេល
ជាច្រើនសំរាប់ស្រាវជ្រាវពីវប្បធម៌បារាំងនិងប្រទេសជាច្រើនផ្សេងៗទៀត។ លោក
បានទៅកាន់ប្រទេសជាច្រើនដោយនាំយកតាមនូវវប្បធម៌វៀតណាមដើម្បី
ឧទេ្ទសនាមជាមួយមិត្តភក្តិអន្តរជាតិ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ លោក
បានរៀបចំការសំណេះសំណាលអំពីវប្បធម៌ជាមួយជនបរទេសរាប់ហ្មឺននាក់។ ជន
ជាតិបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលស្ដាប់លោកវិភាគអំពីការកកើត
និងលក្ខណៈរបស់វប្បធម៌វៀតណាម។ អ្នកវប្បធម៌ Huu Ngoc បានចែករំលែកថា
“ បញ្ហាចម្បងគឺការបកស្រាយយ៉ាងណាសំរាប់ទាក់ទាញមិត្តអ្នកស្ដាប់បរទេស។
ខ្ញុំធ្លាប់អធិប្បាយអំពីវប្បធម៌ចំពោះមុខមនុស្សចំនួន១០០នាក់ប្រកបការងារលើ
វិស័យអប់រំមកពីប្រទេសអូស្រ្តាលី។ពេលត្រឡប់ទៅប្រទេសវិញគេធ្វើការបូកសរុប
លទ្ធផលទស្សនកិច្ចដោយសន្និដ្ឋានថាគេចូលចិត្តវៀតណាមណាស់។ បញ្ហាសំខាន់គឺធ្វើ
ឲ្យគេឃើញនូវអត្តសញ្ញាណវប្បធម៌វៀតណាមខុសពីប្រទេសដទៃ”។
|
ក្នុងសៀវភៅនេះអ្នកវប្បធម៌ Huu Ngoc បានចែករំលែកនូវបទពិសោធន៍ក្នុងជីវភាពរស់នៅ វប្បធម៌វៀតណាមក្នុងប្រវតិ្តសាស្ត្ឋ និងទំនាក់ទំនងជាមួយវប្បធម៌បរទេស |
គិតរហូតមកដល់សព្វថ្ងៃ អ្នកវប្បធម៌ Huu Ngoc បានសរសេរនិងចេញផ្សាយ
សៀវភៅចំនួន៣០ប្រភេទ ក្នុងនោះមានសៀវភៅក្រោមចំណងជើងថា” មុខមាត់
នៃវប្បធម៌វៀតណាម”ដែលបានបោះពុម្ភជាភាសាអង់គ្លេសនិងបារាំង។ សៀវភៅដ៏
ថ្លៃថ្លានេះត្រូវបានជូនជាអនុស្សាវរីយ៏ដល់បណ្ដាប្រមុខរដ្ឋអញ្ជើញចូលរួមសន្និសិទនៃ
ក្រុមប្រទេសប្រើប្រាស់ភាសាបារាំងលើកទី៧នៅក្រុងហាណូយកាលពីឆ្នាំ១៩៩៧។ ថ្មីៗ
នេះលោកបានផ្សព្វផ្សាយសៀវភៅមានចំណងជើងថា” Huu Ngoc ធ្វើដំណើររួមជា
មួយសតវត្សវប្បធម៌និងប្រវត្តិសាស្រ្តវៀតណាម”។ស្ដីពីស្នាដៃនេះអ្នកអក្សរសាស្រ្តជន
ជាតិអាមេរីកលោកស្រីLady Boltonដែលជាមិត្តភក្តិរបស់អ្នកវប្បធម៌ Huu Ngoc
បានសំណេះសំណាលថា”
“ ខ្ញុំគោរព ស្រលាញ់អ៊ុំ Ngoc ណាស់។ លោកអ៊ុំបានសរសេរសៀវភៅយ៉ាងច្រើន
រាប់មិនអស់។ ចំពោះសៀវភៅ “ធ្វើដំណើររួមជាមួយសតវត្សវប្បធម៌និងប្រវត្តិសាស្រ្ត
វៀតណាម”នេះ ខ្ញុំសង្កេតឃើញថាលោកអ៊ុំបានរៀបរាប់អំពីឥស្សរជនមួយចំនួន
ដែលលោកបានជួបផ្ទាល់ឬស្គាល់ដល់តាមរយៈសៀវភៅ។នេះជាក្រុមមនុស្សដែល
មានការជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវិតរបស់លោកអ៊ុំ”។
ក្នុងសៀវភៅនេះអ្នកវប្បធម៌ Huu Ngoc បានចែករំលែកនូវបទពិសោធន៍ក្នុង
ជីវភាពរស់នៅ វប្បធម៌វៀតណាមក្នុងប្រវតិ្តសាស្រ្ត និងទំនាក់ទំនងជាមួយវប្បធម៌
បរទេស។តាមអ្នកស្រី Nguyen Thi Thu Ha នាយិកាអគ្គនិពន្ធនាយក គ្រិះស្ថាន
បោះពុម្ភផ្សាយព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា
“ សៀវភៅនេះបូកសរុបឯកសារទាំងអស់រួមទាំងបទពិសោធន៍របស់លោកអ៊ុំ
តាំងពីវ័យក្មេងមក។ ក្នុងនោះមានឥស្សរជនជាច្រើនដែលមានការជះឥទិ្ធពលដល់
លោកអ៊ុំខាងសតិអារម្មណ៍និងវប្បធម៌ រួមមានប្រធានហូជីមិញ អ្នកអក្សរសាស្រ្តកវី
និងវិចិត្រករជាដើម។ តាមរយៈសៀវភៅនេះអ្នកវប្បធម៌ Huu Ngoc ចង់ផ្ដល់ចំណេះ
វិជ្ជាជូនជំនាន់ក្រោយសំដៅថែរក្សាវប្បធម៌ជាតិ”។
ដោយសារមានស្នាដៃជាច្រើនក្នុងវិស័យវប្បធម៌ លោក Huu Ngoc ត្រូវបានរដ្ឋ
វៀតណាមជូនគ្រឿងឥស្សរិយយសយុទ្ធជ័យនិងគ្រឿងឥស្សរិយយសឯករាជ្យ រ
ដ្ឋាភិបាលស៊ុយអែតជូនគ្រឿងឥស្សរិយយសតារាខាងជើង រដ្ឋាភិបាលបារាំងជូន
គ្រឿងឥស្សរិយយសដូងប្រេងបណ្ឌិត គ្រឿងឥស្សរិយយសសំដីមាសនិងកិត្តិនាម
ឧត្តុងឧត្តមជាច្រើនផ្សេងៗទៀត៕