អ្នកស្រី Luong Thi Hoan ប្រធានសមាគមនារីដ៏សកម្មនៅខេត្ត Yen Bai
(VOVWORLD) - អ្នកស្រី Luong Thi Hoan មានអាយុ ២៨ ឆ្នាំនៅឃុំ Nghia An ស្រុក Nghia Lo ខេត្ត Yen Bai ត្រូវបានគេស្គាល់ថាជា ប្រធានសមាគមនារីឃុំដែលមានភាពស្វាហាប់និងច្នៃប្រឌិតក្នុងការងារគ្រប់គ្រង។ អ្នកស្រីក៏ជាគំរូមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ខ្ពង់រាបនៃស្រុកកំណើតរបស់ខ្លួនផងដែរ។
អ្នកស្រី Luong Thi Hoan |
មានវ័យក្មេង រហ័សរហួននិងរស់រាយរាក់ទាក់គឺជាចំណាប់អារម្មណ៍ដំបូងនៅពេលជួបប្រាស្រ័យជាមួយអ្នកស្រី Luong Thi Hoan ។ នៅពេលត្រូវបានគេសួរអំពីស្ថានភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងជីវភាពរស់ នៅរបស់ស្រ្តីក្នុងមូលដ្ឋាន កម្មាភិបាលស្រ្តីវ័យក្មេងដែលទើបតែទទួលខុសត្រូវក្នុងការគ្រប់គ្រងបានរយៈពេលតិចជាង ២ ឆ្នាំនេះ គឺយល់ច្បាស់ ពីការងារដូចជាប្រធានសមាគមដែលមានកម្រាស់បទពិសោធន៍ច្រើនឆ្នាំហើយអញ្ចឹង។
ឃុំ Nghia An ទីរួមខេត្ត Nghia Lo ជាឃុំកសិកម្ម ដែលមានសមាជិកជាស្ត្រីជាង ៧០០ នាក់។ កាលពីប៉ុន្មានឆ្នាំមុន នៅពេល ជាកម្មាភិបាលនៃសមាគម អ្នកស្រី Luong Thi Hoan បានដឹងថា ភាពរារាំងធំបំផុតរបស់ស្ត្រីជាច្រើនគឺ ពួកគេមានការខ្ចិលរវល់នឹងរបៀបគិតគូរ ហើយមិនហ៊ានទាក់ទង់ផ្ទាល់នឹងចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ហេតុដូច្នេះ នៅពេលបានជាប់ឆ្នោតជាប្រធានសមាគមនារីឃុំនាឆ្នាំ ២០១៦ នោះ អ្នកស្រី Hoan បានព្យាយាមស្វែងយល់ពីភាពខ្លាំងក៏ដូចជាចំណុច អន់ខ្សោយរបស់ចលនានារីឃុំ សង្កាត់ តាមនោះបានបង្កើតផែនការសកម្មភាពដែលមានលក្ខណៈជាក់ស្តែង។ បញ្ហាលំបាកបំផុតកាលនោះ គឺធ្វើយ៉ាងម៉េចដើម្បីបង្កើតទំនុកចិត្តរបស់សមាជិក។ អ្នកស្រី Luong Thi Hoan បានចែករំលែកថា៖ “គុណសម្បត្តិរបស់នាងខ្ញុំគឺភាពក្មេង ដែលអាចឲ្យនាងខ្ញុំបានជិតស្និទ្ធជាមួយប្អូនស្រីៗ ជាងនិងយល់ពីអារម្មណ៍របស់សមាជិកម្នាក់ៗ។ លក្ខណៈពិសេសនៃតំបន់នេះ គឺជាតំបន់នៅមានការលំបាកច្រើន ហើយបងប្អូនស្រីមិនប្រមូលផ្តុំនៅកន្លែងមួយទេ ពេលខ្លះ នាងខ្ញុំត្រូវធ្វើដំណើរផ្ទាល់ទៅកាន់កន្លែងឆ្ងាយបំផុតដើម្បីផ្សព្វផ្សាយ ពោលគឺកន្លែងដែលបងប្អូនស្រីពិបាកធ្វើដំណើរតែម្តង”។
ក្រោយពីបានរៀបចំការផ្សព្វផ្សាយនិងការលើកកំពស់ការយល់ដឹងដល់ស្ត្រីក្នុងទម្រង់ជាច្រើនរួម ជាមួយការចលនាស្ត្រីតាមរយៈការនាំយកពូជថ្មីទៅផលិតកម្មមក អ្នកស្រី Hoan ក៏បានលើកទឹកចិត្តឲ្យសមាជិកធ្វើជាគំរូក្នុងរូបសណ្ឋាន ទេសចរណ៍សហគមន៍ ដើម្បីលើកកម្ពស់ឧត្តមភាពរបស់តំបន់។
អ្នកស្រី Lo Thi Thanh Thuy នៅភូមិ Đêu ទី៤ ជាសមាជិកគំរូធ្វើសេដ្ឋ កិច្ចពូកែនៃសមាគមនារីឃុំ Nghia An បានឲ្យដឹងថា៖ ដោយសារមានការលើកទឹកចិត្តរបស់ប្រធានសមាគមនារីឃុំគឺអ្នកស្រី Luong Thi Hoan នេះឯង ហេតុដូច្នេះហើយ ចាប់តាំងពីបានចូលរួមក្នុងសមាគមនារី និងចូលរួមក្នុងបណ្តាវគ្គបណ្តុះបណ្តាល ស្តីពីការផ្ទេរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដោយសមាគមនារីគ្រប់ជាន់ថ្នាក់រៀបចំឡើងមក អ្នកស្រីបានព្យាយាមវិនិយោគ លើការចិញ្ចឹមមាន់ដោយមានចំនួន ១ ពាន់ក្បាល ព្រមទាំងដាំផ្សិត ចំនួន ៤០០ដំ ដែល នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ អ្នកស្រីបានចែករំលែកថា៖ “សមាគមនារីបានរួមសហការជាមួយសាលាវិទ្យាល័យវិជ្ជាជីវៈដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រប់ខ្លួន ហើយនាងខ្ញុំបានអនុវត្តន៍អ្វីៗ ដែលបានរៀនមកសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងគ្រួសារ។ នាងខ្ញុំក៏ប្រើប្រាស់វត្ថុធាតុដើមពីស្រូវដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផងដែរ”។
អ្នកស្រី Luong Thi Hoan មិនត្រឹមតែដើរតួយ៉ាងសកម្មក្នុងកិច្ចការសមា គមនប៉ុណ្ណោះទេ ថែមទាំងដើរជួរមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារទៀតផង។ ជាមធ្យមរៀងរាល់ឆ្នាំ អ្នកស្រីបាននាំចេញសាច់ក្រក់ដែលមាន រស់ជាតិពិសេសជាង ២ តោនទៅទីផ្សារ ដែលប្រមូលបានចំណូលរាប់រយ លានដុងក្នុងមួយឆ្នាំ។ អ្នកស្រី Lo Thi Tuoi សមាជិកសមាគមនារី ឃុំ Nghia An បានសំណេះសំណាលថា៖ “ក្នុងការងាររបស់ខ្លួន អ្នកស្រី Luong Thi Hoan មានភាពច្នៃប្រឌិតផងនិងជិតស្និទ្ធជាមួយនឹងសមាជិកក្នុងសមាគមផង។ នៅពេលអ្នកស្រីត្រលប់មកផ្ទះវិញ អ្នកស្រីគឺជាស្ត្រីមួយរូបចេះរាប់រងការងារគួរឲ្យគេស្រឡាញ់រាប់អានផងដែរ”។
រហូតមកដល់ពេលនេះ ឃុំ Nghia An មានរូបសណ្ឋានជាង ៣០ ដែលគ្រប់គ្រងដោយស្រ្តី ហើយមានចំណូលច្រើនជាង ១០០ លានដុងក្នុងមួយឆ្នាំ។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ សមាជិកនៃសមាគមក៏ខិតខំអភិរក្សតម្លៃវប្បធម៌ប្រពៃណី ដោយកសាងគំរូគ្រួសារសុភមង្គល ក្រុមវប្បធម៌សិល្បៈ ដើម្បីការពាររបាំ Xoe និងក្លឹបច្រៀងចម្រៀង Khap Thai ជាដើម ។ ដោយមានកម្លាំងយុវវ័យនិងការខិតខំព្យាយាម របស់ប្រធានសមាគមនារី អ្នកស្រី Luong Thi Hoan ហាក់ដូចជាកម្លាំងចលករសម្រាប់ជំរុញស្មារតីឈានឡើងក្នុងជីវភាពរស់នៅរបស់សមាជិកនារី ឃុំ Nghia An៕