Khieu Khiem-ជនខ្មែរ១រូបអស់ពីចិត្តជាមួយកិច្ច ការពារអធិបតេយ្យភាពព្រំដែន
LAM HIEU -  
(VOV) /  
Vovworld-លោកKhieu Khiem កើត និងធំក្តីឡើងនៅភូមិ Xa Xia ឃុំMy Duc ទីរួម
ខែត្រHa Tien។គាត់ស្គាល់គ្រប់ផ្លូវលំដ៍ច្បាស់ក្នុងភូមិសាសាស្រ្តជាប់នឹងព្រំដែននៃ
ប្រទេសកម្ពុជានេះ។
ជាប្រធានសមាគមជនចាស់ជរា ១រូបភូមិ Xa Xia លោកKhieuKhiemចលនាអោយ
ប្រជាជនចូលរួមកម្មវិធីការពារផ្លូវព្រំដែន បង្គោលព្រំដែន រក្សាសន្តិសុខសណ្តាប់
ធ្នាប់នៅក្នុងតំបន់។ជាមួយគ្នានោះគាត់ក៍ចូលរួមចលនាប្រជាជនគ្រប់ស្រទាប់ កូន
ចៅនិង ញាតិសណ្តានក្នុងគ្រួសារប្រតិបត្តិតាមការផ្តួចផ្តើមគំនិតរបស់បក្ស គោល
នយោបាយច្បាប់របស់រដ្ឋទៀតផង។អាស្រ័យហេតុនេះស្ថានភាពសន្តិសុខនិង
សណ្តាប់ធ្នាប់នៅក្នុង ភូមិ Xa Xia ពេលណាក៍បានធានាផងដែរ។លោកKhieu Khiem
ចែករំលែកថា៖“ដំបូងបង្អស់ខ្ញុំត្រូវតែជាសមាជិកសកម្ម១រូបក្នុងកិច្ចការពារសន្តិសុខ
ព្រំដែនដើម្បីអំពាវនាវឲ្យ អ្នកភូមិចូលរួមការពារសន្តិសុខនៅក្នុងភូមិរបស់ខ្លួន។
|
លោកKhieu Khiem-ជនខ្មែរ១រូបអស់ពីចិត្តជាមួយកិច្ច ការពារអធិបតេយ្យភាពព្រំដែន |
ប្រជាជនទាំងអស់ក្នុងភូមិសុទ្ឋតែធ្វើតាម។ខណះដែលគេរកឃើញជនបរទេសណា
មួយនាក់ដែលស្នាក់នៅគ្រួសារ១នោះគេជូនដំណឹងដល់រដ្ឋអំណាចដោយភ្លាម១រំពេច។
“លោកKhieu Khiemថែមទាំងផ្តល់ព័ត៌មានមានប្រយោជន៍ជាច្រើនដងជូនយុទ្ឋជននៃ
ប៉ូស្តការពារព្រំដែន Ha Tienសំដៅការពារសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងភូមិភាគ
ទៀតផង។លោកPhu Van Moc ប្រធានសមាគមជនចាស់ជរាឃុំ My Duc អោយដឹង
ថា៖“ ក្នុងចលនានិងសកម្មភាពនានានៅក្នុងតំបន់ លោក Khiem បានមានការរួមវិភាគ
ទានជាច្រើនក្នុងការដោះស្រាយការខ្វែងគំនិតនៅក្នុងភូមិរក្សាស្ថិរភាពសន្តិសុខសណ្តាប់
ធ្នាប់សង្គម។ថ្វីបើមាន អាយុច្រើន គាត់នៅតែសកម្មគួបផ្សំជាមួយនគោបាលនិងកងទ័ព
ការពារព្រំដែន HaTienចូលរួមក្នុងកិច្ចការពារអធិបតេយ្យភាពជាតិលើដែនសមុទ្រ កោះ
ឯនាយសមុទ្រ ព្រំដែននិងបង្គោលព្រំដែន។ លោក Khiem ក៍សហការជាមួយនគបាល
ឃុំក្នុងការផ្សព្វផ្សាយអប់រំប្រជាជនគោរពច្បាប់ផងដែរ។“លោកKhieu Khiemនៅដាស់
តឿនអ្នកភូមិមិនអោយសម្រុកចូលតំបន់សមុទ្រនៃប្រទេសដទៃកល្កក្នុងការនេសាទ
ដោយខុសច្បាប់ព្រមទាំងមិនស្តាប់អង្គការប្រតិកិរិយាដែលញុះញង់ដំណើរសកម្មភាព
បំផ្លាញប្រឆាំងរដ្ឋ។អាស្រ័យហេតុនោះស្ថានភាពសន្តិសុខនៅច្រកទ្វាព្រំដែនអន្តរជាតិ Ha Tienត្រូវបានរក្សាស្ថិរភាព។ប្រជាជននៅតាមតំបន់ព្រំដែនស្ងប់ចិត្តក្នុងការផលិតដោះដូរ
ទំនិញ។ជីវភាពរស់នៅរបស់ប្រជាជនពី១ថ្ងៃទៅ១ថ្ងៃកាន់តែមានភាពផ្លាស់ប្តូរ។
ក្នុងចលនារក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិសាស្រ្តគោលដៅរបស់លោកKhieu Khiemគឺ ធ្វើជាគំរូសំរាប់កូនចៅ ត្រាប់តាម។លោករំពឹងគិតថា៖កាលណានៅរស់កាលនោះលោក
នៅតែចូលរួមក្នុងកិច្ចការពារព្រំដែនជាតិដដែល៕
LAM HIEU
-VOV