Mua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ។

Vovworld-Mua A Paoចូលរួមសកម្មភាពបដិវត្តន៍តាំងពីដើមទីមក។គាត់និងអ្នក
ភូមិមានការទាក់ទងជាមួយកំលាំងសេនាជននិងដំណើរការតស៊ូប្រឆាំងអាណា
និគមបារាំងដ៍អង់អាចក្លាហាន។ដោយមានស្នាដៃឆ្នើមប្រឆាំងខ្មាំងសត្រូវនាឆ្នាំ
១៩៦៦គាត់ត្រូវបាន​បំពាក់ស័ក្តិជាអនុសេនីយ៍ទោនិងមានកត្តិយសជួបជាមួយ
លោកប្រធានហូជីមិញ។លោករំលឹកឡើងវិញថា៖“លើកដំបូងដែលខ្ញុំជបជា
មួយអ៊ុំហូ  អ៊ុំបានសួរខ្ញុំថា៖តើក្មួយជនជាតិណា។ ខ្ញុំបានឆ្លើយថា៖ក្មួយជាជនជាតិ
 Meo(Mong)។អ៊ុំបានសួរខ្ញុំថែមទៀតថា៖តើក្មួយរស់នៅឯណា។ខ្ញុំបានឆ្លើយថា៖
ខ្ញុំរស់នៅនៅខែត្រ Dien Bien-LaiChau ។អ៊ុំហូបានប្រសិទ្ឋិពរខ្ញុំសិក្សរៀនសូត្រល្អ​ប្រយុទ្ឋពូកែដើម្បីការពារមាតុប្រទេស។ខ្ញុំចង់ចាំជានិច្ចពាក្យទូន្មានរបស់អ៊ុំដែល
បា​នលើកទឹកចិត្តខ្ញុំក្នុងការប្រយុទ្ឋដណ្តើមឯករាជ្យនិងការពារមាតុប្រទេស។“

                      

Mua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ។ - ảnh 1

លោកMua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់អាវុធ(រូបថត អិនធឺណែត)

បន្ទាប់ពីជំនួបជាមួយលោកប្រធានហូជីមិញលើកនេះថ្នាក់លើ​បានចាត់Mua A Pao
ចូលរួមក្រុម​អ្នកជំនាញការវៀតណាមនៅប្រទេសឡាវជាកន្លែងដែលលោកទទួល
បានជោគជ័យក្នុងការបញ្ចុះបញ្ចូលជនរួមជាតិMongនិងក្រុមពួកឧទ្ទាមបោះបង់ចោល
សកម្មភាពប្រឆាំងបដិវត្តន៍។អាស្រ័យហេតុនេះMua A Paoមានកត្តិយសជួបជាមួយ
លោកប្រធានហូជីមិញជាលើកទី២។លោករៀបរាប់ថា៖“ខ្ញុំត្រូវបានជួបជាមួយ អ៊ុំហូជា
លើកទី២ នាឆ្នាំ១៩៦៨ ។ពេលនោះអ៊ុំបានមានប្រសាសន៍ជាមួយយើងខ្ញុំ ថា៖ពូៗនិង
ក្មួយៗជា បណ្តាវីរជន។ពូៗនិងក្មួយៗត្រូវតែខិតខំយ៉ាងច្រើនក្នុងការប្រយុទ្ឋនិងការងារ
នយោបាយសតិអារម្មណ៍ជាពិសេសគឺការងារចលនាមហាជន។ខ្ញុំប្តេជ្ញាធ្វើតាមពាក្ស​
ទូន្មានរបស់អ៊ុំហូ។  “

​​​​​​​​​                        

Mua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ។ - ảnh 2
រូបថត អិនធឺណែត

Mua A Paoបានវិលត្រឡប់មកបំពេញការ​ងារ​នៅប្រទេសឡាវជាថ្មីម្តងទៀត។លោក
ទទួលបានជោគជ័យក្នុងការអំពាវនាវឲ្យ ពួកឧទ្ទាមជនជាតិMong3ក្រុមចេញសារភាព។បន្ទាប់ពីជោគជ័យនេះលោកត្រូវបានប្រគល់ប្រសិទ្ឋិនាម​ជាវីរជនរបស់បណ្តាកំលាំង
ប្រដាប់អាវុធប្រជាជនវៀតណាមនិងជួប ជាមួយ អ៊ុំហូជាលើកទី៣នាខែមីនាឆ្នាំ១៩៦៩។
ពេល​ដែលប្រទេសជាតិមានសន្តិភាពឡើងវិញលោកPaoបន្តពង្រីកអត្តចរិតរបស់កង
ទ័ពអ៊ុំហូ។គាត់បានចូលរួមសកម្មភាពសង្គម និងកាន់ដំណែងជាច្រើននៅក្នុងតំបន់។
បងMua A Lenh កូនពៅរបស់លោកMua A Paoជាប៉ូលិសនៅស្រុក Sin Ho មានមោទ
នភាពអំពីឪពុកខ្លួនយ៉ាងខ្លាំងណាស់។បងចែករំលែកថា៖“  ខ្ញុំ មានមោទនភាពអំពី
ឪពុកខ្ញុំ ។គាត់បានបូជាអស់១ជីវិតសំ​រាប់បដិវត្តន៍។ខ្ញុំខិតខំប្រឹងប្រែងធ្វើតាមគំរូរបស់
ឪពុកខ្ញុំ។ខ្ញុំអប់រំកូ​នចៅខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្រោយនោះមានជីវភាពរស់នៅ
ធូធាគ្រាន់បើជាងនិងជាជនមានប្រយោជន៍សំរាប់សង្គម។ “

                     

Mua A Pao-អ្នកផ្លុំខែននិងជាវីរជនរបស់កំលាំងប្រដាប់ អាវុធ។ - ảnh 3
លោកMua A Paoថតរូបទុកជាអនុស្សាវរីយជាមួួយបណ្តាវីរជនផ្សេងទៀត(រូបថត អិនធឺណែត)

ជំនួប៣លើកជាមួយអ៊ុំហូ ជាអនុស្សាវរីយមិនអាចបំភ្លេចបានចំពោះ លោកMua A Pao។នេះជាកំលាំងចលករដើម្បីវីរជនជាជនជាតិ Mong នេះនៅស្រុក Sin Hoខែត្រ Lai
 Chau រួមកំលាំងកាយចិត្តរបស់ខ្លួនក្នុងកិច្ចការកសាងនិ​ងការពារមាតុប្រទេសត
ទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ