Ngo KimLai-ជនវៀតណាមដំបូងដែលទទួលជោគជ័យ ក្នុងការ បង្កាត់ពូជផ្សិតCordyceps។
VINH PHONG -  
(VOVWORLD) /  
Vovworld- អាយុ២៣ឆ្នាំNgo Kim Laiកំពុងជានាយកក្រុមហ៊ុនផ្សិតវៀតណាមស្ថិត
នៅខ័ណ្ឌទី៨ទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម)។Laiនឹងបញ្ឈប់ការសិក្សា
មហាវិទ្យាល័យឧស្សាកម្មម្ហូបហអាហារ។ក្រៅពីការសិក្សារៀនសូត្រLaiនៅទៅ
បង្រៀនសំរាប់កុមារាកុមារីក្រីក្រដោយមិនគិតថ្លៃទៀតផង។កើតនៅPhu Yen ជា
ខែត្រ១នៅភាគកណ្តាលវៀតណាមNgo Kim Laiនិងគ្រួសារបានចាកចេញពីស្រុក
កំណើតទៅរស់ទីក្រុងហូជីមិញមុននេះ៥ឆ្នាំ។ម្តាយរបស់គាត់ ទៅធ្វើឈ្នួលគេដើម្បី
រកស៊ីនិងជួយLaiធ្វើការសិក្សារៀនសូត្រនៅមហាវិទ្យាល័យឧស្សាហកម្មម្ហូបអាហារ
នៅទីក្រុងហូជិមិញ។១ឆ្នាំក្រោយគាត់សម្រេចផ្ទេទិសទៅផ្នែកបច្ចេកវិទ្យាជីវសាស្រ្ត។
គាត់លៃទុកពេលវេលាជាច្រើននៅបន្ទប់ពិសោធន៍ក្នុងបំណងបង្កើតផលិតផល
ដោយឡែករបស់ខ្លួន។នាឆ្នាំ២០១១Laiចាប់ផ្តើមស្រាវជ្រាវអំពីCordycepsជាប្រភេទផ្សិត១មានតំលៃសេដ្ឋកិច្ចខ្ពស់។គាត់អោយដឹងថា៖“ នាគ្រាដំបូងខ្ញុំស្រាវជ្រាវ
Cordycepsដោយសារការចង់ឃើញ។ពេលយល់ច្បាស់ហើយខ្ញុំឃើញថា៖វាមាន
ប្រការជាច្រើនគួរឲ្យទាក់ទាញ។នេះជាផ្សិតឧសថដ៍ថ្លៃថ្លា១និងមានតំលៃសេដ្ឋកិច្ច
ខ្ពស់។ប្រភេទផ្សិតនេះពិបាកដាំ។ប៉ុន្តែខ្ញុំបានប្តេជ្ញាធ្វើ។ “
|
Ngo Kim Laiបង្កាត់ពូជផ្សិតCordyceps(រូបថតVOVWORLD)
|
Laiចាប់ផ្តើមស្វែងរកប្រភពពូជនៅក្នុងប្រទេសប៉ុន្តែទទួលបរាជ័យ។តាមរយះបណ្តាញ
សង្គមfacebook គាត់បានទាក់ទងជាមួយសហគមន៍បណ្តាជនដាំផ្សិតCordycepsនៅ
ចិនកូរ៉េខាងត្បូងថៃនិងសិង្ហបុរី។ចុងក្រោយLaiបាននាំចូលគំរូcordycepsរបស់ជប៉ុន
ចំនួន២ក្នុងតំលៃ៥០០ដុល្លារអាមេរិក។បន្ទាប់នោះគាត់បានចាប់ផ្តើមការស្រាវជ្រាវនិង
បង្កាត់ពូជ។គាត់រំលឹកឡើងវិញថា៖“ ពេលនាំចូលពូជជាលើកដំបូងខ្ញុំទទួលបរាជ័យ
ដោយសារមិនចេះថែរក្សានិងដឹកជញ្ជូន។ប៉ុន្មានទុនបានវិនិយោគក្នុងគំរោងការណ៍
នេះខ្ញុំមានចំណាប់អារម្មណ៍ទុក្ខព្រួយបារម្ភយ៉ាងខ្លាំងណាស់។តើផ្អាកគំរោងការណ៍
ឬយ៉ាងណា។ក្រោយពីគិតគូរឡើងវិញខ្ញុំបានសម្រេចវិនិយោគទុនជាថ្មីម្តងទៀត។ “
|
(រូបថតVOVWORLD)
|
ក្រោយរយះពេល១ឆ្នាំស្រាវជ្រាវនៅបន្ទប់ពិសោធន៍ដោយមិនចេះនឿយហត់Ngo
Kim Laiទទួលបានជោគជ័យ។Laiចែករំលែកថា៖“ ពេលដែលcordycepsចាប់ផ្តើម
ដុះដាលខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង។មុនពេលចេញពន្លក cordycepsមានព
ណ៌ស។ក្រោយនោះ វាមានពណ៌ក្រហម។ខ្ញុំសើបអង្កេតការប្តូរពណ៌ជារៀងរាល់ថ្ងៃ។អស្ចារ្យណាស់។ក្តីសប្បាយរីករាយរបស់ខ្ញុំបង្កើនឡើងតាមការរីកលូតលាស់នៃ
cordyceps។ចុងក្រោយខ្ញុំទទួលបានជោគជ័យ។ “
|
Ngo Kim Laiទុកពេលវេលាជាច្រើននៅបន្ទប់ពិសោធន៍(រូបថតVOVWORLD) |
Ngo Kim Laiនិងបងប្រុសរបស់ខ្លួនបានបញ្ជូន cordycepsទៅវិទ្យាស្ថានអាហរបំប៉ន
សុខភាពវៀតណាមដើម្បីត្រួតពិនិត្យគុណភាពបើប្រៀបធៀបនឹងគុណភាពcordyceps
ធម្មជាតិ។គាត់បានចុះឈ្មោះកម្មសិទ្ឋបញ្ញាសំរាប់ផលិតផលរបស់ខ្លួន។នាពេលខាងមុខគាត់ផលិតផលដំបូងនឹងបាននាំចេញទៅទីផ្សារ។Laiមានបំណងថា៖ជនវៀត
ណាមគ្រប់រូបនឹងបានប្រើប្រាស់ផលិតផលCordycepsមានពាណិជ្ជសញ្ញាវៀតណាម
ដោយតំលៃសមស្របនិងគុណភាពខ្ពស់៕
VINH PHONG
-VOVWORLD