Phan Trac Canh អ្នកសំរាំងសៀវភៅមានតំលៃ

VOVWORLD_ក្នុងសភាពការដែលមធ្យោបាយផ្សព្វផ្សាយព័ត៌មានគ្រប់
ប្រភេទរីកសាយភាយយ៉ាងខ្លាំងនាសព្វថ្ងៃនេះនៅមានជនដែលជក់ចិត្តនឹង
ការសម្រាំងសៀវភៅនិងកាសែតចាស់ៗជានិច្ច។ គេធ្វើអីចឹងសំដៅស្វែងរក
នឹងរក្សាចំណេះវិទ្យានឹងតំលៃល្អបរិសុទ្ធរបស់ប្រជាជាតិ។ ក្នុងចំណោមមនុស្ស
បែបហ្នឹងគឺមានលោក Phan Trac Canh​ជាពលរដ្ឋ​មួយរូប​នៅ​ក្រុង​ហាណូយ។

        ក្នុងផ្ទះលេខ៥វិថីBat Danក្រុងហាណូយរបស់លោក Phan Trac Canhមាន​
រក្សា​ទុកសៀវភៅនិងកាសែតយ៉ាងច្រើនរាប់មិនអស់។សៀវភៅទាំងធ្នើរត្រូវ
បានតម្រៀបជាជួរតាមជញ្ជាំង តាមជណ្ដើរនៅក្នុងបន្ទប់ទាំងអស់។សៀវភៅ
របស់លោកមានគ្រប់ប្រភេទ។អស់រយៈពេល៣០ឆ្នាំផ្សាភ្ជាប់ជាមួយការសំរាំង
សៀវភៅលោករកបានស្នាដៃមានតំលៃលើគ្រប់វិស័យ។ ក្នុងឃ្លាំងសៀវភៅរបស់
ខ្លួនលោក Phan Trac Canhចាប់​អារម្មណ៍​ជាពិសេសដល់កម្រងសៀវភៅ
ឧទ្ទេសនាមអំពីភូមិសាស្រ្តវៀតណាម កម្រងសៀវភៅស្ដីពីជនជាតិទាំង៥៤
ក្នុងប្រទេសវៀតណាមនិងកម្រងសៀវភៅទិន្នន័យស្ថិតិវៀតណាមចាប់ពីឆ្នាំ
១៩៥៣រហូតដល់ឆ្នាំ២០១៤។ ក្រៅពីសៀវភៅលោក Phan Trac Canhក៏មាន​
សំរាំង​កាសែតនិងទស្សនាវដ្តីច្រើនប្រភេទតាមគ្រប់សម័យកាលផងដែរ។
​លោកបាន​ឲ្យដឹងថា

  “ សៀវភៅមានព្រលឹង។ខ្ញុំជានិច្ចកាលគិតដល់ការស្វែង​រកសៀវភៅ។ដោយ
ចៃ​ដន្យ​មានមនុស្សលក់ឲ្យខ្ញុំនូវសៀវភៅដែលខ្ញុំត្រូវការ។មានពេលខ្លះ​នាវេលា​
ម៉ោង​២ឬ៣យប់ខ្ញុំភ្ញាក់ពីដំណេកដោយនឹកគិតដល់អត្ថបទមួយដែលបាន
ចុះផ្សាយក្នុងទស្សនាវដ្តី”។

Phan Trac Canh អ្នកសំរាំងសៀវភៅមានតំលៃ - ảnh 1
លោក Phan Trac Canhមានរក្សាទុកសៀវភៅនិងកាសែតយ៉ាងច្រើនរាប់មិនអស់


        មុននេះលោកPhan Trac Canhជាបុគ្គលិកនៅបណ្ណាល័យសាកលវិទ្យាល័យ
ដូច្នេះ​ហើយ​ទើបលោក​មានពេលវេលាអានសៀវភៅ។លើសពីនេះទៀតលោក​ដាក់
ម៉ូយ​ជា​មួយ​អ្នកទិញលក់អេតចាយដើម្បីស្វែងរកសៀវភៅចាស់ៗតែមានតំលៃ។
​តាមរយៈ​នោះ ​លោកទិញបានសៀវភៅល្អៗមួយចំនួនស្ដីពីទឹកដីនិងមនុស្សវៀត
ណាមនិង​ឥណ្ឌូចិន។ ក្រោយពីចូលនិវត្តលោកបានបើកបណ្ណាគារមួយសំរាប់ជួយ
និស្សិតនិងក្រុមអ្នកស្រាវជ្រាវមានអាស័យដ្ឋានស្វែងរកឯកសារចាំបាច់នានា។
បណ្ណាគារបស់លោកមានសៀវភៅគ្រប់ប្រភេទដែលរក្សាទុកឯកសារនៅកំរិត
អន្តរជាតិ។ មានជនបរទេសជាច្រើននាក់បានមកស្វែងរកឯកសារស្ដីពីរដ្ឋធានី
ហាណូយនិងទឹកដីវៀតណាមនៅទីនេះ។​ជាពិសេសទណ្ឌិតមួយនាក់បាន​ផ្ញើសំបុត្រ
សូមលោកជួយផ្ដល់សៀវភៅសីលធម៌ក្នុង​គោលបំណងអប់រំកែប្រែខ្លួនក្នុងរយៈ
ពេលស្ថិតក្នុងពន្ឋនាគារព្រមទាំងជួយដល់ទណ្ឌិតដទៃទៀតបានកែប្រែខ្លួនផង
ដែរ។ លោកPhan Trac Canhនិងភរិយាបានជូន​ទណ្ឌិត​រូប​នេះ​នូវកម្រងសៀវភៅ
ដ៏មានអត្ថន័យដែលមានចំណងជើងថា”​ជីវភាពរស់នៅសាមញ្ញ”​  “​​អក្សរសាស្រ្ត
អប់រំ” និង“ឆន្ទៈក្នុងជីវិត ”។​ មានគ្រូ​បង្រៀនអក្សរសាស្រ្តមួយរូបឈ្មោះ Le Sy
Tu បានឲ្យដឹងថា

“ នាគ្រាយើងខ្ញុំទៅសាលារៀនគឺកម្រមានសៀវភៅណាស់។បើចង់អាន​សៀវ​
ភៅ​គឺត្រូវតែបំពេញបែបបទចូលបណ្ណាល័យ។ពេលនោះនៅក្រុងហាណូយមាន
បណ្ណាគារតែមួយគត់មានឈ្មោះថាហាណូយសាយហ្គននៅវិថីត្រាងធីប៉ុណ្ណោះ។
ដោយហេតុនោះខ្ញុំបានមកអានសៀវភៅនៅផ្ទះរបស់លោកនិងខ្ចីយកទៅផ្ទះ
អានបន្ថែម។ដោយសារដឹងថាខ្ញុំជានិស្សិតក្រីក្របានជាលោកមិនយកប្រាក់
កាសទេ”។

នាបច្ចុប្បន្ននេះទោះបីមានអាយុច្រើនហើយក្ដីតែលោកPhan Trac
Canhនៅ​តែ​ខិតខំប្រឹងប្រែងសំរាំងសៀវភៅ រៀបរៀងឯកសារតាមប្រធាន
បទដាច់​ដោយ​ឡែក​ក្នុងជំនឿជាក់ថាសៀវភៅជានិច្ចកាលមានប្រយោជន៍
សំរាប់ជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ