To Van On-យុទ្ឋជនលើគ្រប់រណសិរ្យ
TIEN CUONG-NHU THAO -  
(VOV) /  
Vovworld-គ្រួសារលោកTo Van Onរស់នៅឃុំTrung Lap ស្រុកCu Chiទីក្រុងហូជីមិញ
។ឪពុករបស់លោកដែលជាយុទ្ឋជន១នាក់បានពលីជីវិតក្នុងការតស៊ូប្រឆាំងអាណា
និគមបារាំង។បន្តប្រពៃណីបដិវត្តន៍របស់គ្រួសារTo Van Onបានចូលរួមសកម្មភាព
បដិវត្តន៍ពេលជាកុមារជំទង់១នាក់។គាត់មានមោទនភាពដោយបានចូលរួមយុទ្ឋនា
ការរំដោះទីក្រុងSai Gon-Gia Dinhថ្ងៃទី៣០មេសា១៩៧៥។លោកអោយដឹងថា៖“ ខ្ញុំកើត
និងធំដឹងក្តីឡើងនៅតំបន់Cho Lon-Sai Gon-Gia Dinh ។ខ្ញុំមានកិត្តិយសចូលរួមការ
ប្រយុទ្ឋនេះ។ក្នុងសង្រ្គាមខ្ញុំជាយុទ្ខជន១នាក់នៅកងពល Quyet Thang។ខ្ញុំក្តាប់បាន
បច្ចេកទេសវាយប្រហារនិងចេះចលនាប្រជាជនដំណើរការតស៊ូលើវិថីនានា។ពេល
ប្រមូលផ្តុំនៅAn Phu-Phu My Hungនិងឃុំនានាក្នុងតំបន់រំដោះមនុស្សម្នាសប្បាយរីក
រាយយ៉ាងក្រៃលែងដោយបានឃើញរថក្រោះឈានចូលរំដោះភាគខាងត្បូង។ “
|
លោកTo Van Onអនុប្រធានសមាគមអតីតយុទ្ឋជនស្រុក Cu Chiទីក្រុងហូជីមិញ(រូបថត អិនធឺណែត)
|
ថ្ងៃរំដោះភាគខាងត្បូងឯកភាពប្រទេសជាតិក្រោយរយះពេល២១ឆ្នាំបែកបាក់បាន
ក្លាយទៅជាក្តីសោមនស្សរីករាយ។ប្រជាជននិងបណ្តាយុទ្ឋជនដូចជាលោកTo Van
Onជក់ចិត្តជាមួយជ័យជំនះ។លោកចែករំលែកថា៖“ ក្រោយពីដណ្តើមបានទីតាំង
Dong Du យើងខ្ញុំទទួលបានបទបញ្ជាដំណើរ ការវាយប្រហារទៅលើSai Gon។ប្រជា
ជនទះដៃរថក្រោះដែលព្យួរទង់នៃកំលាំងរំដោះភាគខាងត្បូង។នៅវេលាម៉ោង១០
ព្រឹកថ្ងៃទី៣០មេសាតាមរយះស្ថានីយ៍ផ្សាយសំលេងរបស់Duong VanMinhប្រធានាធិប
តីទីញមោងSai Gon បានប្រកាស់ចុះញ៉ម។យុទ្ឋជនទាំងឡាយស្រែកអបអរសារទរ
ជ័យជំនះ ។ “
|
រូបថត អិនធឺណែត |
លោកTo Van Onនៅរក្សាវត្ថុអនុស្សវរីយ៍នានារំលឹកឡើងវិញនូវដំណាក់កាលដែល
លោកជាយុទ្ឋជន១នាក់។លោកអោយដឹងថា៖“ យុទ្ឋមិត្តខ្ញុំមួយចំនួនបានពលីជីវិតលើ
សមរភូមិ១ថ្ងៃមុនពេលរំដោះភាគខាងត្បូង។នាគ្រានោះខ្ញុំស្តាប់វិទ្យុរំដោះជូនដំណឹង
អំពីការរំដោះតំបន់នានាដូចជា Hue- Buon Me Thuotនិង Binh Long។ល។វិទ្យុរំដោះជូន
ដំណឹងអំពីជ័យជំនះនៅសព្វទីកន្លែងក្នុងភាគខាងត្បូងវៀតណាម។ “
បងស្រីTo Thi Nhung កូនស្រីរបស់លោកកំពុងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ
Trung Lap Thuong ស្រុកCu Chi។គាត់មោទនះអំពីឪពុកជានិច្ចនិងសន្យាថាធ្វើតាមគំរូ
របស់ឪពុកខ្លួន។បងស្រីប្រាប់ថា៖“ ខ្ញុំមានមោទនភាពជាកូនស្រីនិងការរួមវិភាគទាន
របស់ឪពុកខ្លួនសំរាប់ប្រទេសជាតិ។ខ្ញុំសន្យាថា៖នឹងបន្តប្រពៃណីរបស់ឪពុកខ្លួន។ “
លោកTo Van Onនៅជាប់រវល់ជាមួយកិច្ចការវាលស្រែអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
លោកនៅរៀបរាប់ឲ្យកូនចៅអំពីប្រវត្តិសាស្រ្តរបស់ជីដូនជជីតានិងរឿងរំដោះSai Gon-
Gia Dinhក្នុងខែមេសាប្រវត្តិសាស្រ្ត៕
TIEN CUONG-NHU THAO
-VOV