ថ្ងៃធ្វើការទី២៖មហាសន្និបាតបក្សលើកទី១២ពិភាគ្សាលើបណ្តាឯកសារនិងផ្ទៀងស្តាប់បទអន្តរាគមន៍

(VOVworld)-នាថ្ងៃទី២២មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ បក្ស កុម្មុនិស្តវៀតណាមបានពិភាគ្សាលើបណ្តាឯកសារនៃមហាសន្និបាតលើកទី ១២។ មហាសន្និបាតក៏បានផ្ទៀងស្តាប់នូវបទអន្តរាគមន៍ដោយបំភ្លឺច្បាស់នូវខ្លឹម សារថ្មីជា
សារវ័ន្ តដែលបានចែងក្នុងសេចក្តីព្រាងឯកសារមហាសន្និបាត។
       នៅកិច្ចប្រជុំនេះ លោក Nguyen Thien Nhan សមាជិការិយាល័យនយោ​បាយ និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានថ្លែង បទអន្តរាគមន៍ក្រោមប្រធានបទ “ពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល រួម​ចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង
ចូលរួមការកសាងប​ក្ស រដ្ឋអំណាចស្អាតស្អំរឹងមាំ”។

ថ្ងៃធ្វើការទី២៖មហាសន្និបាតបក្សលើកទី១២ពិភាគ្សាលើបណ្តាឯកសារនិងផ្ទៀងស្តាប់បទអន្តរាគមន៍ - ảnh 1
នាយឧត្តមសេនីយ៍ Ngo Xuan Lich លេខាមជ្ឈឹមបក្សនិងជាប្រធាន
អគ្គស្នងការ នយោបាយកងទ័ពប្រជាជនវៀតណាមថ្លែងមតិនៅមហាសន្និបាត


    តាងនាមគណៈប្រតិភូយោធា នាយឧត្តមសេនីយ៍ Ngo Xuan Lich លេខាមជ្ឈឹម
បក្ស និងជាប្រធានអគ្គស្នងការ នយោបាយកងទ័ពប្រជាជនវៀតណាមបានលើក
មតិថា៖

        “ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលមិនអាចទាយទុកជាមុននៃ ស្ថានភាពនិងសំណូមពរថ្មីអំពីភារកិច្ចការពារមាតុប្រទេសនាបច្ចុប្បន្ន ការបង្កើន កសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ ចំណាន និងទំនើបជាជំហានៗ គឺជា​សំណូមពរសំខាន់ពិសេស​ក្នុងការកសាងសក្តានុភាពនិងកម្លាំងពលំរបស់ប្រទេស
ជាតិ។ ដោយលទ្ធផលដែលទទួលបាននាអាណត្តិកន្លងទៅ បក្សភាគយោធាបាន
ជឿជាក់ថា ការបង្កើនវិស័យការពារជាតិ កសាងកងទ័ពប្រជាជនវៀតណាមចំណាន
ទំនើបជាជំហានៗ នឹងរួមចំណែកកសាងនិងការពាររឹងមាំមាតុប្រទេសវៀតណាម
សង្គមនិយម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ