មិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់នូវសមិទ្ធិផ្លាស់ប្តូរថ្មីរបស់វៀតណាម
(VOVworld)-នាថ្ងៃទី២០មករា ក្នុងការផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំនៅអាហ្សង់ទីនក្នុងឱកាសមហាសន្និបាតទូទាំង ប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមបានចំប្រារព្ធជាផ្លូវការ លោក
ស្រី Poldi Sosa ប្រធានវិទ្យាស្ថានវប្បធម៌អាហ្សង់ទីន-វៀតណាម បាន វាយតម្លៃ
ខ្ពស់នូវស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនារយៈពេល ២០ឆ្នាំ
កន្លងទៅ។លោកស្រីមានជំនឿជាក់ថា មហាសន្និបាតបក្សលើកនេះនឹងនាំចេញ
គោលនយោបាយថ្មីសំដៅជម្រុញការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀតនាពេល
អនាគត។
ក្នុងឱកាសនេះដែរ មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ (CSM) របស់បូឡួញ បានចេញផ្សាយបទអធិប្បាយដោយមានចំណងជើងថា “វៀតណាម-ប្រទេស សង្គមនិយមជាមួយនឹងមុខមាត់ថ្មី”។ ហើយក្នុងអត្ថបទចេញផ្សាយនាថ្ងៃទី១៩
មករា កាសែត Grammar របស់បក្សកុម្មុយនិស្តគុយបា ក៏បានចញផ្សាយឧទ្ទេស
នាមនូវប្រធានបទនៃមហាសន្និបាតបក្សលើកទី១២របស់វៀត ណាមផងដែរ៕