មហាសន្និបាតបក្សលើកទី១២បានដាក់ផលប្រប្រយោជន៍ជាតិជាបញ្ហាចម្បង

(VOVworld)-នៅសម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២
របស់ បក្សកុម្មុយនិស្តវៀតណាមនាព្រឹកថ្ងៃទី២១មករា អគ្គលេខាមជ្ឈឹមបក្ស លោក
Nguyen Phu Trong បានថ្លែងរបាយការណ៍ត្រៀមរៀបចំនៃគណៈកម្មាធិ ការមជ្ឈឹម
បក្សនីតិកាលទី១១ស្តីពីបណ្តាឯកសានៅមហាសន្និបាត។​    

មហាសន្និបាតបក្សលើកទី១២បានដាក់ផលប្រប្រយោជន៍ជាតិជាបញ្ហាចម្បង - ảnh 1
មហាសន្និុបាតបក្សលើកទី១២បានបើកនាថ្ងៃទី២១មករា

   
        ខ្លឹមសារចំនួន៦ ដែលបានអគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែង នៅក្នុងមហាសន្និបាតរួមមាន ការបោះជំហានរឹងមាំលើកំណាត់ផ្លូវផ្លាស់ប្តូរថ្មី; អភិវឌ្ឍន៍ឆាប់រហ័សប្រកបដោយចីរភាពសំដៅនាំប្រទេសជាតិអភិវឌ្ឍន៍តាមទិស
ទំនើប; ពង្រីកនូវមហាសាមគ្គីជាតិ កសាងបក្សស្អាតស្អំនិងលើកកំពស់ការតស៊ូ
របស់បក្ស។

       ការបោះជំហានរឹងមាំលើកំណាត់ផ្លូវផ្លាស់ប្តូរថ្មី

        អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា  ក្នុងកាលៈទេសៈ ដែលប្រព្រឹត្តទៅមហាសន្និបាតបក្សលើកទី១២នេះ សេដ្ឋកិច្ចវៀតណាមទើបនឹង ឆ្លងផុតរយៈពេល៥ឆ្នាំពោរពេញទៅដោយការលំបាកសាកល្បង។ ជំនះពុះពារ​
រាល់ការលំបាកនោះ ប្រទេសជាតិទទួលបានលទ្ធផលសំខាន់ៗដូចជាម៉ាក្រូ សេដ្ឋកិច្ចនិងសង្គមមានស្ថិរភាព ទំនាក់ទំនងកិច្ចការបទេសនិង សមហារណកម្ម
កាន់តែស៊ីជម្រៅ ហើយស្មារតីមហាសមាគ្គីជាតិកាន់តែបាន ពង្រីកពីមួយថ្ងៃទៅ
មួយថ្ងៃ។ អគ្គលេខាបក្ស លោក Nguyen Phu Trong មាន ប្រសាសន៍ថា៖

        “រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីជាដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ក្នុងបុព្វ ហេតុអភិវឌ្ឍរបស់ប្រទេសជាតិ និងគូសសញ្ញានូវការរីកធំធាត់របស់បក្ស រដ្ឋនិង ប្រជាជនលើគ្រប់វិស័យ។​សមិទ្ធិធំធេងនារយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនេះបានអះ អាងនូវគោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សគឺត្រឹមត្រូវនិងមានភាពច្នៃប្រឌិត”។

មហាសន្និបាតបក្សលើកទី១២បានដាក់ផលប្រប្រយោជន៍ជាតិជាបញ្ហាចម្បង - ảnh 2
អគ្គលេខាបក្ស Nguyen Phu Trong ថ្លែងរបាយការណ៍នៅពិធីបើក

        ប៉ុន្តែលោក Nguyen Phu Trong ក៏បានចាត់ទុកថា ការផ្លាស់ប្តូរនេះមិនទាន់ បានសមកាលកម្មនិងគ្រប់គ្រាន់នៅឡើយ។ គោលដៅដល់ឆ្នាំ២០២០ក្លាយទៅជា
ប្រទេសឧ្សា ហកម្មទំនើបពុំសម្រេចបាន ហើយជីវភាពរស់នៅរបស់ប្រជាជនក្នុង
តំបន់ជាច្រើន នៅជួបការលំបាក។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា​
នារយៈពេល៥ ឆ្នាំខាងមុខគឺបើកចេញឱកាសជាច្រើនប៉ុន្តែនៅមានការសាកល្បង
ច្រើនដែរ។ អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖

        “បន្តការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ ជម្រុញឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មដោយផ្សាភ្ជាប់ជាមួយ​នឹងការអភិវឌ្ឍសេដ្ឋកិច្ចបញ្ញាវ័ន្ត អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គម និយម។​នាពេលខាងមុខត្រូវជម្រុញដំណើរការនេះដោយលើកកំពស់គុណភាព កំណើននិងកម្លាំងប្រគួតប្រជែង”។

        ការពាររឹងមាំឯករាជ្យអធិបតេយ្យភាពនិងលើកកំពស់ប្រសិទ្ធិភាពនៃ
សកម្ម ភាពកិច្ចការបរទេស

        ស្តីអំពីបញ្ហាការពារប្រទេសនិងសន្តិសុខ គោលដៅនៃបញ្ហានេះត្រូវបាន អគ្គ
លេខាបក្ស Nguyen Phu Trong សង្កត់ធ្ងន់គឺ ការពារប្រទេសជាតិ ការពាររបបឲ្យ
បានដាច់ខាត ការពារជីវភាពរស់នៅរបស់ប្រជាជន ធានាសុវត្ថិភាពសន្តិសុខ
បណ្តាញ អ៊ីធើណែត និងធានាផលប្រយោជន៍កំពូលរបស់ជាតិ។លោកអគ្គលេ
ខា Nguyen Phu Trong ក៏បានសំណូមពរឲ្យលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាព
កិច្ចការ បរទេសដោយគោលដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងជាមួយដៃ
គូ​ជា ពិសេសគឺដៃគូយុទ្ធសាស្ត្រ។

        កសាងទំនុកទុកចិត្តក្នុងប្រជាជន

        ស្តីពីការពង្រីកមហាសាមគ្គីជាតិ អគ្គលេខាបក្ស Nguyen Phu Trong បាន
អះអាងថា មហាសាមគ្គីជាតិទាំងមូលជាគោលមាគ៌ាយុទ្ធសាស្ត្រនៃបដិវត្តន៍វៀត
ណាម ជាកម្លាំងចលករដ៏ធំធេងក្នុងការកសាងនិងការពារមាតុប្រទេស៖

        “ពង្រីកយ៉ាងខ្លាំងក្លារាល់ប្រភពកម្លាំង ការច្នៃប្រឌិតរបស់ប្រជាជនដើម្បី កសាងនិងការពារមាតុប្រទេស។ យកគោលដៅកសាងប្រទេសវៀតណាមមួយ
សន្តិភាពឯករាជ ឯកភាពបូរណភាពដែនដី ផ្សាភ្ជាប់ជនវៀតណាក្នុងនិងក្រៅ
ប្រទេស សំដៅបង្កើនទំនាក់ទំនងស្អិតរមួតរវាងប្រជាជនជាមួយបក្សនិងរដ្ឋ។
ពោល គឺគោលមាគ៌ារបស់បក្សគឺសុទ្ធតែដើម្បីផលប្រយោជន៍របស់ប្រជាជន”។

        មហាសន្និបាតបក្សលើកទី១២ជាមហាសន្និបាតនៃសាមគ្គីភាព ប្រជាធិន តេយ្យនិងផ្លាស់ប្តូរថ្មី។អគ្គលេខាបក្ស លោក Nguyen Phu Trọng បានអះអាងថា រយៈពេល៥ឆ្នាំផ្លាស់ប្តូរថ្មីនៃមហាសន្និបាតបក្សលើកទី១១ជាគ្រឹះស្ថាន និងជា កម្លាំងពលំរបស់ប្រជាជនដើម្បីបន្តបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅកសាងប្រទេស
ជាតិសម្បូរុងរឿងនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ