សន្និបាតលើកទី១៤គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តនីតិកាលទី១១បានបិទបញ្ចប់ប្រកបដោយជោគជ័យ

(VOVworld)- សន្និបាតលើកទី១៤នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាមនីតិកាលទី១១បានបិទបញ្ចប់ប្រកបដោយជោគជ័យនារសៀលថ្ងៃទី១៣
មករា បន្ទាប់ពីធ្វើការអស់៣ថ្ងៃ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen Phu Trong អញ្ជើញជាអធិបតីនិងមានបទថ្លែងមតិដោយអះអាងថា សន្
និបាតនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរនូវការត្រៀមរៀបចំសម្រាប់ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្ស។

        អគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា នៅសន្និបាតនេះបាន ផ្តោតការពិភាគ្សានិងមានការស្រុះចិត្តខ្ពស់នូវការចុះហត្ថលេខានិងអនុម័តលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ លោក Nguyen Phu Trong មានប្រសាសន៍ថា៖

        “មជ្ឈឹមបានអះអាងថាឱកាសដែលកិច្ចព្រមព្រៀង TPP នាំមកសម្រាប់ វៀតណាមគឺធំធេងណាស់។ ប៉ុន្តែការសាកល្បងក៏មិនតិចឡើយ។ ទោះជាយ៉ាង
ណាក៏ដោយ តាមរយៈបទពិសោធន៍៣០ឆ្នាំផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មអន្តរ
ជាតិ រួមទាំងការប្តេជ្ញាចិត្តរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំង
មូល វៀតណាមជឿជាក់ថា នឹងជំនះពុះពាររាល់ការលំបាក ក្តាប់ជាប់ឱកាស
ដោយកិច្ចព្រមព្រៀង TPP នាំមក ដើម្បីអភិវឌ្ឍប្រទេសវៀតណាមប្រកបដោយ​និរន្តភាពនាពេលខាងមុខ”។

        គណៈកម្មាធិការមជ្ឈឹមបានប្រគល់ឲ្យគណៈកម្មាធិការកម្មាភិបាលបក្សនៃ រដ្ឋាភិបាលបញ្ជាណែនាំក្រុមចរចារបន្តរួមជាមួយភាគីនានាបញ្ចប់បែបបទនិង​ ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាដើមខែកុម្ភឆ្នាំ២០១៦ជា
ផ្លូវការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ