ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម

        VOV-នៅវៀតណាមនិទាឃៈរដូវជារដូវបុណ្យទាន។ ក្នុងប៉ុន្មានថ្ងៃដើម​
និទាឃៈ​រដូវឆ្នាំនេះបណ្ដាជនជាតិភាតរៈនៅវៀតណាមបាននាំគ្នាមកផ្ទះរួមបុរី​
វប្បធម៍​ទេសចរណ៍បណ្ដាជនជាតិវៀតណាមនៅក្រុងហាណូយដើម្បីចូលរួម
ទិវា​បុណ្យនិទាឃៈ​រដូវរបស់បណ្ដាជនជាតិនៅវៀតណាម។ មិនត្រឹមតែជួប​
ប្រាស្រ័យ​ប៉ុណ្ណោះទេ ប្រជាជន​បណ្ដាជនជាតិបានឧទ្ទេសនាមរាល់ភាពស្អាត
វប្បធម៍ក្នុង​បណ្ដាពិធីបុណ្យប្រពៃណីទៀតផង។ ពិធីបុណ្យនីមួយៗមាន
អត្តសញ្ញាណដោយឡែក​ដូច​ជាបុប្ជាចំរុះព័រក្នុងសួនច្បារ​សហគមន៍បណ្ដា
ជនជាតិវៀតណាម។

ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម - ảnh 1
ពិធីបុណ្យ Gau Tao ពិធីបុណ្យពិសេសមួយរបស់ជនជាតិ H’Mong មកពីឃុំ Duong Thuong ស្រុក Yen Minh ខេត្ត Ha Giang។

        សម្លេងដែលលោកអ្នកនាងកំពុងស្ដាប់ជាបណ្ដាបទចំរៀង សំនៀងក្នុងពិធី​
បុណ្យ Gau Tao ពិធីបុណ្យពិសេសមួយរបស់ជនជាតិ H’Mong មកពីឃុំ Duong
Thuong ស្រុក Yen Minh ខេត្ត Ha Giang។ ប្រសិនបើនៅដំបន់ Gau Tao ត្រូវបាន​រៀបចំ​ដើម្បីបួងសួងសូមឲ្យមានសេចក្តីសុខនិងសុភមង្គល់សំរាប់ម្ចាស់ផ្ទះនោះ នៅបុរី
វប្បធម៍​ទេសចរណ៍​បណ្ដា​ជនជាតិ Gau Tao នឹងនាំមកភ័ព្វសំណាងសំរាប់សហគមន៍​
ជន​ជាតិ H’Mong ទាំងមូល​នៅ​ទីនេះ។ ពិធីបុណ្យមិនត្រឹមតែជាកន្លែងដើម្បី​ជន​ជាតិ
H’Mong បំពេញនូវតម្រូវ​ការ​ព្រលឹង​ប៉ុណ្ណោះទេថែមទាំងជាកន្លែងដើម្បីប្រជាជន
H’Mong បំពេញនូវតម្រូវការ​ស្មារតី​តាម​រយៈបណ្ដាល្បែងលេងកំសាន្តប្រជាប្រិយ​
ទៀតផង។ លោក Giang Mi Phu ប្រជាជន​ជនជាតិ H’Mong មួយនាក់បាន​ឲ្យដឹង​ថា៖

        “ពីមុនមកប្រជាជន H’Mong បានរៀបចំពិធីបុណ្យ Gau Tao ដើម្បីបួងសួងសូម
ឲ្យរក​ស៊ី​មានបាន​ សូមឲ្យឆ្នាំថ្មីកើតកូនកើតចៅច្រើនថែមទៀតដាំដុះល្អនិងចិញ្ចឹម
កូនមាន​សុខភាពល្អ។ ថ្ងៃ​នេះ​យើងខ្ញុំបានសម្ដែងពិធីបុណ្យ Gau Tao នៅទីនេះជា
មួយបំណង​ពិធីបុណ្យ​កាន់តែ​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងក៏ជាដើម្បី
ឧទ្ទេសនាមឲ្យ​ប្រជាជនទូទាំងប្រទេសអំពី​ភាពស្អាតខាងវប្បធម៍របស់ជនជាតិ
H’Mong។”

ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម - ảnh 2
ជនជាតិ Pa Then បានរៀបចំគំនរភ្លើងធំមួយនិងធ្វើសក្ការបូជាសូមព្រះអគ្គីព្រះគង្គាអនុញ្ញាត្តឲ្យ
ជនជាតិ Pa Then បានរៀបចំពិធីបុណ្យសប្បាយរីករាយថ្លែងអំណរគុណ
ចំពោះមេឃដីបានផ្ដល់មករដូវអំណោយផលមួយ។

        រីឯនៅទីលានមណ្ឌូលបុរីជនជាតិទី២ ជនជាតិ Pa Then បាន​រៀបចំ​គំនរ​ភ្លើង​ធំមួយនិងធ្វើសក្ការបូជាសូមព្រះអគ្គីព្រះគង្គាអនុញ្ញាត្តឲ្យជនជាតិ ​Pa Then បាន​
រៀបចំ​ពិធី​បុណ្យសប្បាយរីករាយថ្លែងអំណរគុណចំពោះមេឃដីបានផ្ដល់មករដូវ
​អំណោយ​ផល​មួយ។ ក្រោយពេលបញ្ចប់បណ្ដាពិធីការក៏ជាពេលវេលាដែលខ្លួន
ប្រាណរបស់​អ្នកចូលរួមលោត​ភ្លើងចាប់ផ្ដើមញ័រខ្លួនចង់លោតចូលក្នុងភ្លើង។ ជន
ជាតិ Pa Then បានចាត់ទុក​ថា​រយៈពេលលោតលើភ្លើងរបស់គេអាស្រ័យទៅលើ
កំលាំងដែលព្រះប្រទានជូន។ ពិធីនៅបាន​ទាក់ទាញប្រជាជនរបស់សហគមន៍ជន
ជាតិ Tay, Lao, Lo Lo, Hoa, Dao ជាដើម។ លោក​ស្រី Phu Thi Thien អ្នកភូមិ Vi Bac
ស្រុក Quang Binh ខេត្ត Ha Giang បាន​ចែក​រំលែក​ថា៖

        “ពិធីបុណ្យលោតភ្លើងរបស់ជនជាតិ Pa Then បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦​ខែ
ទី​១០​​តាមច័ន្ទកតិដល់ថ្ងៃទី១៥ខែទី១ ដើម្បីបណ្ដេញខ្មោចបិសាច។ ក្រោយរយៈ​
ពេល១​ឆ្នាំជនជាតិ Pa Then ធ្វើស្រែដ៏នឿយហត់និងគេបានរៀបចំពិធីបុណ្យលោត
ភ្លើង​ដើម្បី​បណ្ដេញ​ខ្មោចបិសាច ដើម្បីកូនចៅមានសុខភាពនិងមានឆ្នាំថ្មីរកស៊ីមាន
បាន។ ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះបក្សនិងរដ្ឋបានយកចិត្តទុកដាក់ដល់ប្រជាជន
ជនជាតិ​ជា​ភាតរៈទាំង៥៤នៅ​គ្រប់​ទិសទីក្នុងទូទាំងប្រទេសនិងបង្កើតបុរីវប្បធម៍
បណ្ដាជនជាតិនៅទីនេះដើម្បី​ប្រជាជនគ្រប់​ជន​ជាតិ​ប្រមូលផ្ដុំនៅទីនេះ។”

ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម - ảnh 3
បណ្ដាជនជាតិភាតរៈនៅវៀតណាមបាននាំគ្នាមកផ្ទះរួមបុរីវប្បធម៍ទេសចរណ៍បណ្ដាជនជាតិ
វៀតណាមនៅក្រុងហាណូយដើម្បីចូលរួម ទិវាបុណ្យនិទាឃៈរដូវរបស់បណ្ដាជនជាតិនៅវៀតណាម។

        ពិធីបុណ្យនីមួយៗសុទ្ធតែបានផ្សាភ្ជាប់នឹងទំនៀមទំលាប់ជំនឿនិងពលកម្ម
​ផលិតកម្ម​របស់ជនជាតិនីមួយៗ។ បណ្ដាពិធីបុណ្យនិទាឃៈរដូវបានធ្វើឲ្យ​បរិយាកាស
​បណ្ដាភូមិឃុំ​អូអរ​រស់រវើសជាងប្រជាជនបណ្ដាជនជាតិសប្បាយ​រីក​រាយចូលរួម​បណ្ដា​សកម្មភាពវប្បធម៍ លើកកំពស់ការយល់ដឹងសហគមន៍។ ការ​ពង្រីកស្ដានិងរក្សា​បណ្ដា​
ពិធី​​បុណ្យរបស់ប្រជាជនជាជនជាតិភាគតិចក្នុងប៉ុន្មានថ្ងៃនិទាឃៈរដូវនេះ ធ្វើឲ្យ
ប្រជាជន​វៀតណាមកាន់តែស្រលាញ់ភាពពហុបែបពោពេញ​ទៅ​ដោយអត្តសញ្ញាណ
វប្បធម៍​របស់ជនជាតិខ្លួនទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ