ពិធីបុណ្យបរិចាកឈាមឆ្នាំ២០១៣បានបើក
(VOV) /  
|
ពិធីបុណ្យបរិចាកឈាមឆ្នាំ២០១៣បានបើក។ |
VOV-ជាមួយសារ “ចែករំលែកដំណក់ឈាម-ប្រគល់ក្តីសង្ឃឹម” នាព្រឹកថ្ងៃ
ទី៣មិនានៅក្រុងហាណូយវិទ្យាស្ថានឈាមវិទ្យានិងបញ្ជូលឈាមមជ្ឈឹម គណៈកម្មាការបញ្ជាចលនាបរិចាកឈាមមនុស្សធម៍ទីក្រុងហាណូយនិងសមាគម
យុវជនចលនាបរិចាកឈាមក្រុងហាណូយបានរៀបចំពិធីបរិចាកឈាមឆ្នាំ
២០១៣។ នេះជាលើកទី៥ពិធីបុណ្យបរិចាកឈាមបានប្រព្រឹត្តទីនៅក្រុងហា
ណូយ។ ពិធីបុណ្យលើកនេះគ្រោងនឹងមានការចូលរួមរបស់ប្រជាជន២ម៉ឺននាក់
ជនប្រមាណ១ម៉ឺននាក់មកចុះឈ្មោះបរិចាកឈាមនិងទទួលបានឈាមប្រមាណ
៧ពាន់អង្គភាព។ សាស្ត្រាចារ្សបណ្ឌិត Nguyen Anh Tri ប្រធានវិទ្យាស្ថានឈាម
វិទ្យានិងបញ្ជូលឈាមមជ្ឈឹមបានឲ្យដឹងថា៖
“គោលដៅរបស់ពិធីបុណ្យក៏ច្បាស់លាស់គឺឆ្លើយតបបានតម្រូវការអំពីឈាមរបស់បណ្ដាមន្ទីរពេទ្យក្រោយបុណ្យតេត។ តាមរយៈនោះបំផុសឆ្នាំបរិចាកឈាម
លើទូទាំងប្រទេស។ ឆ្នាំនេះគោលដៅអំពីឈាមនឹងខ្ពស់ជាងឆ្នាមុន៕”
-VOV