ពិធីបុណ្យបរិច្ចាកឈាមឆ្នាំ២០១៣ ទឹកចិត្តមេត្តាធម៍ដើម្បីសហគមន៍។
THU HANG -  
(VOV) /  
VOV-ក៏ដូចជាប៉ុន្មានឆ្នាំមុន តាំងពីព្រលឹមពហុកីឡាជាតិ My Dinh បានទាក់
ទាញមិត្តវ័យក្មេងជាច្រើនកុះករមកចូលរួមបរិច្ចាកឈាម រួមចំណែកឆ្លើយតប
នឹងប្រភពឈាមព្យាបាលសំរាប់មន្ទីរពេទ្យជាង១២០នៅភាគខាងជើង។ ផ្នែក
ពិសេសនៃពិធីបុណ្យឆ្នាំនេះគឺមានគូរសង្សារគ្រួសារមិត្តភ័ក្ករាប់រយបានចូលរួម។
មកតាំងពីព្រលឹម Pham Van Minh និង Pham Thi Thanh Van ជាមួយគូរសង្សាក្នុង
ចំណោមគូរសង្សារចំនួន៦ពាន់គូរមកចូលរួមបរិចាកឈាមនៅពិធីបុណ្យ Xuan
Hong។ ដោយសាររៀននៅទីក្រុង Hai Phong មិនសូវមានសកម្មភាពបរិចាកឈាម ដូច្នេះពេលបានដឹងថា Van នឹងចូលរួមបរិចាកឈាមនៅពិធីបុណ្យ Xuan Hong
នោះ Minh បានធ្វើដំណើររាប់រយគីឡូម៉ែត្រពីទីក្រុង Hai Phong មកទីក្រុងហាណូយ
ដើម្បីរួមជាមួយសង្សារចូលរួមបរិេះកឈាម។ មិត្តទាំងពីរនាក់នេះចង់បន្តចូល
រួមពិធីបុណ្យ Xuan Hong ជាច្រើនទៀត។
“ខ្ញុំជាមួយសង្សារមកទីនេះដើម្បីចែករំលែកចរន្តឈាមដ៏ក្រហមច្រាល។ នេះពិតជាពិធីបុណ្យដ៏ធំធេងមានទ្រង់ទ្រាយនិងជាក់ស្ដែង។ ត្រូវបានចែករំលែកឈាមនិងទឹកចិត្តរបស់ខ្លួនពិតជាមួយថ្ងៃមានអត្ថន័យនិងគួរឲ្យមោទនភាពពីព្រោះយើងបានបំពេញតាមបំណង។”
|
Pham Van Minh និង Pham Thi Thanh Van ជាមួយគូរសង្សាក្នុងចំណោម គូរសង្សារចំនួន៦ពាន់គូរមកចូលរួមបរិចាកឈាមនៅពិធីបុណ្យ Xuan Hong។ |
ពិធីបុណ្យ Xuan Hong ឆ្នាំ២០១៣បានក្លាយទៅជាកក់ក្តៅខុសពីបណ្ដាពិធីបុណ្យមុននេះក្នុងពេលមានការចូលរួមរបស់បណ្ដាអ្នកម្ដាយស្ម័គ្រចិត្ត។ អ្នកម្ដាយចំនួន៦០នាក់របស់បណ្ដាជនស្ម័គ្រចិត្តចលនាបរិច្ចាកឈាមបានមានវត្តមានតាំង
ពីព្រលឹមនៅពិធីបុណ្យដើម្បីមាន១ថ្ងៃបរិច្ចាកដំណក់ឈាមស្ម័គ្រចិត្តជាមួយកូន។ ដំណាងរបស់បណ្ដាគ្រួសារមេត្តាធម៍នោះបានមកនឹងពិធីបុណ្យដើម្បីបរិចាក
ឈាម ដើម្បីរួមជាមួយកូនថែទាំអ្នកបរិច្ចាកឈាមនិងជាពិសេសដើម្បីមានការ
ចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាងនូវការងារដ៏ខ្ពង់ខ្ពស់ដែលកូនៗរបស់គេបាន
ចូលរួម។ លោកស្រី Luu Thi Thiep មកពីខេត្ត Ninh Binh និងជាម្ដាយរបស់មិត្ត
Nguyen Thi Thu Van ជនស្ម័គ្រចិត្តបរិច្ចាកឈាមរបស់មហាវិទ្យាល័យវិទ្យាសាស្ត្រ
សង្គមនិងមនុស្សសាស្ត្របានចែករំលែកថា៖
“ខ្ញុំគិតថាក្តីសប្បាយរីករាយធំបំផុតរបស់អ្នកម្ដាយគឺបានឃើញកូនមាន
សុខភាពល្អនិងរីកធំធាត់។ បណ្ដាការងារដែលកូនចៅធ្វើនឹងនាំមកក្តីសប្បាយ
និងមោទនភាពសំរាប់អ្នកម្ដាយដូចរូបខ្ញុំ។ ជាងនេះទៅទៀតបណ្ដាការងារពោ
ពេញទៅដោយមេត្តាធម៍នេះរបស់កូនៗនឹងជួយឲ្យអ្នកជំងឺ ជាបណ្ដាអ្នកជា
និច្ចកាលត្រូវការជួយឧបត្ថម្ភ។ ប្រការនេះមានអត្ថន័យជាង។”
|
លោកស្រី Luu Thi Thiep និងមិត្ត Nguyen Thi Thu Van មកពីខេត្ត Ninh Binh |
ពិធីបុណ្យ Xuan Hong រួមជាមួយទិវាប្រជាជនទាំងមូលបរិច្ចាកឈាមស្ម័គ្រ
ចិត្ត (ទី៧មេសា) ទិវាពិភពលោកលើកតម្កើងជនបរិច្ចាកឈាមស្ម័គ្រចិត្ត(ទី១៦
មិថុនា)ជាឱកាសដើម្បីប្រជាជនវៀតណាមម្នាក់ៗពិសេសគឺជំនាន់យុវជននិស្សិតសិស្សានុស្សិសបង្ហាញនូវទឹកចិត្តមេត្តាធម៍។គោលដៅរបស់ពិធីបុណ្យ Xuan Hong ឆ្នាំ២០១៣សំដៅឆ្លើយតបបានតម្រូវការអំពីឈាមរបស់បណ្ដាមន្ទីរពេទ្យតាម
រយៈនោះបំផុសឆ្នាំបរិច្ចាកឈាមក្នុងទូទាំងប្រទេស។ សាស្ត្រាចារ្សបណ្ឌិត
Nguyen Anh Tri ប្រធានវិទ្យាស្ថានឈាមវិទ្យា-បញ្ជូលឈាមមជ្ឈឹមបានឲ្យដឹងថា៖
“ចំណុចរបស់ពិធីបុណ្យ Xuan Hong ២០១៣គឺចលនាជនមកបរិច្ចាកឈាមឃើញថាខ្លួនបានធ្វើនូវប្រការមានអត្ថន័យនិងអត្ថប្រយោជន៍ពេលមក
ពហុកីឡាដ្ឋាន My Dinh។ ទន្ទឹមនឹងនោះបណ្ដាសកម្មភាពបរិច្ចាកឈាមយើងខ្ញុំ
ទទួលយ៉ាងម៉ត់ចត់ជាងដើម្បីធានាអ្នកបរិច្ចាកឈាមងាយស្រួល។ ជាពិសេសឆ្នាំនេះក្នុងពិធីបុណ្យយើងខ្ញុំក៏មានឱកាសលើកតម្កើងបណ្ដានារីមិនត្រឹមតែបង្កើតបណ្ដាសមាជិកស្ម័គ្រចិត្តធ្លាប់បរិច្ចាកឈាមប៉ុណ្ណោះទេថែមទាំងគេបាន
រួមវិភាគទានដ៏ធំធេងក្នុងសកម្មភាពមនុស្សធម៍ក្នុងនោះមានការបរិច្ចាកឈាម
ស្ម័គ្រចិត្ត។”
រយៈពេលជិត២០ឆ្នាំចលនាបរិច្ចាកឈាមស្ម័គ្រចិត្តត្រូវបានបំផុសនៅវៀត
ណាមកំពុងកាន់តែមានអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ បរិច្ចាកឈាមមនុស្សធម៍ជាអំណោយដ៏ថ្លៃថ្លាជាទីបំផុតចំពោះជនម្នាក់ៗសំរាប់ជួយ
សង្គ្រោះជនគ្រប់រូបនោះគឺជាអំណោយនៃការរស់រានមានជីវិតឡើងវិញ៕
THU HANG
-VOV