បណ្ដាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Brau។

បណ្ដាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Brau។ - ảnh 1
បណ្ដាពិធីបុណ្យប្រពៃណីរបស់ជនជាតិ Brau។ (vov.vn)


        VOV-តាមជំនឿវត្ថុពិសិទ្ធិនោះ ជនជាតិ Brau បានជឿជាក់ថា ពិភពលោក​
មាន​រូបរាង​បាតុភូតទាំងឡាយសុទ្ធតែមានទេវតានៅខាងក្នុង។ ​ដើម្បីរស់នៅ
​អភិវឌ្ឍន៍ មនុស្សត្រូវជួបប្រាស្រ័យតភ្ជាប់សហគមន៍ រួមគ្នាឆ្ពោះទៅនូវកំលាំង​
អធិធម្មជាតិឆ្លងតាម​រូបភាពរបស់ទេវតា ដូច្នេះបណ្ដាពិធីបុណ្យរបស់ជនជាតិ
Brau ជា​និច្ចកាលពោពេញទៅដោយកត្តាព្រលឹង។ ម៉្យាងទៀតចាប់ផ្ដើមចេញពី
ទំនៀម​ទំលាប់​ផលិតកម្មកសិកម្មធ្វើស្រែតាមរដូវ ជីវភាពរស់នៅផលិតកម្ម
កសិកម្មផ្អែក​ទៅលើ​ធម្មជាតិ ដូច្នេះជនជាតិ Brau មានពិធីបុណ្យជាច្រើនក្នុងមួយ
ឆ្នាំ។ លោក Dang Hung កម្មាភិបាលគណៈកម្មាធិការជនជាតិខេត្ត Kon Tum បាន
ឲ្យដឹងថា៖

        “ពិធីបុណ្យរបស់ជនជាតិ Brau ក្នុង១ឆ្នាំមានពិធីបុណ្យសំខាន់ចំនួន៤។ នោះ​គឺពិធីបុណ្យចូលរដូវធ្វើស្រែ ពិធីបុណ្យស្រូវមានគ្រាប់និងចូលរដូវប្រមូលផលមាន​ពិធីបុណ្យស្វាគមន៍ស្រូវថ្មី។​នាចុងឆ្នាំគឺពិធីបុណ្យតេតរបស់ជនជាតិ Brau។ ក្នុង​
ប៉ុន្មាន​ទិវាបុណ្យនោះ ប្រជាជនក្នុងភូមិរួមគ្នារួមស្រារួមអង្ករម្ហូបអាហារហើយរៀបចំ​ពិធីវាយគង់ឃ្មោះ រីឯព្រឹទ្ធាចារ្សភូមិបានធ្វើសក្ការៈបូជាទេវតាតាមប្រពៃណី​របស់
​ជនជាតិ។”

        ក្រៅពីបណ្ដាពិធីបុណ្យតាមទម្លាប់ផលិតកម្មកសិកម្មនោះ បណ្ដាពិធីបុណ្យ​
មាន​ចរិតលក្ខណៈចាប់ផ្ដើមសំរាប់ប្រការថ្មីរបស់ជនជាតិ Brau ក៏សំខាន់ដែរ។ ក្នុង​
នោះ​ត្រូវនិយាយដល់ពិធីបុណ្យចាក់ក្របីចូលភូមិថ្មី ស្វាគមផ្ទះថ្មីជាពិធីបុណ្យមាន​កត្តាព្រលឹងជាច្រើន រីឯពិធីបុណ្យដាំស្រូវជាពិធីបុណ្យបួងសួងទទួលបាន​
អំណោយ​ផលត្រូវបានយកចិត្តទុកដាក់បំផុតក្នុងឆ្នាំ។ មុននឹងពិធីបុណ្យបណ្ដា​
គ្រួសារ​ទៅតាមស្ថានភាពបានរួមចំណែកគ្រឿងសំណែនសំរាប់ពិធីបុណ្យដើម្បី​ធ្វើសក្ការៈបូជាទេវតា។ បណ្ដាសត្វដើម្បីធ្វើសក្ការៈបូជាគឺក្របី គោ ជ្រូកមាន់ជា​
ដើម។

        ក្នុងពេលដែលសម្លេងគង់ឃ្មោះលាន់លឺក៏ជាពេលដែលព្រឹទ្ធាចារ្សភូមិធ្វើជា
ម្ចាស់ធ្វើសក្ការៈបូជាអានសេចក្តីបួងសួងអញ្ចើញបណ្ដាទេវតាមកចូលរួមពិធីបុណ្យ
ថែ​រក្សាឲ្យភូមិឃុំ។ ក្នុងស្នូរសម្លេងគង់ឃ្មោះ អ្នកម្ចាស់ពិធីបួងសួងបានយក​ឈាម​របស់សត្វដែលធ្វើសក្ការៈបូជាលាបលើផ្ទះ ​Rong ថ្មីផ្ទះស្នាក់នៅថ្មីរឺ​លាបលើ​បណ្ដា
គង់ឃ្មោះ Tha វត្ថុផ្សេងៗនិងគ្រាប់ពូជដូចជារបៀបទាក់ទងជាមួយទេវតា។ បណ្ដា
សេចក្តីបួងសួងរបស់អ្នកតាភូមិបានសូមឲ្យទេវតាថែរក្សាឲ្យភូមិ ឃុំមាន​ជីវភាព
សម្បូរធូធាសុខសាន្តត្រាណ។ ​ក្នុងបណ្ដាពិធីបុណ្យកសិកម្ម ប្រជាជនជា​ជន​ជាតិ
Brau​ ជានិច្ចកាលមានការជឿជាក់យ៉ាងខ្លាំងក្លាថា​ទេវតាដី​ទេវតាទឹករឺ​ទេវតាស្រូវ ជានិច្ចកាលជាទេវតាសំខាន់កំណត់ការដែលរដូវអំណោយផលរឺមិន​អំណោយផល។ ជាប្រចាំឆ្នាំនៅចុងខែមិនារឺខែមេសា ក្នុងពេលមានភ្លៀងដើមរដូវ​ក៏ជាពេលដែល
ប្រជាជនត្រៀមឲ្យពិធីបុណ្យដាំស្រូវឆ្នាំថ្មី។ រហូតក្នុងរដូវដាំស្រូវ​បាន​មានពិធីបុណ្យ
ដូចជា ពិធីបុណ្យស្វាគមស្រូវថ្មី ស្វាគមអំណោយផល ស្វាគមន៍​ស្រូវ​ចូលឃ្លាំង។ នេះជាបណ្ដាពិធីបុណ្យដើម្បីប្រជាជនជាជនជាតិ Brau បង្ហាញ​បំណងចំពោះទេវតា
បួងសួងអាកាសធាតុអំណោយផល គ្រួសារសម្បូរធូធា។ អ្នក​ភូមិ Thao La នោភូមិ
Dak Me ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum បានចែក​រំលែកថា៖

        “ជនជាតិ Brau ក្នុងចូលភូមិថ្មីរឺចូលផ្ទះថ្មី ផ្ទះស្នាក់នៅរឺផ្ទះ Rong សុទ្ធតែមាន​ពិធី​
ចាក់​ក្របីដើម្បីសូមដីស្នាក់នៅ សូមទួលភ្នំនិងទឹកបួងសួងឲ្យភូមិគ្រួសារបាន​ត្រជាក់
សុខសាន្តត្រាណនិងខ្លាំងក្លា។ យើងត្រូវប្រសិទ្ធពរពីដីពីមេឃដើម្បី​ធ្វើអ្វីៗ​ក៏អភិវឌ្ឍន៍
និងមានដែរ។”

        ក៏ដូចជាពិធីបុណ្យរបស់ជនជាតិផ្សេងៗ ពិធីបុណ្យរបស់ជនជាតិ Brau ពេល​ណាក៏មានផ្នែកចំនួន២គឺ ផ្នែកពិធីការនិងផ្នែកបុណ្យ។ ក្រោយពិធីសែនទេវតានោះ ផ្នែកបុណ្យបានប្រព្រឹត្តទៅយ៉ាងផុលផុស។​តាមសង្វាក់ស្គរគង់ឃ្មោះ បណ្ដាអ្នក​ចូល​រួមបានសម្ដែងរាល់បទចម្រៀងរបាំដែលនិយមចូលចិត្ត។ ក្នុងបណ្ដាទិវាបុណ្យ​នោះ ទោះបីជាអ្នកក្នុងភូមិរឺភ្ញៀវទស្សនាក្តី ក្នុងពេលបានលឺស្នូរសម្លេងគង់ឃ្មោះ​នោះ ជន
គ្រប់រូបសុទ្ធតែបានសម្របខ្លួនចូលក្នុងបរិយាកាសពិធីបុណ្យ។ ​នេះជា​ភាពស្អាតក្នុង
បណ្ដាពិធីបុណ្យរបស់ជនជាតិ Brau៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ