ស្ថាប័ត្យកម្មផ្ទះស្នាក់នៅរបស់ជនជាតិ Brau។

ស្ថាប័ត្យកម្មផ្ទះស្នាក់នៅរបស់ជនជាតិ Brau។ - ảnh 1
ស្ថាប័ត្យកម្មផ្ទះស្នាក់នៅរបស់ជនជាតិ Brau។ (vietnamtourism.com)


        VOV-មុននេះជនរួមជាតិជាជនជាតិ Brau ជានិច្ចកាលបង្កើតភូមិលើទួលខ្ពស់​និងភូមិមានស្ថាប័ត្យកម្មដោយឡែក។ ក្នុងពេលចូលភូមិ បណ្ដាទ្វាផ្ទះស្នាក់នៅបែរ
មុខទៅផ្ទះ Rong ជាផ្ទះរួមនិងមានស្ថាប័ត្យកម្មពិសេសនៅកណ្ដាលភូមិ។ ផ្ទះ​ស្នាក់​នៅប្រពៃណីរបស់ជនរួមជាតិជាជនជាតិ Brau ជានិច្ចកាលជាផ្ទះផុតពីដីមានរាង
ទ្រវែងគឺជាកន្លែងរស់នៅរបស់មហាគ្រួសារ។ ផ្ទះផុតពីដីនឹងបានសង់បន្តរាង
ទ្រវែងគឺសំរាប់ក្នុងពេលគ្រួសារ​មានកូនរៀបការ ចង្ក្រានភ្លើងក៏ត្រូវបានបែងចែក
ទៅជាបណ្ដាគ្រួសារតូចៗទៀត។ លោក Nguyen Van Nam អ្នកមគ្គុទេសទេសចរណ៍
ខេត្ត Kon Tum បានឲ្យដឹងថា៖

        “គេបានធ្វើផ្ទះតាមបែបផុតពីដីពីព្រោះមុននេះប្រជាជនរស់នៅក្នុងព្រៃ។ ប្រសិនបើធ្វើផ្ទះទាបខ្លាចសត្វព្រៃ ដូច្នេះធ្វើផ្ទះផុតពីដីទើបមានសុវត្ថិភាព។ ម៉្យាង​ទៀតនៅខាងក្រោមផ្ទះជាកន្លែងចិញ្ចឹមគោក្របី។ ក្នុងផ្ទះជានិច្ចកាលមាន​ចង្ក្រាន​ភ្លើងនៅកណ្ដាលផ្ទះ ក្រៅពីដាំបាយនៅប្រើប្រាស់ដើម្បីរក្សាកម្ដៅ។”

        ផ្ទះផុតពីដីរបស់ជនរួមជាតិជាជនជាតិ Brau មានដំបូលប្រក់ធ្វើពីស្លឹកដើម​ឈើ​
ព្រៃ។ ជាន់ផ្ទះបានក្រាលដោយឬស្ស៊ីរឺដើមឈើ Lo o។ ជនរួមជាតិជាជនជាតិ Brau យកចិត្តទុកដាក់ដល់ការតុបតែងផ្ទះ។ លើដំបូលផ្ទះត្រូវបានតុបតែងដោយ​ឬស្ស៊ី​ត្បាញបណ្ដារូបភាព នៅសង្ខាងគឺរូបក្បាលបក្សីរឺរូបព្រះអាទិត្យកង្ហាបន្ទោះឬស្ស៊ី។​ នៅជាន់ផ្ទះជាបន្ទប់ផ្ទុកស្បៀងអាហារនិងឧបករកសិកម្មនិងសម្ភារៈក្នុងគ្រួសារ។

        ក្នុងភូមិប្រពៃណីរបស់ជនរួមជាតិជាជនជាតិ Brau ផ្ទះ Rong ជានិច្ចកាលជា​មជ្ឈមណ្ឌលជីវភាពរស់នៅសហគមន៍របស់ភូមិទាំងមូល។ ផ្ទះ Rong ត្រូវបាន​សាងសងនិងតុបតែងដោយកំលាំងថ្វីដៃរបស់ប្រជាជនក្នុងភូមិ។ ​ផ្ទះ Rong ជា​សំណង់ស្ថាប័ត្យកម្មជាមុខមាត់ការជឿជាក់និងមោទនភាពរបស់ភូមិឃុំទាំងមូល។​
ផ្ទះ Rong ក៏ជាបរិយាកាសពិសិទ្ធិ ជាកន្លែងប្រមូលផ្ដុំកំលាំងព្រលឹង ដូច្នេះនៅទីនេះ​បានប្រព្រឹត្តទៅបណ្ដាពិធីការសំខាន់របស់ភូមិដូចជា ពិធីបុណ្យគងឃ្មោះស្វាគម​ភូមិ
ថ្មី ស្វាគមផ្ទះថ្មី ស្វាគមរដូវអំណោយផលជាដើម។ មេភូមិ Thao La នៅភូមិ Dak Me
ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖

        “ទំនៀមទំលាប់របស់ជនរួមជាតិជាជនជាតិ Brau គឺក្នុងពេលឡើងភូមិថ្មី ផ្ទះ​ថ្មី​រាប់ទាំងផ្ទះស្នាក់នៅរឺ ផ្ទះ Rong សុទ្ធតែបានរៀបចំពិធីធ្វើសក្ការៈបូជាទេវតាដី ភ្នំ
ទឹក តាមថែរក្សាឲ្យមានកន្លែងស្នាក់នៅត្រជាក់ត្រជុំ។ ទី២គឺដើម្បីមានជីវភាព​សុភមង្គលសម្បូរធូធានៅដំបន់ដីនេះ ភូមិនេះ។”

        ជាមួយទំនៀមទំលាប់បំលាស់លំនៅដ្ឋាន ក្នុងដំណាក់កាលសង្គ្រាម ជនរួម​
ជាតិជាជនជាតិ Brau បានបំលាស់លំនៅដ្ឋានចូលជ្រៅក្នុងព្រៃ។ នាឆ្នាំ១៩៩៩ រដ្ឋ​បានវិនិយោគចំនួនប្រាក់ប្រមាណ៣៤ពាន់លានដុងដើម្បីជួយឧបត្ថម្ភសាងសង់
ផ្ទះផុតពីដីនិងផ្ទះ Rong សំរាប់ជនរួមជាតិជាជនជាតិ Brau នៅ ភូមិ Dak Me ស្រុក
Bo Y។ ក្នុងវង់ដៃសម្បុរសធម៍របស់សហគមន៍និងការយកចិត្តទុកដាក់ជាពិសេស
​របស់រដ្ឋ ប្រជាជនជិត៤រយនាក់ជាជនរួមជាតិជាជនជាតិ Brau បានមានកន្លែង​ស្នាក់នៅផលិតកម្មស្ថិរភាពនិងមានជីវភាពរស់នៅជិតស្និទ្ធជាមួយជនជាតិភាតរៈ
ផ្សេងៗលើដំបន់ខ្ពង់រាប Tay Nguyen នេះ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ