Thanh Hoa អភិរក្សបេតិកភ័ណ្ឌកំពែងរាជកាល Ho
VINH PHONG -  
(VOV) /  
|
Thanh Hoa អភិរក្សបេតិកភ័ណ្ឌកំពែងរាជកាល Ho |
VOV-ស្ថិតនៅមានចំងាយពីទីក្រុង Thanh Hoa ប្រមាណ៥០គីឡូម៉ែត្រតាម
ទិសពាយ័ព្យ កំពែងរាជកាល Ho ជាសំណង់ស្ថាប័ត្យកម្មដ៏វិសេសវិសាលត្រូវ
បានស្ដេច Ho Quy Ly សាងសង់នាឆ្នាំ១៣៩៧ ក្នុងទេសភាពធម្មជាតិដ៏អស្ចារ្ស
នៅកណ្ដាលទន្លេចំនួន២ គឺទន្លេ Ma និងទន្លេ Buoi ចំណុះស្រុក Vinh Loc។
កំពែងត្រូវបានសាងសង់ពីបណ្ដាផ្ទាំងថ្មធំៗ បង្ហាញពីការអភិវឌ្ឍន៍បច្ចេកទេស
ស្ថាបត្យកម្មនិងរៀបចំទីក្រុងជាមួយសម័ត្ថភាពខ្ពស់របស់ជនវៀតណាមមុន
នេះ៦សតវត្ស។ នៅសិក្ខាសាលាមួយស្ដីពីការពារនិងពង្រីកតំលៃបេតិកភ័ណ្ឌ
កំពែងរាជកាល Ho មតិជាច្រើនបានចាត់ទុកថា ត្រូវការពារឲ្យត្រូវនឹងប្រភព
ដើម មិនត្រូវបានប្រែក្លាយរូបរាងដើមនៃកេរ៌្តដំណែល ពីព្រោះនេះជា គោលការណ៍រក្សាដ៏ដែលតំលៃរបស់កេរ៌្តដំណែលតាមច្បាប់បេតិកភ័ណ្ឌនិង
ការកំណត់ផ្សេងៗរបស់ UNESCO។ លោក Ho Quang Son សមាជិកគណៈ ប្រតិបត្តិមជ្ឈឹមសមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាម និងជាប្រធានសម្ព័ន្ធ សមាគមបេតិកភ័ណ្ឌវប្បធម៍វៀតណាមនៅខេត្ត Thanh Hoa បានឲ្យដឹងថា
ខេត្ត Thanh Hoa នឹងតាំងបង្ហាញវត្ថុបុរាណស្រាវជ្រាវនៅក្នុងកំពែងបុរាណ និងប្រមូលបានពីប្រជាជនបំរើឲ្យភ្ញៀវទស្សនា។
“Thanh Hoa មានកត្តិយសពេលមានបេតិកភ័ណ្ឌវប្បធម៍ពិភពលោកមួយ។ ដូច្នេះគណៈកម្មាធិការប្រជាជនខេត្ត ស្ថាប័នផ្នែកនិងវិនិយោគិនមានផែនការ
មួយអភិរក្សផ្សព្វផ្សាយកំពែងរាជកាល Ho ចំពោះភ្ញៀវទេសចរណ៍ក្នុងនិង
ក្រៅប្រទេស។”
|
កំពែងបុរាណរាជកាល Ho បានទទួលប័ណ្ណទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍ពិភពលោក |
រីឯលោក Pham Van Chay អតីតប្រធានគណៈកម្មាធិការប្រជាជនស្រុក
Vinh Loc បានចាត់ទុកថាទន្ទឹមនឹងការរក្សារាល់តំលៃលេចធ្លោសកលរបស់
កំពែងរាជកាល Ho ត្រូវលើកកំពស់ការផ្សព្វផ្សាយទេសចរណ៍និងមាន
សកម្មភាពជាក់ស្ដែងកែលំអរលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់
ប្រជាជន។
“តាំងពីពេល កំពែងរាជកាល Hoត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌមក ប្រជាជនដំបន់សប្បាយចិត្តណាស់ និងមោទនៈភាពដោយសារគេជាប្រជាជន
ដំបន់បេតិកភ័ណ្ឌ។ ដូច្នេះប្រជាជនមានការយល់ដឹងការពារស្ដារគេរ៌្តដំណែល។
ប្រជាជនជាច្រើននាក់បានស្ម័គ្រចិត្តប្រគល់ដីដើម្បីធ្វើផ្លូវជុំវិញបេតិគភ័ណ្ឌក៏
ដូចជាធ្វើជញ្ជាំងការពារ។”
កំពែងរាជកាល Ho ជាបេតិកភ័ណ្ឌវប្បធម៍ពិភពលោកនិងក៏ជាធនធានទេសចរណ៍ហួសពីថ្នាក់ជាតិ។ប្រសិនបើចង់ពង្រីកបានតំលៃបេតិកភ័ណ្ឌ មុន
បង្អស់ត្រូវយល់ដឹងដ៏ត្រឹមត្រូវនៅថ្នាក់រដ្ឋអំណាចនិងប្រជាជនថា ការពង្រីក
តំលៃបេតិកភ័ណ្ឌមិនត្រូវវិវាទជាមួយការអភិរក្សបេតិកភ័ណ្ឌឡើយ ទន្ទឹមនឹង
នោះត្រូវតភ្ជាប់ជាមួយបណ្ដាកន្លែងទេសចរណ៍ផ្សេងៗក្នុងដំបន់និងក្នុង
ប្រទេស។ លោក Do Quang Trong នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភ័ណ្ឌ
កំពែងរាជកាល Ho បានឲ្យដឹងថា ក្រោយពិធីទទួលប័ណ្ណបេតិកភ័ណ្ឌពិភព
លោក បរិមាណភ្ញៀវទស្សនាមណ្ឌលកេរ៌្តដំណែល កំពែងរាជកាល Ho បាន
កើនជា៣ដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
“អំពីយូអង្វែងយើងខ្ញុំនឹងផ្សាភ្ជាប់រាល់តំលៃបេតិកភ័ណ្ឌជាមួយ
ទេសចរណ៍និងនាំផ្លូវបេតិកភ័ណ្ឌ កំពែងរាជកាល Ho រស់ក្នុងសហគមន៍និង
ឃោសនាដល់ជនគ្រប់រូបដំបន់នីមួយៗ។ មជ្ឈមណ្ឌលនិងមន្ទីរវប្បធម៍កីឡា
និងទេសចរណ៍ខេត្ត Thanh Hoa កំពុងអនុវត្តផែនការតាមគំរោងការអភិវឌ្ឍន៍
ទេសចរណ៍របស់ខេត្ត។”
ត្រូវបានលើកដម្កើងគឺពិបាកទៅហើយ ប៉ុន្តែការរក្សាបេតិកភ័ណ្ឌក្រោយ
ពេលបានលើកដម្កើងដើម្បីរាល់តំលៃរបស់បេតិកភ័ណ្ឌនោះភ្លឺចិញជែងក្នុងសហគមន៍គឺជារឿងដ៏វែងនិងពិបាកជាងនេះទៅទៀត។ ជាមួយការខំប្រឹង
ប្រែងរបស់រដ្ឋអំណាចនិងប្រជាជន រួមជាមួយការជួយឧបត្ថម្ភរបស់អង្គការ
UNESCO កំពែងរាជកាល Ho នឹងមិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេថែមទាំង
ក្លាយទៅជាកន្លែងទេសចរណ៍គួឲ្យទាក់ទាញនៅដំបន់ Thanh Hoa ទៀតផង៕
VINH PHONG
-VOV