មណ្ឌលទេសចរណ៍ Trang An នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម។
MANH CUONG -  
(VOV) /  
|
មណ្ឌលទេសចរណ៍ Trang An នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម។ |
VOV-ស្ថិតនៅចម្ងាយពីរដ្ឋធានីហាណូយ៩៥គីឡូម៉ែត្រ មណ្ឌល
ទេសចរណ៍បរិស្ថាន Trang An ជាមណ្ឌលរម្មណីយដ្ឋានត្រូវបានបណ្ដាអ្នក
វិទ្យាសាស្ត្រប្រៀបដូចជា “សារៈមន្ទីរភូគ្គុម្ភសាស្ត្រនៅកណ្ដាលវាល” ជាមួយ រូងភ្នំព្រៃឈើនិងបណ្ដាមណ្ឌលកេរ៌្តដំណែលប្រវត្តិសាស្ត្រ។មណ្ឌលកេរ៌្ត
ដំណែលបរិស្ថាន Trang An ជារម្មណីដ្ឋានមួយក្នុងចំណោមរម្មណីយដ្ឋាន របស់វៀតណាមត្រូវបានឈឈ្មោះជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក។
ភ្ញៀវទេសចរណ៍ធ្វើដំណើរដោយជិះទូកទៅទស្សនា Trang An។ ដែល ពោពេញទៅដោយទេសភាពទឹកភ្នំដ៏ល្អឆើតឆាយជាមួយព្រៃធម្មជាតិដែលជា ជម្រកសត្វជាច្រើនប្រភេទ។ ដំបន់ Trang An ទាំងមូលមានជ្រលងភ្នំចំនួន៣១
រូងភ្នំលិចទឹកចំនួន៤៨ ក្នុងនោះមានរូងភ្នំលិចទឹកមានប្រវែង២គីឡូម៉ែត្រដូចជា
រូងភ្នំ Dia Linh រូងភ្នំ Sinh Duoc រូងភ្នំ May ជាដើម។ បណ្ដារូងភ្នំមានទេសភាពខុស
ពីគ្នា។ Nguyen Hoai An ភ្ញៀវទេសចរណ៍មួយនាក់បានឲ្យដឹងថា៖
“ខ្ញុំចូលចិត្តទៅទេសចរណ៍ដោយជិះទូកដូច្នេះ។ វាបង្កឲ្យយើងមានចំណាប់អារម្មណ៍ដ៏សុខសាន្តត្រាណ។ក្នុងពេលទូកឆ្លងកាត់រូងភ្នំនៅទីនេះខ្ញុំមានអារម្មណ៍ចូលចិត្តណាស់ពីព្រោះទេសភាពស្អាតណាស់។”
|
ភ្ញៀវទេសចរណ៍ធ្វើដំណើរដោយជិះទូកទៅទស្សនា Trang An។ |
Trang An មានប្រព័ន្ធភ្នំនិងរូងភ្នំធម្មជាតិដ៏សម្បូបែប។ នៅក្រោមជើងភ្នំមានស្លាក់
ស្នាមរបស់សមុទ្រ។ ដូច្នេះដំបន់ភ្នំ Hoa Lu-Ninh Binh ត្រូវបានប្រៀបដូចជា Ha
Long លើដីគោក។ នៅទីនេះមានកេរ៌្តដំណែលប្រវត្តិសាស្ត្រជាច្រើនដែលភ្ញៀវ ទេសចរណ៍អាចមើលលើកំណាត់ផ្លូវទៅទស្សនា។ ក្នុងនោះគំរូគឺទីសក្ការៈបូជា
Khong ជាកន្លែងធ្វើសក្ការៈបូជាមន្ត្រីរាជចំនួន៧អង្គរក្នុងរាជកាល Dinh ផ្សាភ្ជាប់នឹងជាមួយរឿងព្រេងនានាក្នុងពេលស្ដេច Dinh Tien Hoang ចូលទីវង្កត់។
វិហារ Tran ជាកន្លែងធ្វើសក្ការៈបូជាឧត្តមសេនីយ៍ Tran Quy Minh នៅរាជកាល
ស្ដេច Hung ទី១៨ ជាដើម។
|
Trang An មានប្រព័ន្ធភ្នំនិងរូងភ្នំធម្មជាតិដ៏សម្បូបែប។ |
មិត្តសុខានិងមិត្តអ្នកស្តាប់ជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួលបានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ
៤៥ Ba Trieu HaNoi ឬEmail:VOV5khmer.@yahoo.com.vn។ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn៕
MANH CUONG
-VOV