|
អនុម័តផែនការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០៣០ |
VOV-នាយករដ្ឋមន្ត្រីវៀតណាមទើបនឹងបានផ្សព្វផ្សាយសេចក្តីសំរេច
អនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមដល់ឆ្នាំ២០២០
ទស្សនវិស័យដល់ឆ្នាំ២០៣០។ តាមនោះ ដល់ឆ្នាំ២០២០ ទេសចរណ៍ក្លាយទៅ
ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម មានចរិតលក្ខណៈជំនាញជាមួយ
ប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធបច្ចេកទេសព្រមៗគ្នាមានពាណិជ្ជសញ្ញាពោពេញ
ទៅដោយអត្តសញ្ញាណវប្បធម៍ជាតិដែលអាចប្រគួតប្រជែងជាមួយបណ្ដា
ប្រទេសក្នុងដំបន់និងពិភពលោក។ ក៏តាមសេចក្តីសំរេចនេះដែរ នឹងមានដំបន់
ទេសចរណ៍ចំនួន៧ដោយមានផលិតផលវិសេសវិសាលដោយឡែកតាមដំបន់
នីមួយៗ មណ្ឌលទេសចរណ៍ជាតិចំនួន៤៦ កន្លែងទេសចរណ៍ជាតិចំនួន៤១ ទីក្រុងទេសចរណ៍ចំនួន១២និងកន្លែងទេសចរណ៍សំខាន់មួយចំនួនផ្សេង
ទៀតដើម្បីបង្កកំលាំងចលករជំរុញការអភិវឌ្ឍន៍ទេសចរណ៍សំរាប់ដំបន់
នានានិងទូទាំងប្រទេសទៀតផង៕