APEC ២០១៧ លើកកំពស់តួនាទីនិងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ

(VOVWORLD) -នាថ្ងៃទី១វិច្ឆិកានៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី មជ្ឈមណ្ឌលស្រាវជ្រាវវៀត ណាមនិងអាស៊ានបានរៀបចំសិក្ខាសាលាតុមូលក្រោមប្រធានបទ “វេទិកា APEC ២០១៧នៅ វៀតណាម-ឱកាសអភិវឌ្ឍន៍សម្រាប់តំបន់”។ 


សិក្ខាសាលានេះ ទាក់ទាញការចូល រួមរបស់ជំនាញការជួរមុខក្នុងការស្រាវជ្រាវអំពីវៀតណាម APEC និងអាស៊ី។ នៅក្នុងសិក្ខាសាលា តំណាងចូលរួមបានពិភាក្សាលើសមិទ្ធិដែលវៀតណាម ទទួលបានក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ក្នុងនោះមានភាពសម្បូរបែបក្នុង សកម្មភាពសេដ្ឋកិច្ចកិច្ចការបរទេស ភាពសប្បូរបែបក្នុងគោលនយោ បាយកិច្ច ការបរទេស ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងលើពិភពលោករបស់ វៀតណាមផងដែរ។ អញ្ជើញថ្លែងមតិក្នុងសិក្ខាសា លា សាស្ត្រាចារ្យ បណ្ឌិត វិទ្យាសាស្ត្រ លោក Valadimir Mazyrin នា យកមជ្ឈមណ្ឌលស្រាវជ្រាវវៀត ណាមនិងអាស៊ាន វិទ្យាសា្ថនចុងបូព៌ានៃសភាបណ្ឌិតវិទ្យសាស្ត្ររុស្ស៊ីបានវាយ តម្លៃថា៖

        “ក្នុងនាមជាប្រទេសចូលរួមវេទិកា APEC លើកនេះ វៀតណាមក៏មានបំ ណង ពង្រឹងនូវតួនាទីនិងឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀត ណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាង សកម្មក្នុងតំបន់។ វៀតណាមនិងបណ្តាប្រ ទេសអាស៊ានបានសរឲ្យឃើញនូវ  សន្ទស្សន៍សេដ្ឋកិច្ចវិជ្ជមាន ជាពិ សេសគឺវៀតណាមគាំទ្ររាល់មតិដែលបាន លើកយកមកពិភាក្សានៅវេទិកា APEC។ វៀតណាមក៏ជាគំរូមួយនៃការលើក ទឹកចិត្តនិងជួយឧបត្ថម្ភការអភិវឌ្ឍន៍សម្រាប់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធិភាពរូបសណ្ឋានសេដ្ឋកិច្ចនេះផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ