ទីមកដល់ទេសចរណ៍នឹងឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC

(VOVWORLD) -សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ជាឱកាសមាសដើម្បីទីក្រុង Da Nang ឧទ្ទេស នាមនិងផ្សព្វផ្សាយអំពីរូបភាព ទឹកដីនិងមនុស្សវៀតណាម ជាពិសេស គឺទីមកដល់ ទេសចរណ៍គួឲ្យទាក់ទាញនៅភាគកណ្តាល វៀតណាម។
ទីមកដល់ទេសចរណ៍នឹងឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC - ảnh 1 សោភ័ណ្ឌភាពនៅភ្នំ Ngu Hanh Son នៃទីក្រុង Da Nang

តំណាងរាប់ពាន់នាក់មកពី បណ្តាខឿនសេដ្ឋកិច្ចសមាជិក នឹងមានឱកាស ទស្សនានូវរមណីដ្ឋានល្បីឈ្មោះ ស្វែងរកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងម្ហូបអាហារដ៏សម្បូរបែបផងដែរ។

        រហូតមកដល់ពេលនេះ ក្រុង Da Nang បានត្រៀមរៀបចំទួរទេសចរ ណ៍ជា ច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរណ៍របស់អ្នកទស្សនា។ លោក Huynh Vinh Ai អនុរដ្ឋមន្ត្រីក្រសូងវប្បធម៌ កីឡានិងទេសចរណ៍ និងជាប្រធានអនុគណៈកម្ម ការផ្សព្វផ្សាយនិងវប្បធម៌ គណៈកម្មាធិការជាតិ APEC បានឲ្យដឹងថា៖

        “APEC ២០១៧ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម តាមនោះ ទីតាំង ទេសចរណ៍ទាំងអស់នឹងចូលទស្សនាដោយឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC ផងដែរ។ ទន្ទឹម ជាមួយគ្នានោះ នៅកន្លែងដែលប្រព្រឹត្តទៅសកម្មភាព APEC នឹងបានរៀបចំកម្មវីធី មួយចំនួន ដើម្បីផ្សព្វផ្សាយសោភ័ណ្ឌភាព សក្កានុភាពរបស់ខ្លួនទៅដល់ថ្នាក់ដឹកនាំ សហគ្រាសដែលចូលរួម APEC ក៏ដូចជាភ្ញៀវទេសចរ។ ក្នុងឱកាសនេះ គណៈកម្មា ធិការជាតិ APEC នឹងរៀបចំមហោស្រពសិល្បៈ APEC រៀបចំសួនឧទ្យានរូបសំណាក APEC នៅទីក្រុង Da Nang។ លើសពីនេះទៅទៀត នៅមានសកម្មភាពសិល្បៈ និង ការតាំងពិព័ណ៍ជាច្រើនទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ