ប្រគល់ពានរង្វាន់វិទ្យាសាស្រ្ត APEC ស្ដីពីការផ្លាស់ប្ដូរថ្មី ស្រាវជ្រាវ និងអប់រំ ASPRIE (២០១៧)

(VOVWORLD) -នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅពិធី ប្រគល់ពានរង្វាន់វិទ្យាសាស្រ្ត APEC ស្ដីពីការផ្លាស់ប្ដូរថ្មី ការស្រាវជ្រាវ និងការអប់រំ (ASPRIE ២០១៧)។
ប្រគល់ពានរង្វាន់វិទ្យាសាស្រ្ត APEC ស្ដីពីការផ្លាស់ប្ដូរថ្មី ស្រាវជ្រាវ និងអប់រំ ASPRIE (២០១៧) - ảnh 1ប្រគល់ពានរង្វាន់វិទ្យាសាស្រ្ត APEC (http://www.baomoi.com)

  ពានរង្វាន់ ASPRIE ជាពានរង្វាន់ប្រចាំឆ្នាំ សំដៅទទួលស្គាល់ចំពោះអ្នកវិទ្យាសាស្ត្រវ័យក្មេងដែលមានសំណង់ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រឆ្នើម ព្រមទាំងមានសកម្មភាពសហប្រតិបត្តិការជាមួយអ្នកវិទ្យាសាស្ត្រមកពីបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ដទៃទៀត។ ពានរង្វាន់ ASPRIE សំដៅ ពង្រឹងបណ្តាញវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអន្ដរជាតិ ជំរុញកំណើនសេដ្ឋកិច្ច ឱកាសពាណិជ្ជកម្ម និងវិនិយោគឲ្យបានសុខដុមនីយកម្មជាមួយការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតាមរយៈគោលនយោបាយ ផ្លាស់ប្ដូរការស្រាវជ្រាវបច្ចេកវិទ្យា និងចែករំលែកចំណេះដឹង ជំរុញការផ្សាភ្ជាប់រវាងការស្រាវជ្រាវនិងការផ្លាស់ប្ដូរថ្មី។ ជាពិសេស ជារៀងរាល់ឆ្នាំ ខឿនសេដ្ឋកិច្ចជាម្ចាស់ផ្ទះ APEC នោះ នឹងជ្រើសរើសនាំចេញនូវប្រធានបទមួយ សម្រាប់ខឿនសេដ្ឋកិច្ចជាសមាជិកជ្រើសតាំងបេក្ខជនដែលស័ក្តិសមនឹងប្រធានបទនេះដើម្បីដណ្ដើមពានរង្វាន់ ASPIRE។

          នាឆ្នាំនេះប្រធានបទ "បច្ចេកវិទ្យារូបធាតុថ្មី" ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ ASPIRE ២០១៧ ផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាជឿនលឿនដើម្បីជំរុញការផ្លាស់ប្ដូរថ្មី វិទ្យាសាស្រ្ត។ នេះគឺជាឆ្នាំទី ៧ ដែលត្រូវបានរៀបចំឡើងពានរង្វាន់ ASPIRE ដោយមានបេក្ខជនចំនួន ១៧ ជាសមាជិកនៃខឿនសេដ្ឋកិច្ច APEC។

          បេក្ខជនដណ្ដើមបានពានរង្វាន់ ASPRE ២០១៧ គឺជា បណ្ឌិត Yanwu Zhu មកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនដោយស្រាវជ្រាវទៅលើវិស័យ "រូបធាតុកាបូនថ្មី" ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ