សន្និសីទរវាងបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី ២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៅនៅទីក្រុងហាណូយ

(VOVWORLD) -ចាបពីថ្ងៃទី ៩ ឧសាភា ដល់ថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និសីទរវាងបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី ២(SOM 2) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។
សន្និសីទរវាងបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី ២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៅនៅទីក្រុងហាណូយ - ảnh 1សន្និសីទរវាងបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី ២ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ 

ចាបពីថ្ងៃទី ៩ ឧសាភា ដល់ថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅសន្និសីទរវាងបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី ២(SOM 2) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត។ នេះគឺជាសន្និសីទធំលើកទី ២ នៃឆ្នាំ APEC ២០១៧ សំដៅបន្តជំរុញការអនុវត្តន៍លើបណ្ដាខ្លឹមសារសហប្រតិបត្តិការជាគន្លឹះនៃ APEC និងបណ្ដាអាទិភាពដែលបានអនុម័តនៅសន្និសីទ SOM ១ ព្រមទាំងឯកភាពនូវទិសដៅកសាងឯកសារសម្រាប់ដាក់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នាខែវិច្ឆិកាខាង មុខ និងបណ្ដាសន្និសីទរដ្ឋមន្ត្រីឆ្នាំ ២០១៧ ដើម្បីអនុម័ត។           សន្និសីទរវាងមន្រ្តីជាន់ខ្ពស់ APEC លើកទីពីរ (SOM 2) រួមមានកិច្ចប្រជុំ សិក្ខាសាលា កិច្ចសន្ទនា ចំនួន៤៩ នៃគណៈកម្មាធិការ ក្រុមការងាររបស់ APEC លើច្រើនវិស័យទៀតដូចជា៖ សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគ បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពធ្វើអាជីវកម្ម  អភិវឌ្ឍន៍ប្រភពធនធានមនុស្ស អប់រំ សេដ្ឋកិច្ចអ៊ីនធឺណែត ស្រ្តីនិងសេដ្ឋកិច្ច សុវត្ថិភាពស្បៀងអាហារ វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការច្នៃប្រឌិត ការធ្វើអាជីវកម្មរ៉ែ ឧស្សាហកម្មរថយន្ត នគរូបនីយកម្មជាដើមព្រឹត្តិការណ៍សំខាន់ទាំងនេះរំពឹងថានឹងទាក់ទាញការចុះឈ្មោះចូលរួមយ៉ាងច្រើនកុះកររបស់តំណាងអន្តរជាតិនិងក្នុងប្រទេសដូចជាតំណាងសមាជិកនៃខឿន សេដ្ឋកិច្ចទាំង ២១ក្រុមប្រឹក្សាសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិក លេខាធិការដ្ឋានអាស៊ានក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់អាជីវកម្មAPEC អង្គការអន្ដរជាតិ និងតំបន់ផ្សេងៗទៀត ព្រមទាំងតំណាងរបស់មជ្ឈដ្ឋានសហគ្រាស និងវាគ្មិននៅក្នុងតំបន់។ តំណាងក្រសួង ស្ថាប័នទាំង ៥ របស់វៀតណាមនឹងអញ្ជើញជាអធិបតី ឬទទួលបន្ទុកជាប្រធាន អនុប្រធានសម្រាប់បណ្ដាគណកម្មាធិការ ក្រុមការងារនៃ APEC ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ