ទីក្រុងហូជីមិញអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងការពិនិត្យនិងព្យាបាលជំនឺ
(VOVWORLD) - អនុវត្តន៍គម្រោងផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លាររបស់រដ្ឋាភិបាល ក្នុងឆ្នាំនេះ ទីក្រុងហូជីមិញដាក់ចេញគោលដៅ ចាប់ផ្តើមសកម្មភាពសំខាន់ពីរក្នុងការផ្លាស់ប្តូរឌីជីថលនៃវិស័យសុខាភិបាលរបស់ទីក្រុងគឺ៖ ការបង្កើតឯកសារសុខភាពអេឡិចត្រូនិកសម្រាប់ប្រជាជន និងកសាងឃ្លាំងទិន្នន័យរួមសម្រាប់វិស័យសុខាភិបាល។ គំរូនិងការលេខធ្លោជាច្រើនក្នុងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យនេះបាននិងកំពុងនាំមកនូវអត្ថប្រយោជន៍សម្រាប់ប្រជាជន។
ប្រជាជនមើលថ្លៃមន្ទីរពេទ្យដោយប្រើអេក្រង់ប៉ះឆ្លាតវៃនៅមន្ទីរពេទ្យ ជំងឺមហារីកលេខ ២ ទីក្រុងហូជីមិញ។ រូបថត៖ Kim Dung |
អ្នកស្រី Nguyen Thi Bich Thu នៅខ័ណ្ឌ Go Vap ទីក្រុងហូជីមិញ បានមកពិនិត្យនៅមន្ទីរពេទ្យប្រជាជន Gia Dinh ហើយត្រូវបានបុគ្គលិកពេទ្យណែនាំឲ្យថតស្នាមមេដៃ ចុះឈ្មោះតាមរយៈ kios, ពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងប័ណ្ណធានារ៉ាប់រងសុខភាព។ បន្ទាប់មក អ្នកស្រី Thu បានជ្រើសរើសឯកទេស ជ្រើសរើសគ្លីនិក និងទទួលបានលេខរៀងពិនិត្យជំងឺ។ ប្រតិបត្តិការទាំងអស់គឺសាមញ្ញ និងរហ័ស ដែលធ្វើឱ្យនាងមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង។ លោកស្រី Nguyen Thi Bich Thu បានចែករំលែកថា៖ “ឥឡូវនេះខ្ញុំឃើញថាមន្ទីរពេទ្យទទួលយកស្នាមម្រាមដៃ ដែលវាលឿន និងងាយស្រួលជាង។ ខ្ញុំមិនចាំបាច់រង់ចាំយូរនៅបញ្ជរទទួលភ្ញៀវទេ។ ក្នុងពេលជាមួយគ្នានេះ ខ្ញុំអាចធ្វើវាដោយខ្លួនឯងបាន ព្រោះមានការណែនាំ។ ខ្ញុំពេញចិត្តណាស់ដែលធ្វើដូច្នេះ ក្នុងរយៈពេលត្រឹមតែមួយនាទី ហើយខ្ញុំអាចបង់ថ្លៃពិនិត្យសុខភាពដោយផ្ទាល់ ដោយមិនចាំបាច់ទៅបញ្ជរហិរញ្ញវត្ថុ ហើយរង់ចាំរយៈពេលយូរ ព្រោះចំនួនអ្នកជំងឺរបស់មន្ទីរពេទ្យមានច្រើនណាស់”។
ការអនុវត្តបច្ចេកវិជ្ជាជីវមាត្រក្នុង kios ឆ្នាតវៃ គឺជាការកែលម្អរបស់មន្ទីរពេទ្យប្រជាជន Gia Dinh ក្នុងការទទួលអ្នកជំងឺសម្រាប់ការពិនិត្យធានារ៉ាប់រងសុខភាព។ នៅពេលទៅពិនិត្យលើកក្រោយ អ្នកជំងឺគ្រាន់តែស្កេនស្នាមម្រាមដៃប៉ុណ្ណោះ ហើយព័ត៌មានអំពីការធានារ៉ាប់រងសុខភាព អត្តសញ្ញាណពលរដ្ឋ... នឹងត្រូវបានបង្ហាញនៅលើអេក្រង់។
វេជ្ជបណ្ឌិត Nguyen Thi My Linh ប្រធាននាយកដ្ឋានពិនិត្យសុខភាព មន្ទីរពេទ្យប្រជាជន Gia Dinh បានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សប្រហែល ២០.០០០ នាក់បានចុះឈ្មោះសម្រាប់ការពិនិត្យ និងព្យាបាលធានារ៉ាប់រងសុខភាពដោយប្រើស្នាមម្រាមដៃ។ ជាមួយនឹងដំណើរការនេះ អ្នកជំងឺត្រូវចំណាយពេល ពី ១ នាទី ទៅ ១,៥ នាទីដើម្បីទទួលបានលេខរៀងសម្រាប់ចូលពិនិត្យនៅគ្លីនិក។ ទន្ទឹមនឹងនោះ ប្រសិនបើចុះឈ្មោះជាធម្មតា អ្នកជំងឺត្រូវបំពេញបែបបទច្រើនជំហានទើបទទួលបានលេខរៀងចុះបញ្ជីវេជ្ជសាស្ត្រ ឬទៅកាន់បញ្ជរធានារ៉ាប់រងសុខភាព និងបញ្ជរប្រមូលថ្លៃមន្ទីរពេទ្យមុននឹងផ្តល់លេខរៀងដើម្បីចូលគ្លីនិក។ វេជ្ជបណ្ឌិត Nguyen Thi My Linh បានឲ្យដឹងថា៖ ការអនុវត្តដំណើរការទទួលស្នាមម្រាមដៃតាមរយៈបញ្ជរឆ្លាតវៃ បង្កើនការពេញចិត្តរបស់អ្នកជំងឺយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ក៏ធានានូវការព្យាបាលត្រឹមត្រូវសម្រាប់អ្នកជំងឺ ធានាសិទ្ធិទាំងអស់របស់អ្នកជំងឺក្នុងការពិនិត្យសុខភាពតាមបទប្បញ្ញត្តិ ជៀសវាងការរំលោភបំពាន និងការប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខភាពដោយមិនចំអ្នកជំងឺ”។
អនុវត្តសិប្បនិម្មិត EyeD ដើម្បីគ្រប់គ្រងជំងឺកាល់ស្យូមដោយការថតរូបពណ៌ក្រចកនៅ មន្ទីរពេទ្យភ្នែកចក្ខុទីក្រុងហូជីមិញ។ រូបថត៖ Kim Dung |
នៅមន្ទីរពេទ្យមហារិក ២ នៃទីក្រុងហូជីមិញ (មានទីតាំងនៅទីក្រុង Thu Duc) ការងារផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិជ្ជាដល់ការពិនិត្យ និងព្យាបាលវេជ្ជសាស្រ្តបានអនុវត្តតាំងពីខែមេសាឆ្នាំនេះ។ មកទល់នឹងពេលនេះ មន្ទីរពេទ្យបានបញ្ចប់ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក ដោយភ្ជាប់លទ្ធផលតេស្តអ្នកជំងឺ និងរូបភាព។ លើសពីនេះ មន្ទីរពេទ្យកំពុងសហការជាមួយកន្លែងស្រាវជ្រាវ បង្កើតកម្មវិធីសម្រាប់គាំទ្រទីតាំងដុំសាច់លើការថតរូបភាព ប្រើប្រាស់កម្មវិធីគាំទ្រការវិភាគលទ្ធផលរោគវិទ្យា ផែនការព្យាបាល...។ បច្ចុប្បន្ននេះ មន្ទីរពេទ្យទទួលបានអ្នកជំងឺពី ៧៥-៨០% មកពីខេត្ត និងក្រុងជិតខាង ហើយចំនួន ២០-២៥% នៃអ្នកទាំងនោះជាអ្នករស់នៅទីក្រុងហូជីមិញ។
យោងតាមលោកវេជ្ជបណ្ឌិត Le Anh Tuan នាយកមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ លទ្ធផលដំបូងគឺសម្រេចបានដោយសារតែមន្ទីរពេទ្យមានដំណើរការវិនិយោគសាធារណៈក្នុងវិស័យព័ត៌មានវិទ្យា ការផ្លាស់ប្តូរឌីជីថលត្រូវតែចាត់ទុកថា ជាសកម្មភាពសំខាន់មួយក្នុងផែនការប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យ ការកសាងធនធានដើម្បីបង្រួបបង្រួម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់មន្ទីរពេទ្យ៖ “កត្តាទីមួយគឺត្រូវចាប់ផ្តើមពីមនុស្ស។ ប្រសិនបើអ្នកចង់បានការផ្លាស់ប្តូរឌីជីថលល្អ អ្នកត្រូវតែមានមនុស្សឌីជីថល។ កត្តាសំខាន់ទីពីរគឺយើងត្រូវមានយុទ្ធសាស្ត្រ និងផែនការអនុវត្តការផ្លាស់ប្តូរឧបករណ៍ក្នុងលក្ខណៈវិធីសាស្រ្ត វិទ្យាសាស្រ្ត និងរយៈពេលវែង។ ដូច្នេះហើយ មន្ទីរពេទ្យបានចាប់ផ្តើមតាំងពីដំណាក់កាលនៃការរចនាប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថល”។
អាចត្រូវបានគេមើលឃើញថា ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង រដ្ឋបាល និងបម្រើអ្នកជំងឺបានរួមចំណែកកែលំអរមុខមាត់នៃការថែទាំសុខភាពនៅទីក្រុងហូជីមិញ ឲ្យមានភាពកាន់តែប្រសើរឡើង។ បច្ចុប្បន្ន វិស័យសុខាភិបាលទីក្រុងកំពុងបន្តមានគោលបំណងសាងសង់ និងបញ្ចប់មន្ទីរពេទ្យឆ្លាតវៃ លើកកម្ពស់ប្រសិទ្ធភាពនៃការថែទាំ និងព្យាបាលសុខភាពប្រជាពលរដ្ឋ៕