(VOVWORLD) - ផ្តោតលើការអភិវឌ្ឍផលិតផល OCOP (ឃុំមួយផលិតផលមួយ) ដោយដោយភ្ជាប់ជាមួយកម្មវិធីគោលដៅជាតិកសាងជនបទថ្មី គឺជាទិសដៅរបស់ខេត្ត Hau Giang នាពេលថ្មីៗនេះ។ តាមនោះ ខេត្ត Hau Giang ជាតំបន់ឈានមុខគេក្នុងការបង្កើតផលិតផលប្រកបដោយគុណភាព រួមចំណែកលើកកំពស់តម្លៃកសិផលក្នុងមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។
ថ្នាក់ដឹកនាំសហករណ៍ Ky Nhu នៅស្រុក Phung Hiep ណែនាំ និងផ្សព្វផ្សាយផលិតផលនៅក្នុងសន្និសីទមួយ (រូបថត៖ Tan Phong/VOV) |
ដោយប្រកបមុខរបរធ្វើស្ករគ្រាប់អស់រយៈពេលជិត ២៥ ឆ្នាំមក ជារៀងរាល់ខែ រោងចក្រ Tan Bach Nguyet របស់លោកស្រី Tu Thi Nguyen Mai នៅភូមិ Truong Khanh ១ ឃុំ Long Thanh ស្រុក Phung Hiep ខេត្ត Hau Giang បានផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងតំបន់ ដីសណ្តរទន្លេ Cuu Long នំពារ (banh Pia) ពី១០ទៅ១៥ពាន់នំ និងស្ករគ្រាប់ជាច្រើនប្រភេទ។ ជាមួយនឹងគោលបំណងចង់យកផលិតផលរបស់គ្រួសារខ្លួនទៅឆ្ងាយជាងទៀត លោកស្រី Mai បានសម្រេចចិត្តចូលរួមក្នុងកម្មវិធី OCOP សម្រាប់ផលិតផលនំពាររបស់គ្រួសារនាង។ យោងតាមលោកស្រី Mai ចាប់តាំងពីត្រូវបានទទួលស្គាល់ថាបានបំពេញតាមស្តង់ដារ OCOP លំដាប់ផ្កាយ ៣ ផលិតផលនំពាររបស់គ្រួសារលោកស្រីកាន់តែទទួលបានប្រជាប្រិយភាពពីអ្នកប្រើប្រាស់ ហើយការលក់ក៏កើនឡើងច្រើនជាងមុន។
“ការចូលរួមក្នុងកម្មវិធី OCOP ម៉ាកយីហោរបស់យើងត្រូវបានរីកសុះសាយ ហើយផលិតផល OCOP ត្រូវបានអ្នកប្រើប្រាស់កាន់តែស្គាល់ដល់យ៉ាងទូលំទូលាយជាង។ ពីទីនោះ ផលិតផលចូលទៅក្នុងផ្សារទំនើប នាំចេញទៅទីផ្សារបរទេស ហើយអ្នកប្រើប្រាស់ជឿជាក់លើផលិតផលកាន់តែច្រើន”។
ក្រៅពីការអភិវឌ្ឍផលិតផលថ្មី នាពេលកន្លងមក ស្រុក Phung Hiep ខេត្ត Hau Giang ក៏បានសម្របសម្រួលជាមួយភ្នាក់ងារមុខងារ ដើម្បីឧបត្ថម្ភដល់អាជីវកម្មក្នុងការផលិតផលិតផល ក្នុងទិសដៅកែលម្អគុណភាព និងការវេចខ្ចប់គំរូ ដំណើរការផលិត ការបង្ហើយផលិតផល។ ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីអភិវឌ្ឍន៍ទីផ្សារ ផ្សព្វផ្សាយផលិតផល អនុវត្តវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា៖ Voso, Postmart, Shopee, Lazada... ដើម្បីណែនាំ ផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផល និងអនុវត្តការការពារកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល ផ្តោតលើការផ្សព្វផ្សាយ។ រហូតមកដល់ពេលនេះ ផលិតផលជាច្រើន ជាពិសេសផលិតផល OCOP របស់ស្រុក Phung Hiep ត្រូវអជីវកម្មធំៗ និងផ្សារទំនើបបញ្ជាទិញ និងចែក ចាយយ៉ាងសកម្ម។ ចាប់តាំងពីពេលនោះមក ខ្សែសង្វាក់តម្លៃ OCOP ត្រូវបានបង្កើតឡើង និងដំណើរការប្រកបដោយប្រសិទ្ធភាព ពង្រីកជាអតិបរមានូវវត្ថុធាតុដើមកសិកម្ម និងជលផលក្នុងមូលដ្ឋាន។
លោកស្រី Vo Thi Phuong Trang ម្ចាស់សិប្បកម្មផលិតស្រាប្រពៃណី Ut Tay នៅភូមិ Tan Long A ឃុំ Tan Binh ស្រុក Phung Hiep ខេត្ត Hau Giang បានឲ្យដឹងថា បច្ចុប្បន្នមានផលិតផលចំនួន ៤ ដែលសម្រេចបាន OCOP ផ្កាយ ៤ នៅថ្នាក់ខេត្តនិងសម្រេចបាននូវផលិតផល OCOP ឆ្នើមនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។
នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ ក្នុងពេលបំពេញទស្សនកិច្ចការងារនៅខេត្ត Hau Giang លោកអញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញផលិតផល OCOP នៃរោងចក្រផលិតស្រាសិប្បកម្មប្រពៃណី Ut Tay (រូបថត៖ Tan Phong/VOV) |
“វត្ថុធាតុដើមសម្រាប់ផលិតស្រា Ut Tay គឺផលិតចេញពីអង្ករ និងអង្ករចុង ដូច្នេះហើយ ម៉ាក់យូហោ Ut Tay ក៏ចូលរួមចំណែកក្នុងការបង្កើនតម្លៃគ្រាប់ស្រូវ ហើយទន្ទឹមនឹងនោះ ក៏រួមចំណែកបង្កើតសង្វាក់ផលិតកម្មវិលជុំ ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង។ សង្ឃឹមថាផលិតផលកសិកម្ម Hau Giang នឹងមានជំហានអភិវឌ្ឍន៍ថ្មី បង្កើនតម្លៃផលិតផលកសិកម្មទាំងអស់”។
ជាមួយនឹងគុណសម្បត្តិនៃដីធ្លី ភាពសម្បូរបែបនៃផលិតផលកសិកម្ម រួមជាមួយនឹងការយកចិត្តទុកដាក់ និងការគាំទ្រពីរដ្ឋាភិបាលខេត្ត Hau Giang កម្មវិធីឃុំមួយផលិតផល មួយ (OCOP) បានក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់អង្គភាពអាជីវកម្ម សហករណ៍ និងសិប្បកម្ម។ ផលិតផល OCOP ក្នុងមូលដ្ឋានក៏កំពុងអះអាងបន្តិចម្តងៗនូវឋានៈរបស់មូលដ្ឋាននៅក្នុងទីផ្សារ ដោយសារតែគុណភាព និងសមត្ថភាពក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់កាន់តែតឹងរ៉ឹង។
មកទល់ពេលនេះ Hau Giang បានទទួលស្គាល់ផលិតផល OCOP ចំនួន ២៧៨ មុខ ក្នុងនោះមានផលិតផលចំនួន ៩២ មុខ ឆ្លើយតបនឹងស្តង់ដារផ្កាយ ៤ និងផលិតផល ១៨៦មុខ ឆ្លើយតបនឹងស្តង់ដារផ្កាយ ៣។ ក្រៅពីការកើនឡើងនៃបរិមាណ គុណភាពផលិតផលក៏ត្រូវបានកែលម្អយ៉ាងខ្លាំង។ នេះជាជំហានសំខាន់មួយឆ្ពោះទៅមុខ ហើយក៏បញ្ជាក់ពីម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ OCOP Hau Giang។ ផលិតផល OCOP របស់ខេត្ត Hau Giang មានវត្តមាននៅទូទាំងខេត្ត និងទីក្រុងភាគច្រើននៅទូទាំងប្រទេស តាមរយៈបណ្តាញលក់ធំៗ ដូចជាផ្សារទំនើប ហាងលក់ទំនិញ និងហាងលក់កសិកម្មអនាម័យ។ ជាពិសេស ផ្លែឈើក្នុងស្រុកមួយចំនួនត្រូវបាននាំចេញទៅកាន់ទីផ្សារមជ្ឈិមបូព៌ា អាមេរិកខាងជើង និងអឺរ៉ុបផងដែរ។
ដើម្បីអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ផលិតផល OCOP របស់ខេត្តកំពុងផ្តោតលើការធានាលក្ខណៈសមកាលកម្ម និងស្ថិរភាពក្នុងគុណភាព ការរចនា និងការកសាងដំណើរការផលិតកម្មដែលបំពេញតាមស្តង់ដារគុណភាពខ្ពស់ដូចជា GlobalGAP, HACCP ISO ២២០០០ ដើម្បីសុក្រិត ពង្រីកទ្រង់ទ្រាយ និងលើកកម្ពស់ការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ លោកស្រី Ly Le Hoa អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចក្រុង Long My ខេត្ត Hau Giang បានចែករំលែកថា៖ “យើងមានគោលបំណងអនុវត្តកម្មវិធីសម្រាប់ភ្ជាប់ក្រុមហ៊ុន អាជីវកម្ម និងគ្រឹះស្ថាននានាដើម្បីឱ្យសហករណ៍ និងគ្រឹះស្ថានផលិតកម្មអាចបង្កើតជាតំបន់វត្ថុធាតុដើម បង្កើតផលិតផលធំៗប្រកបដោយគុណភាពព្រមៗគ្នា និងប្រភពវត្ថុធាតុដើមដែលមានស្ថេរភាព ជួយឱ្យអាជីវកម្មមានស្វ័យភាពនៅក្នុងតំបន់វត្ថុធាតុដើមក្នុងស្រុក រួមចំណែកធ្វើឱ្យប្រសើរឡើង ប្រសិទ្ធភាព និងតម្លៃផលិតផល និងរួមចំណែកក្នុងការដោះស្រាយបញ្ហាការងារធ្វើក្នុងមូលដ្ឋាន”។
នាពេលខាងមុខ ខេត្ត Hau Giang នឹងបន្តជំរុញការទាក់ទាញវិនិយោគទៅលើការអភិវឌ្ឍផលិតកម្មជនបទ អនុវត្តបច្ចេកវិជ្ជាទំនើបក្នុងការផលិត និងកែច្នៃ កែលម្អដំណើរការផលិត ស្វែងរកនិងអភិវឌ្ឍន៍ផលិតផលថ្មីពីវត្ថុធាតុដើមក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ មូលដ្ឋាននឹងបន្តសហការជាមួយអង្គការអន្តរជាតិ និងអ្នកជំនាញឈានមុខក្នុងវិស័យកសិកម្ម និងបច្ចេកវិទ្យាកែច្នៃ ដើម្បីទទួលបានបច្ចេកទេសទំនើបបំផុត។ ការប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិតក្នុងផលិតកម្ម និងកែច្នៃនឹងក្លាយជាចំណុចលេចធ្លោរបស់ OCOP ក្នុងខេត្ត Hau Giang ដែលនាំមកនូវសេដ្ឋកិច្ចក្នុងមូលដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាព៕