“ផ្ទះឆ្លាតវៃ” Lumi រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ - អះអាងពី​បញ្ញាវៀតណាម

(VOVWORLD) - ជាមួយនឹងការអភិវឌ្ឍជីវភាពសង្គមនាពេលបច្ចុប្បន្ននេះ ដំណោះស្រាយផ្ទះឆ្លាតវៃ (Smarthome) ត្រូវបានមនុស្សកាន់តែច្រើនជ្រើសរើសសម្រាប់គ្រួសាររបស់ខ្លួន។ ផ្ទះឆ្លាតវៃមួយ ដែលមានបច្ចេកវិទ្យាទំនើបៗ មិនត្រឹមតែជួយឱ្យផ្ទះសម្បែងកាន់តែមានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយផាសុខភាពផងដែរ។ ក្នុងនោះ ដំណោះស្រាយផ្ទះឆ្លាតវៃ Lumi គឺជាដំណោះស្រាយមួយដែលត្រូវបានស្រាវជ្រាវ និងបង្កើតឡើងតាំងពីឆ្នាំ ២០១២។ Lumi គឺជាម៉ាកយីហោផ្ទះឆ្លាតវៃវៀតណាមដំបូងគេដែលទទួលបានវិញ្ញាបនប័ត្រស្តង់ដារអឺរ៉ុប - CE និងវិញ្ញាបនប័ត្រផលិតផលស្ដង់ដារ (QUACERT) ដោយបញ្ជាក់ពីផលិតផលបញ្ញាវៀតណាម "Make in Vietnam" ។

នៅក្នុងផ្ទះឆ្លាតវៃ Lumi អ្នកប្រើប្រាស់អាចប្រាស្រ័យទាក់ទងជាមួយផ្ទះសម្បែងរបស់ខ្លួនតាមរបៀបចំនួន៣៖ ទីមួយ តាមរយៈឧបករណ៍បំពងសំឡេងឆ្លាតវៃ Milo ផលិតដោយ Lumi ជាមួយនឹងសមត្ថភាពទទួលការបញ្ជាដោយសម្លេជាភាសារវៀតណាម។ ទីពីរ កម្មវិធី Lumi Live នៅលើស្មាតហ្វូន ឬ ថេប្លេត។ ទីបីគឺតាមរយៈកុងតាក់ឆ្លាតវៃ។ ជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស ភ្លាមៗបន្ទាប់ពីបានបញ្ចប់ការសាងសង់ខុនដូមួយនៅ My Dinh ទីក្រុងហាណូយ លោក Pham Ngoc Dung បានដំឡើងដំណោះស្រាយផ្ទះឆ្លាតវៃ Lumi ដើម្បីធ្វើសមកាលកម្មសម្រាប់ផ្ទះរបស់ខ្លួន។ ជាមួយនឹងការចំណាយប្រហែល ៤៥-៥០លានដុង ឥឡូវនេះលោក Pham Ngoc Dung អាចគ្រប់គ្រងផ្ទះតាមរយៈកម្មវិធីមួយដែលសាមញ្ញ និងងាយស្រួលក្នុងការប្រើប្រាស់។ ប្រព័ន្ធគ្រប់គ្រងចាប់ពីពន្លឺ វាំងនន ត្រួតពិនិត្យសន្តិសុខ រហូតដល់ឧបករណ៍កម្សាន្ត បាននាំមកនូវផាសុកភាព សម្រាប់គ្រួសារលោក Dung សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ៖ “ដូចជា នៅពេលកំពុងធ្វើដំណើរតាមផ្លូវ ជាពិសេសនៅរដូវរងារ ខ្ញុំអាចបើកម៉ាស៊ីនទឹកក្តៅតាំងពី ១៥ នាទីមុន ដើម្បីដល់ពេលត្រឡប់មកផ្ទះវិញមានទឹកក្តៅសម្រាប់ប្រើប្រាស់ភ្លាមៗ។”

“ផ្ទះឆ្លាតវៃ” Lumi រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ - អះអាងពី​បញ្ញាវៀតណាម - ảnh 1ដំណោះស្រាយផ្ទះឆ្លាតវៃ Lumi ។ (រូបថត៖ lumi.vn)

ផ្ទះឆ្លាតវៃ Lumi គឺជាដំណោះស្រាយបច្ចេកវិទ្យាដែលត្រូវបានវិស្វករវៀតណាមស្រាវជ្រាវនិងអភិវឌ្ឍន៍ ដូច្នេះប្រព័ន្ធគ្រប់គ្រងគឺសមស្របនឹងទម្លាប់ និន្នាការ និងហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម។ ចំពោះដំណោះស្រាយ Lumi ឧបករណ៍តភ្ជាប់ជាមួយគ្នាតាមរយៈរលក Zigbee (បច្ចេកវិទ្យាអាមេរិក) ។ ដូច្នេះផ្ទះឆ្លាតវៃ Lumi មិនចាំបាច់ប្រើប្រាស់ខ្សែកាបទេ ហើយប្រព័ន្ធក៏ងាយស្រួលក្នុងការសាងសង់ តម្លើង និងមិនធ្វើអន្តរាគមន៍ទៅក្នុងប្រព័ន្ធអគ្គិសនីដែលមានស្រាប់នៃសំណង់នោះឡើយ។ ការសាងសង់គឺងាយស្រួលណាស់ ហើយចំណាយពេលតែមួយថ្ងៃប៉ុណ្ណោះ អាចបញ្ចប់ការបំពាក់ក្នុងផ្ទះទាំងមូលរួចរាល់។ ជាពិសេស នៅពេលដំឡើងផ្ទះឆ្លាតវៃ Lumi អតិថិជនមិនត្រូវការចោះរន្ធ ឬអន្តរាគមន៍ដល់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែគ្រាន់តែប្រើប្រាស់នៅលើប្រព័ន្ធអគ្គិសនីដែលមានស្រាប់។ លោក Nguyen Duc Tai អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Lumi វៀតណាមបានឲ្យដឹងថា៖ “ចំពោះក្រុមហ៊ុនបរទេសមួយនៅពេលដាក់ពង្រាយប្រព័ន្ធផ្ទះឆ្លាតវៃនៅវៀតណាមគឺស្មុគស្មាញណាស់ ពីព្រោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្រាប់នៅវៀតណាមមិនស្រដៀងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានស្រាប់នៅបរទេសនោះទេ។ ដូច្នេះ នៅពេលដាក់ពង្រាយនៅវៀតណាម ក្រុមហ៊ុនទាំងនេះត្រូវរចនានិងជួយគាំទ្រម្ចាស់ផ្ទះចាប់តាំងពីពេលសាងសង់គ្រឹះផ្ទះឬបំពេញផ្នែកឆៅ។ ប៉ុន្តែ ដំណោះស្រាយរបស់ Lumi អាចដំឡើងសូម្បីតែពេលកំពុងស្នាក់នៅក៏បានដែរ។”

នៅក្នុងផ្ទះឆ្លាតវៃ Lumi អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍នូវដំណោះស្រាយឆ្លាតវៃដូចជា៖ គ្រប់គ្រងវាំងននទ្វារដោយស្វ័យប្រវត្តិ; ប្រព័ន្ធសន្តិសុខ AI ប្រឆាំងនឹងការលចចូល ដែលត្រូវបាន Lumi ស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយខ្លួនឯង; កុងតាក់ឆ្លាតវៃ Lumi ដែលមានសុវត្ថិភាពខ្ពស់; ប្រព័ន្ធគ្រប់គ្រងឧបករណ៍អគ្គិសនីតាមរយៈការបញ្ជាពីចម្ងាយ ជួយអ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងក៏អាចបើក/បិទឧបករណ៍អគ្គិសនី រួមមាន៖ ប្រព័ន្ធបំភ្លឺឆ្លាតវៃ Lumi Smart Lighting ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់ និងប្រព័ន្ធបញ្ជាដោយសម្លេងពហុតំបន់របស់ Lumi ជាដើម។

“ផ្ទះឆ្លាតវៃ” Lumi រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ - អះអាងពី​បញ្ញាវៀតណាម - ảnh 2លោក Nguyen Duc Tai អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Lumi វៀតណាម

ការតភ្ជាប់ឆ្លាតវៃជួយឱ្យម្ចាស់ផ្ទះអាចបើក/បិទប្រព័ន្ធអគ្គិសនីតាមទូរស័ព្ទតែប៉ុណ្ណោះ។ ស្រដៀងគ្នានឹងប្រព័ន្ធអគ្គិសនី ឧបករណ៍ផ្សេងទៀតនៅក្នុងផ្ទះដូចជា៖ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ប្រព័ន្ធវាំងនន ក៏អាចគ្រប់គ្រងដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ប្រើដៃ ឬប្រតិបត្តិការដោយដៃនោះឡើយ។ អ្នកប្រើប្រាស់គ្រាន់តែបញ្ជាឧបករណ៍ទាំងនេះដោយសំឡេង ឬកាយវិការ និងត្រួតពិនិត្យយ៉ាងតឹងរឹងនៅលើទូរស័ព្ទ ឬ ថេប្លេត។ លើសពីនេះទៅទៀត ម្ចាស់ផ្ទះក៏អាចបង្កើតរបបស្វ័យប្រវត្តិជាច្រើន ដើម្បីឱ្យប្រព័ន្ធអគ្គិសនីដំណើរការដោយខ្លួនឯង។ ក្រៅពីនេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឈានមុខគេមួយចំនួននៅលើពិភពលោក ក៏អាចរួមបញ្ចូលគ្នានៅក្នុងលំហផ្ទះ ដូចជា៖ ឧបករណ៍បំពងសំឡេងឆ្លាតវៃ Amazon Echo Dot, Google Home, Apple HomePod ឬឧបករណ៍បំពងសំឡេងឆ្លាតវៃនៃម៉ាកយីហោវៀតណាមដូចជា FPT Play Box S, Olli Maika ជាដើម ដែលជួយឲ្យកុមារ ជនចាស់ជរា ឬសូម្បីតែជនពិការងាយស្រួលក្នុងការគ្រប់គ្រងឧបករណ៍ទាំងអស់ក្នុងគ្រួសារជាភាសាអង់គ្លេសនិងភាសាវៀតណាម ដោយមិនចាំបាច់បំលាស់ទី និងទាក់ទងជាមួយឧបករណ៍អគ្គិសនីឡើយ។

ប្រព័ន្ធផ្ទះឆ្លាតវៃ Lumi មានកញ្ចប់សេវាកម្មតម្លៃថោកដែលសមស្របសម្រាប់គ្រួសារជាច្រើនចាប់ពី ២៥-៦៥ លានដុងសម្រាប់ខុនដូ ហើយកញ្ចប់សេវាកម្មលំដាប់ខ្ពស់មានតម្លៃចាប់ពី ១០០លានរហុតដល់ ៥០០-៦០០ លានដុង សម្រាប់ផ្ទះទីក្រុង និងវីឡាប្រណីត។ រហូតមកដល់ពេលនេះ Lumi មានអ្នកចែកចាយចំនួន ១៥០ អង្គភាពនៅវៀតណាម ដោយភ្គត់ភ្គង់ដំណោះស្រាយផ្ទះឆ្លាតវៃដល់អតិថិជនជាង ៥០.០០០ នាក់។ Lumi គឺជាម៉ាកយីហោផ្ទះឆ្លាតវៃ ដែលពេញនិយមបំផុត ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានៅពាន់រង្វាន់ Tech Awards (២០២០ ២០២១) ហើយត្រូវបាន Vnexpess ជ្រើសរើសជាផ្ទះឆ្លាតវៃវៀតណាមឆ្នើមនៅឆ្នាំ ២០២០ និងឈ្នះពានរង្វាន់ Sao Khue ចំនួន ៣ លើក។

ក្រៅពីទីផ្សារវៀតណាម Lumi ក៏បានពង្រីកទៅកាន់ទីផ្សារអន្តរជាតិដោយការបញ្ជាទិញដំបូងពីប្រទេសឥណ្ឌា ហើយនាបច្ចុប្បន្ននេះ ផ្ទះឆ្លាតវៃ Lumi “Make in Vietnam” បាននាំចេញទៅកាន់ប្រទេសសឹង្ហបុរី កម្ពុជា អូស្ត្រាលី ប្រេស៊ីល អូស្ត្រាលី និងអ៊ីស្រាអែល។ អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Lumi វៀតណាម លោក Nguyen Duc Tai បានឲ្យដឹងថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាប៉ុន្មានឆ្នាំខាងមុខនេះ គឺជ្រៀតចូលទីផ្សារថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៖ “នៅពេលប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស យើងខ្ញុំបានកំណត់ថា ត្រូវតែមានតម្លៃស្នូលជាក់លាក់មួយ។ យើងត្រូវធ្វើការសន្យាដោយគុណភាពនិងស្តង់ដារ ហើយមានភាពល្អប្រសើរខាងការរចនាផងដែរ។”

បច្ចុប្បន្ន Lumi កំពុងវិនិយោគលើរោងចក្រថ្មី ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៣ ទន្ទឹមនឹងនោះ Lumi បានសហការជាមួយសាកលវិទ្យាល័យ FuNix (អង្គភាពបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានតាមអ៊ីនធឺរណែតនៃសម្ព័ន្ធក្រុមហ៊ុន FPT) ដើម្បីនាំកម្មវិធីបណ្តុះបណ្តាលផ្ទះឆ្លាតវៃឱ្យក្លាយជាមុខវិជ្ជាមួយដែលត្រូវបានបង្រៀននៅទីនេះ ហើយបានសហការជាមួយសាកលវិទ្យាល័យបច្ចេកទេសឧស្សាហកម្ម Thai Nguyen ដើម្បីបើកសម្ពោធការិយាល័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ Smarthome-IoT រួមចំណែកដល់ការបណ្តុះបណ្តាលវិស្វករ Smarthome នាពេលអនាគតសម្រាប់ប្រទេសជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ