CMC Telecom និងគោលដៅនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលឌីជីថលរបស់អាស៊ី
HUYEN -  
(VOVWORLD) - សេចក្តីព្រាងផែនការហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទូរគមនាគមន៍ ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ ដោយក្រសួងព័ត៌មាន និងទូរគមនាគមន៍បង្កើតឡើងនោះ បានកំណត់នូវតម្រូវការអភិវឌ្ឍន៍ថា ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជា “Digital Hub -មជ្ឈមណ្ឌលឌីជីថល” ដែលជាកន្លែងសម្រាប់ការឆ្លងកាត់ ការតភ្ជាប់ ការរក្សាទុក និងដំណើរការទិន្នន័យនៃតំបន់និងពិភពលោកទាំងមូល។ ដោយមានស្មារតី “នាំទិន្នន័យរបស់ប្រជាជនវៀតណាមមករក្សាទុកនៅវៀតណាម” CMC Telecom (ចំណុះក្រុមហ៊ុនបច្ចេកវិទ្យា CMC Group) បានបណ្តាក់ទុនយ៉ាងឆាប់រហ័សក្នុងការកសាងប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យទំនើប ដើម្បីរួមចំណែកផ្នែកសមកាលកម្ម សុក្រិតនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាតិ។
លោក Dang Tung Son អគ្គនាយករងនៃ CMC Telecom (រូបថត៖ CMC) |
និយមន័យ Digital Hub ត្រូវបានគេយល់ថាជាកន្លែងរក្សាទុក និងដំណើរការរាល់ទិន្នន័យធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក ដោយអនុញ្ញាតឱ្យទិន្នន័យឆ្លងកាត់ ហើយក្នុងពេលតែមួយអាចផ្តល់សេវាកម្មនេះនៅខាងក្រៅតំបន់។ Digital Hub មិនត្រឹមតែមានប្រយោជន៍ដំណើរការទិន្នន័យក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបើកទូលាយប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាតាមលក្ខណៈតំបន់ទៀតផង។
យោងតាមស្ថានភាពជាក់ស្តែង វៀតណាមកំពុងមានឱកាសដ៏ល្អក្នុងការក្លាយជាចំណុចតភ្ជាប់ និងផ្ទុកទិន្នន័យរបស់តំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដំបូងបង្អស់ នោះគឺជាការផ្លាស់ប្តូរដ៏ធំមួយអំពីគោលនយោបាយ បង្កើតកម្លាំងចលករសម្រាប់អ្នកវិនិយោគបច្ចេកវិទ្យាឌីជីថលរបស់វៀតណាម។ លោក Dang Tung Son អគ្គនាយករងនៃ CMC Telecom បានចាត់ទុកថា៖ “យើងកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ការផ្លាស់ប្តូរនេះត្រូវបានកត់ត្រាតាមលាយលកអក្សរ តាមរយៈការដែលវៀតណាមបានអនុម័តលើទិសដៅហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននិងទូរគមនាគមន៍ ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០។ យើងបានកំណត់យ៉ាងច្បាស់នូវជំហានផ្លាស់ទីពីហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍ប្រពៃណីទៅហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក ហើយពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានបំប្លែងទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឬហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានបំប្លែងទៅជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នៅក្នុងសេចក្តីប្រកាសថ្មីៗបំផុត អំពី Local Zones (ដូចដែលបានប្រកាសដោយ Amazon Web Services អំពី ហេដ្ឋារចនាសម្ព័ន្ធគណនាពពក AWS Local Zone) គឺប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ២២ សូម្បីតែប្រទេសជាច្រើនក្នុងអាស៊ានក៏មិនទាន់មាននៅក្នុងបញ្ជីនេះដែរ។ ប្រការនេះបញ្ជាក់ពីការផ្លាស់ប្តូរដ៏ធំដែកកំណត់ឋានៈរបស់វៀតណាម”។
ដោយសារទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងនាមជាសហគ្រាសហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍តែមួយគត់នៅវៀតណាមមានភាគទុនិកបរទេស CMC Telecom បានបណ្តាក់ទុនជាបណ្តើរៗ ក្នុងការពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅគ្រប់ប្រទេសក្នុងតំបន់ និងពិភពលោក។
ក្រុមអ្នកជំនាញសន្តិសុខ CMC Cyber Security (រូបថត៖ CMC) |
បច្ចុប្បន្ន CMC Telecom កំពុងគ្រប់គ្រងបណ្តាញឆ្អឹងខ្នង CVCS (Cross Vietnam Cable System) ដែលជាផ្លូវខ្សែកាបវៀតណាមដំបូងគេដែលតភ្ជាប់ពាសពេញអាស៊ីអាគ្នេយ៍ ដោយភ្ជាប់ផ្ទាល់ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ A-Grid តភ្ជាប់ដោយផ្ទាល់ជាមួយផ្លូវខ្សែកាបក្រោមសមុទ្រអន្តរជាតិចំនួន ៥ គឺ AAE1, APG, A-Grid, Unity និង Faster។ CMC Telecom ក៏ជាអង្គភាពមួយក្នុងចំណោមអង្គភាពចំនួន ៣ ដំបូងគេក្នុងពិភពលោក ដែលទទួលបានវិញ្ញាបនបត្រ MEF ៣.០- ដែលជាវិញ្ញាបនបត្របញ្ជាក់ពីសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្មតភ្ជាប់ Ethernet គុណភាពខ្ពស់បំផុតនៅលើទីផ្សារ ដោយផ្អែកលើស្តង់ដារដែលបានទទួលស្គាល់ទូទាំងពិភពលោក។ រហូតមកដល់ពេលនេះ CMC Telecom មានមជ្ឈមណ្ឌលទិន្នន័យអព្យាក្រឹតចំនួន ៣ ។ ទាំងនេះគឺជាមជ្ឈមណ្ឌលទិន្នន័យដំបូងគេក្នុងប្រទេសវៀតណាមដែលមានវិញ្ញាបនបត្រសុវត្ថិភាពការទូទាត់ PCI DSS (Payment Card Industry Data Security) សម្រាប់វិស័យហិរញ្ញវត្ថុ និងធនាគារ។ មជ្ឈមណ្ឌលទិន្នន័យរបស់ CMC Telecom ទាំងអស់ត្រូវបានដំណើរការដោយក្រុមអ្នកជំនាញ និងអ្នកបច្ចេកទេស ដែលមានការបណ្តុះបណ្តាលយ៉ាងល្អជាមួយនឹងវិញ្ញាបនបត្រអន្តរជាតិដូចជា CDCE, CDCS, CDCP, CDFOM ជាដើម។
នៅដើមឆ្នាំ ២០២២ ក្រុមហ៊ុន CMC Telecom បានសាងសង់បណ្តើរ និងដាក់ឱ្យដំណើរការបណ្តើរមជ្ឈមណ្ឌលទិន្នន័យ Tan Thuan (ហូជីមិញ) ជាមួយនឹងស្តង់ដារ Uptime Tier III មានផ្ទៃដី១ម៉ឺនម៉ែត្រការ៉េ ដែលផ្តល់ ១.២០០ racks ដែលមានសមត្ថភាពខ្ពស់រហូតដល់ ២០kw/rack ។ នៅខែឧសភា ឆ្នាំ ២០២២ Uptime Institute ក៏បានប្រកាសជាផ្លូវការថា មជ្ឈមណ្ឌលទិន្នន័យ Tan Thuan បានទទួលជោគជ័យនូវវិញ្ញាបនបត្រ TCCF (Tier Certification of Constructed Facility) ដំបូងបង្អស់ដែលមានចំនួនតេស្តច្រើនជាងគេក្នុងប្រទេសវៀតណាម រហូតមកដល់បច្ចុប្បន្ន ហើយក្លាយជាមជ្ឈមណ្ឌលទំនើប និងសុវត្ថិភាពបំផុត នៅវៀតណាម។ ទិសដៅរបស់ CMC Telecom នាពេលខាងមុខ គឺបន្តប្រែក្លាយផ្នត់គំនិតពីក្រុមហ៊ុនក្នុងស្រុក ទៅជាក្រុមហ៊ុនសកល បង្កើតក្រុមធននធានមនុស្សដើម្បីបំពេញតាមតម្លៃស្នូល និងរៀបចំស្តង់ដារផលិតផលនិងសេវាកម្មឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ អគ្គនាយករងនៃ CMC Telecom Dang Tung Son បានបញ្ជាក់ថា៖ “ការវិនិយោគលើ Digital Hub គួរតែជាដំណើរការមួយ។ CMC របស់យើងបានរៀបចំដំណើរការមួយសម្រាប់មជ្ឈមណ្ឌលទិន្នន័យចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ដើម្បីធានាឱ្យបាននូវមជ្ឈមណ្ឌលទិន្នន័យ 40Megawat ហើយមជ្ឈមណ្ឌលទិន្នន័យទាំងនេះត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យនៃស្តង់ដារអន្តរជាតិ សុវត្ថិភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន និងជាពិសេស មជ្ឈមណ្ឌលទិន្នន័យទាំងនេះត្រូវតែបើកចំហ និងអព្យាក្រឹត ហើយអតិថិជនមានជម្រើសជាច្រើន។ ទាំងនោះគឺជាទិសដៅដែលយើងបានប្រដេញតាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ”។
មិនថាវៀតណាមរត់តាមក្បាលរថភ្លើង ៤.០ ឬអត់ ដើម្បីឱ្យប្រទេសអភិវឌ្ឍដោយផ្អែកលើបច្ចេកវិទ្យាខ្ពស់ និងក្លាយជាមជ្ឈមណ្ឌលឌីជីថល តម្រូវការជាមុនគឺហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍លោក Phan Tam ថា “បង្កើតនៅវៀតណាម រចនានៅវៀតណាម ផលិតនៅវៀតណាម” គឺជាគោលនយោបាយ និងទិសដៅសំខាន់របស់រដ្ឋាភិបាលវៀតណាម ក្នុងគោលបំណងបំផុសនូវធនធានផ្ទៃក្នុង សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ ការកសាងយ៉ាងសកម្មនៃផលិតផល "Make in Vietnam" ដូចជា CMC Telecom មានគោលបំណងបញ្ជាក់ការប្តេជ្ញាចិត្តរបស់វៀតណាមដើម្បីទទួលបានឯករាជ្យភាពផ្នែកបច្ចេកវិទ្យា៖ “ការអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam គឺជាមធ្យោបាយសម្រាប់សហគ្រាសឌីជីថលរបស់វៀតណាម ធ្វើជាម្ចាស់លើទាំងបច្ចេកវិទ្យា និងផលិតផល រួមជាមួយនឹងមហាអំណាចពិភពលោកក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលថ្មី ធ្វើឲ្យវៀតណាមឆាប់ក្លាយជាឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ហើយនេះគឺជាគន្លឹះសម្រាប់វៀតណាមក្នុងខ្សែសង្វាក់តម្លៃ ដោយបណ្តេញតាមប្រទេសអភិវឌ្ឍន៍”។
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ មក CMC Telecom បានតម្រង់ទិសដើម្បីក្លាយជាអ្នកផ្តល់សេវាសកល។ មិនត្រឹមតែប៉ុណ្ណោះ CMC Telecom នៅតែចង់បានគោលដៅបន្ថែមទៀតនាពេលអនាគតដ៏ខ្លី ដើម្បីធ្វើឲ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលតភ្ជាប់មួយរបស់អាស៊ី។ យុទ្ធសាស្ត្ររបស់ CMC Telecom គឺសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក ដើម្បីប្រែក្លាយវៀតណាមទៅ Digital Hub សម្រាប់តភ្ជាប់ក្នុងតំបន់ ជាប់នឹងហុងកុង (ចិន) ឬសិង្ហបុរី។ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែល CMC Telecom សម្រេចបាននាពេលកន្លងមក គោលដៅគឺមានមូលដ្ឋានច្បាស់លាស់ទាំងស្រុង”៕
HUYEN