(VOVWORLD) - ទទួលបានរង្វាន់លេខមួយ នៅក្នុងផ្នែកបង្រួញគម្លាតឌីជីថល នៃពានរង្វាន់ ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam រដូវកាលដំបូង ប្រព័ន្ធអេកូឡូស៊ីអប់រំឆ្លាតវៃ vnEdu ៤.០ របស់សម្ព័ន្ធក្រុមហ៊ុន VNPT បានក្លាយជាប្រព័ន្ធអេកូឡូស៊ីអប់រំលំដាប់ទី មួយរបស់វៀតណាមនាពេលបច្ចុប្បន្ននេះ ដោយអនុវត្តន៍យ៉ាងខ្លាំងក្លានូវនិន្នាការអប់រំ ទំនើប និង បច្ចេកវិទ្យា ៤.០ នានា។ នេះក៏ជាប្រព័ន្ធអេកូឡូស៊ីអប់រំដែលស្រូបយក ចំណែកទីផ្សារធំជាងគេនៅវៀតណាមផងដែរ។
VNEdu បច្ចុប្បន្នកំពុងស្រូបយកចំណែកទីផ្សារធំជាងគេនៅវៀតណាម។ (រូបថត៖ laodong.vn) |
VNEdu គឺជាកម្មវិធីដែលបានកសាងឡើងក្នុងដំណាក់កាលដំបូងនៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ដែលគូសសញ្ញានូវដំណើរផ្លាស់ប្តូរឌីជីថលរបស់សម្ព័ន្ធក្រុមហ៊ុន VNPT និយាយដោយឡែក និង វៀតណាមនិយាយរួម។ រហូតមកដល់ពេលនេះ VNEdu ៤.០ បានឆ្លងហួសពីអត្ថន័យនៃប្រព័ន្ធអេកូឡូស៊ីបង្រៀនអេឡិចត្រូនិក ដើម្បីបំពេញបេសកកម្មបណ្តុះមនុស្សក្នុងបុព្វហេតុផ្លាស់ប្ដូរឌីជីថលផ្នែកអប់រំ នាំមកនូវ បដិវត្តន៍អប់រំឌីជីថលនៅប្រទេសវៀតណាម។
យោងតាមលទ្ធផលនៃការស្ទង់មតិរបស់អ្នកជំនាញស្រាវជ្រាវ VNEdu ៤.០ បច្ចុប្បន្នកំពុងស្រូប យកចំណែកទីផ្សារធំជាងគេនៅក្នុងប្រទេសវៀតណាម ជាមួយនឹង សាលារៀនជាង ៣ម៉ឺន សិស្សជាង ៨ លាននាក់ និងគ្រូបង្រៀនជាង ៨ សែននាក់ កំពុងប្រើប្រាស់។ ជាពិសេស ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ VNEdu ជាមួយ នឹងផ្លាតហ្វមបង្រៀននិងរៀនសូត្រតាមអនឡាញ VNPT E-learning ត្រូវបានដាក់ឲ្យ ប្រើប្រាស់ដោយឥតគិតថ្លៃសម្រាប់សាលារៀន ហើយមេរៀនរាប់លានត្រូវបានបង្កើតឡើង។ អាស្រ័យហេតុនោះ ការបង្រៀនមិនត្រូវអាក់ខាន សន្សំសំចៃថវិការដ្ឋបានច្រើន ហើយធានាឲ្យកម្មវិធីអប់រំនៅតែបន្តដូចធម្មតា។
VNEdu ៤.០ ប្រើប្រាស់បច្ចេកវិទ្យាដូចជា៖ ស្រង់វត្តមានដោយផ្ទៃមុខ ការទទួល ស្គាល់សំឡេង សញ្ញាប័ត្រ Blockchain ការទូទាត់អេឡិច ត្រូនិក... ហើយប្រើប្រាស់វិធី សាស្រ្តអប់រំដ៏ឆ្លាតវៃដូចជា ការសិក្សាដោយបន្ស៊ាំ (Adaptive Learning) ការសិក្សានៅ គ្រប់ទីកន្លែង (Mobile Learning) ថ្នាក់រៀនបញ្ច្រាស (Flip Learning) ជាដើម។ ក្នុង ចំណោមផលិតផលរបស់ប្រព័ន្ធអេកូឡូស៊ី VNPT vnEdu ផលិតផលដែលមនុស្សជាច្រើនប្រើប្រាស់ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតគឺផលិតផលគ្រប់គ្រងសាលា រៀន vnEdu។ លោកគ្រូ Phan Van Duc សាលាអន្តរកម្រិត តារាហាណូយ បានវាយ តម្លៃថា VNEdu ជួយដោះស្រាយបញ្ហាដែលសាលារៀន គ្រូបង្រៀន និងឪពុកម្ដាយ សិស្សកំពុងជួបប្រទះ៖
“ទោះបីជាការប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដើម្បីបង្កើតក្រុមផ្លាស់ប្តូរព័ត៌មានរវាងគ្រូបង្រៀនជាមួយឪពុកម្ដាយសិស្សនឹងមានភាពងាយស្រួលនិងសាមញ្ញជាងក៏ដោយ ប៉ុន្តែវិធីនេះក៏មានគុណវិបត្តិជាច្រើនដែរ។ ម្យ៉ាងវិញទៀត ព័ត៌មានផ្សេងៗ ទៀតអំពីការស្រង់វត្តមាន លទ្ធផលសិក្សារៀនសូត្រ មិនត្រូវបានផ្ញើរដោយស្វ័យប្រវត្តិ តាមបណ្តាញសង្គមសាធារណៈទាំងនេះ ក៏បណ្ដាលឲ្យសាលា លោកគ្រូអ្នកគ្រូចំណាយពេលច្រើនក្នុងការដោះស្រាយ និងអនុវត្តន៍ដោយដៃ។ ជាមួយ VNEdu យើងអាចធ្វើការងារទាំងនេះបានយ៉ាងងាយស្រួលបំផុត”។
សម្រាប់ឪពុកម្ដាយសិស្ស កម្មវិធី vnEdu Connect ក៏ជាឧបករណ៍មួយដើម្បីធ្វើ បច្ចុប្បន្នភាពព័ត៌មានទាន់ពេលវេលា ហើយជាបណ្តាញទំនាក់ទំនងដ៏មានប្រសិទ្ធភាព រវាងគ្រូបង្រៀន និងឪពុកម្ដាយសិស្សក្នុងការរក្សាទម្លាប់សិក្សារបស់កូនៗផងដែរ។ លោកស្រី Pham Thi Minh អ្នកម្ដាយម្នាក់បានឲ្យដឹងថា៖
“ខ្ញុំទាញយកកម្មវិធីតាមប្រព័ន្ធប្រតិបត្តិ iOS ។ អាស្រ័យដោយមាន VNEdu នេះ បានជួយឪពុកម្តាយសិស្សមិនត្រូវព្រួយបារម្ភថា កូនៗភ្ញាក់រលឹកក្នុងការរៀនសូត្រ ហើយតើកូនទៅថ្នាក់រៀនដែរឬអត់តាមទម្រង់ស្រង់វត្តមានរបស់សាលា។ ឧបករណ៍នេះ ក៏អនុញ្ញាតឲ្យផ្ញើពាក្យសុំឈប់ សម្រាកទៅគ្រូបង្រៀនប្រចាំថ្នាក់ តាមរយៈកម្មវិធី ឬបង់ ថ្លៃសិក្សារបស់កូនយ៉ាងងាយស្រួលតាមប្រព័ន្ធអនឡាញផងដែរ”។
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Phan Tam។ (រូបថត៖ vietnamnet.vn) |
នៅខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងពិធីប្រគល់ពានរង្វាន់ “ទំនិញវៀតណាមដ៏ពេញ និយមរបស់អតិ ថិជន” VNEdu បានឈ្នះរង្វាន់លេខ១។ មុននោះ VNEdu ក៏ទទួល បានពានរង្វាន់ផលិតផលបច្ចេកវិទ្យាឌីជីថល Make in Vietnam ពីក្រសួងព័ត៌មាននិង ទូរគមនា គមន៍វៀតណាមផងដែរ។ នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនា គមន៍ លោក Phan Tam បានវាយតម្លៃថា៖
“ផលិតផល VNEdu គឺជាប្រព័ន្ធអេកូឡូស៊ីអប់រំឆ្លាតវៃរបស់ VNPT ដែលបាន ឈ្នះរង្វាន់លេខមួយក្នុងការបង្រួញគម្លាតឌីជីថល។ VNEdu បានក្លាយជាពាក្យគន្លឹះលេខ ១ អំពីការរៀនតាមអ៊ីនធឺណិត លេខ២នៅលើ Google trending ក្នុងប្រទេសវៀតណាម ហើយចំនួននៃការទាញយកកម្មវិធីបានហួសពី ៣,៥លានដង ដោយទទួលបានការ កោតសរសើរពីអតិថិជនជាច្រើន។ ផលិតផលដែលឈ្នះពានរង្វាន់ជាច្រើនបានជួយ ដោយផ្ទាល់ដល់ទីភ្នាក់ងារ រដ្ឋាភិបាល អាជីវកម្ម និងប្រជាជនក្នុងការអនុវត្តការផ្លាស់ ប្តូរឌីជីថល។ ជាពិសេស សហគ្រាសបច្ចេកវិទ្យាឌីជីថលជាច្រើនបានរួមដៃជាមួយ ប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អនុវត្តន៍ប្រកបដោយជោគជ័យនូវ គោលដៅដើរទន្ទឹមគ្នាទាំងពីរដោយអភិវឌ្ឍន៍សេដ្ឋកិច្ចផងនិងបង្ការទប់ស្កាត់ជំងឺរាត ត្បាតបានល្អផង”។
ក្នុងរយៈពេលកន្លងមក VNPT បានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវបច្ចេកវិទ្យា ថ្មីៗ ហើយតែងតែបញ្ជាក់ថា ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេស ជាតិទាំងក្នុងរយៈពេលខ្លីខាងមុខ ផងនិងរយៈពេលយូរអង្វែងផង។ រហូតមកដល់ពេល នេះ VNEdu បានអភិវឌ្ឍទៅជាប្រព័ន្ធអេកូឡូស៊ីអប់រំ ដោយមានផលិតផល និងសេវា កម្មជាង ២០។ VNPT កំពុងអនុវត្តន៍យ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យា Cloud Computing, Big Data, AI, Blockchain... ដើម្បីបម្រើរកិច្ចការជាច្រើនដូចជា៖ ប្រព័ន្ធគ្រប់គ្រងព័ត៌មាន របស់សាលា; កម្មវិធីគ្រប់គ្រងអាហារូបត្ថម្ភ; មជ្ឈមណ្ឌលប្រតិបត្តិការអប់រំ; ប្រព័ន្ធហៅ ឈ្មោះអេឡិចត្រូនិចដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត; ប្រព័ន្ធគ្រប់គ្រងវិញ្ញាបន ប័ត្រដោយប្រើបច្ចេកវិទ្យា Blockchain។
ការដែលកម្មវិធីត្រូវបានទទួលស្គាល់និងកោតសរសើរ ហើយអ្នកប្រើប្រាស់រាប់ លាននាក់បាន ទាញយក ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Android/iOS គឺជា សក្ខីភាពដ៏មុតស្រួចបំផុត នៃភាពងាយស្រួលនិងអត្ថប្រយោជន៍ជាក់ស្តែងរបស់ VNEdu ដែលជួយឲ្យប្រព័ន្ធអេកូឡូស៊ីអប់រំ vnEdu ដណ្ដើមយកចំណែកទីផ្សារលេខ ១ នៅ វៀតណាម ព្រមទាំងបញ្ជាក់នូវតួនាទីត្រួសត្រាយផ្លូវក្នុងការអប់រំឌីជីថល កសាង ខឿនអប់រំឌីជីថលទំនើប និងមនុសាស្ត្រផងដែរ៕