ធ្វើ​ឌីជីថល​កេរ្កិ៍ដំណែល​ប្រវត្តិសាស្ត្រ - ផ្សព្វផ្សាយ​ទេសចរណ៍​រដ្ឋធានីហាណូយ​

(VOVWORLD) - ដោយប្រើបច្ចេកវិទ្យារូបភាព 360° ទំនើបរួមបញ្ចូលគ្នារវាងវីដេអូឃ្លីប សំឡេង និងរូបភាព 2D ដោយត្រឹមតែត្រូវការ "ស្កេន" លេខកូដ QR អ្នកទេសចរនឹង ទទួល បានព័ត៌មានពេញលេញ និងលម្អិតអំពី កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ។ នេះគឺជាគម្រោង "ធ្វើឌីជីថលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ" ដែលត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយដោយសម្ព័ន្ធយុវជននៅរដ្ឋធានីហាណូយ។ 
ធ្វើ​ឌីជីថល​កេរ្កិ៍ដំណែល​ប្រវត្តិសាស្ត្រ - ផ្សព្វផ្សាយ​ទេសចរណ៍​រដ្ឋធានីហាណូយ​ - ảnh 1សេចក្តីណែនាំសម្រាប់ការប្រើប្រាស់កម្មវិធីឆ្លាតវៃដើម្បីស្កែន QR កូដដែលសរសេរជាភាសាវៀតណាម និងអង់គ្លេស ត្រូវបានដាក់នៅចំហៀងនៃគំរូខ្នាតតូចរបស់ព្រះបរមរាជវាំងថាំងឡុង។ រូបថត៖ VOV ៥

ឥឡូវនេះ ប្រជាជនអាចស្វែងរកបានយ៉ាងងាយស្រួលនូវព័ត៌មានអំពីកេរ្កិ៍ដំណែលព្រះបរមរាជរាជថាំងឡុង ដែលជាគោលដៅដ៏ល្បីល្បាញមួយក្នុងចំណោម កេរ្កិ៍ដំណែលដ៏ល្បីល្បាញទាំងប្រាំ (ព្រះបរមរាជវាំងថាំងឡុង វត្តសសរស្តម្ភមួយ វត្ត Tran Quoc  សារមន្ទីរប្រវត្តិសាស្ត្រយោធា សារមន្ទីរវៀតណាម សារមន្ទីរវិចិត្រសិល្បៈវៀតណាម។ ) ត្រូវបានសម្ព័ន្ធយុវជនខ័ណ្ឌ Ba Dinh ធ្វើការស្កែន QR កូដ និងអនុវត្តបច្ចេកវិទ្យាការពិតជាក់ស្តែង 360° ក្នុងការណែនាំស្នាដៃស្ថាបត្យកម្ម ក៏ដូចជាព័ត៌មានប្រវត្តិសាស្ត្រ៖

“តាមគំនិតរបស់ខ្ញុំ លេខកូដ QR នេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្ត និងដើរលេងជាមួយមិត្តភក្តិ ជាពិសេសគោលដៅទាក់ទងនឹងតំបន់ប្រវត្តិសាស្ត្រ។ កម្មវិធីនេះជួយខ្ញុំឱ្យយល់កាន់តែច្បាស់អំពីកេរ្កិ៍ដំណែលនានា។ ខ្លឹមសារត្រូវបានបង្ហាញតាមរបៀបជាក់ស្តែង និងច្បាស់លាស់តាមរយៈឈុតឆាក 360°”។

“ពេលខ្ញុំស្កែនលេខកូដ QR ខ្ញុំអាចឃើញកេរ្កិ៍ដំណែលទាំងមូល។ កម្មវិធីមានភាសាវៀតណាម និងអង់គ្លេសសម្រាប់បម្រើភ្ញៀវទាំងវៀតណាម និងបរទេស”។

ធ្វើ​ឌីជីថល​កេរ្កិ៍ដំណែល​ប្រវត្តិសាស្ត្រ - ផ្សព្វផ្សាយ​ទេសចរណ៍​រដ្ឋធានីហាណូយ​ - ảnh 2នៅសង្កាត់ Hang Trong សាលាភូមិ Nam Huong គំនូរ Hang Trong ក៏ជាកន្លែងមួយក្នុងចំណោមកន្លែងជាច្រើនដែលមាន QR Code ភ្ជាប់ដើម្បីបង្កភាពងាយស្រួលដល់អ្នកទស្សនា។ រូបថត៖ ច្រកចូលវិចិត្រសាលនៅផ្ទះសាលាភូមិ Nam Huong ដែលមានលេខកូដ QR ព្យួរនៅខាងឆ្វេង។ រូបថត៖ VOV ៥

លេខកូដ QR ត្រូវបានរចនាឡើងជាមួយនឹងការកំណត់អត្តសញ្ញាណយុវជន Chibi និងត្រូវបានផ្សព្វផ្សាយដោយយុវជន ដែលបានរៀបដាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋានហាងកាហ្វេធំៗ ដែលមានភ្ញៀវទេសចរជាច្រើន។ លោកស្រី Doan Kim Thanh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Quan Thanh (ខ័ណ្ឌ Ba Dinh) បានវាយតម្លៃថា៖

“នេះជាគម្រោងយុវជនដ៏មានប្រសិទ្ធភាព ព្រោះក្នុងបរិបទដែលប្រទេស ទើបតែឆ្លងកាត់ជំងឺរាតត្បាតកូវីដ-១៩ សកម្មភាពទេសចរណ៍ត្រូវបានជាប់គាំង គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្ថានភាព
បច្ចុប្បន្ន។ ខ្ញុំសង្ឃឹមថានាពេលខាងមុខ ខ័ណ្ឌ Ba Dinh នឹងមានគម្រោងច្នៃប្រឌិតបន្ថែមទៀត ដើម្បីវិស័យទេសចរណ៍ទីក្រុងហាណូយ ក៏ដូចជាខ័ណ្ឌ Ba Dinh អភិវឌ្ឍន៍បន្ថែមទៀត”។

ទន្ទឹមនឹងនោះ នៅសង្កាត់ Hang Trong (ខ័ណ្ឌ Hoan Kiem) ក្រៅពីវិហាកាតូលិកធំ ផ្ទាំងគំនូរ Hang Trong នោះ សង្កាត់ក៏មានកេរ្កិ៍ដំណែល វត្តអារម ដែលពោរពេញទៅដោយវប្បធម៌វៀតណាមដូចជា។ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាពេលថ្មីៗនេះ សង្កាត់ Hang Trong បានណែនាំដល់ប្រជាពលរដ្ឋនូវកម្មវិធីស្កែន QR code ដែលផ្តល់ព័ត៌មានលំអិតអំពីវត្តអារាមល្បីៗក្នុងតំបន់។ លោក Chu Diep ពលរដ្ឋម្នាក់នៅសង្កាត់ Hang Trong បានចែករំលែកថា៖

“ខ្ញុំឃើញថានេះជាការអនុវត្តប្រកបដោយមានប្រសិទ្ធិភាពជាក់ស្ដែង។ ដោយសារ Hang Trong ជាសង្កាត់មួយដែលមានភ្ញៀវទេសចរច្រើន និងជាកន្លែងប្រវត្តិសាស្ត្រជាច្រើន។ ការស្កែន QR ជួយភ្ញៀវទស្សនាយល់អំពីកេរ្កិ៍ដំណែល ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់”។

ធ្វើ​ឌីជីថល​កេរ្កិ៍ដំណែល​ប្រវត្តិសាស្ត្រ - ផ្សព្វផ្សាយ​ទេសចរណ៍​រដ្ឋធានីហាណូយ​ - ảnh 3ធ្វើឌីជីថលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ - ផ្សព្វផ្សាយទេសចរណ៍រដ្ឋធានីហាណូយ។ រូបថត៖ VOV ៥

ដើម្បីគាំទ្រកម្មវិធីទាំងនេះ និងលើកកម្ពស់ស្មារតីត្រួសត្រាយផ្លូវរបស់យុវជន សម្ព័ន្ធយុវជនសង្កាត់ Hang Trong ក៏រៀបចំកងកម្លាំងឈរជើងនៅតាមទីតាំងប្រវត្តិសាស្ត្រផងដែរ។ លោកស្រី Nguyen My Hanh លេខាសម្ព័ន្ធយុវជនសង្កាត់ Hang Trong បានឲ្យដឹងថា៖ “សម្ព័ន្ធយុវជនសង្កាត់ Hang Trong រក្សាដំណើរការក្រុមយុវជន ផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្ត្រ Thang Long (ទីក្រុងហាណូយ) នៅទីតាំង កេរ្កិ៍ដំណែលក្នុងភូមិសាស្ត្រសង្កាត់នាចុងសប្តាហ៍ ពេលដែលភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ យើងណែនាំលម្អិតអំពីលក្ខណៈវិសេសវិសាលនៃកេរ្កិ៍ដំណែលដល់ភ្ញៀវនីមួយៗ”។

ជាមួយនឹងកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ជាង ៥ ៩០០ កន្លែង ទីក្រុងហាណូយមានធនធានបេតិកភណ្ឌដ៏សម្បូរបែប។ នេះជាប្រភពធនធានដ៏ធំធេង ដើម្បីអភិវឌ្ឍវប្បធម៌ ទាក់ទាញភ្ញៀវទេសចរមកទស្សនារដ្ឋធានី។  ការជំរុញខ្លាំងការធ្វើឌីជីថលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រមិនត្រឹមតែរួមចំណែកក្នុងការរក្សាទុកឯកសារ និងរូបភាពដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជន និងភ្ញៀវទេសចរយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណីរបស់វៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ