(VOV)_បន្ទាប់ពីជោគជ័យនៃដំណើរទស្សនារកឃើញប្រទេសកូរ៉េខាងត្បូង និង
ម៉ាឡេស៊ី នាឆ្នាំ ២០១៣ កម្មវិធីផ្សព្វផ្សាយទីមកដល់ថ្មីសំរាប់ភ្ញៀវទេសចរណ៍វៀត
ណាម ឆ្នាំ២០១៤ដោយឈ្មោះ Amazing Photo Tour នឹងបន្តឧទ្ទេសនាមអំពីដល់ រមណីយដ្ឋានល្បីឈ្មោះនានា នៅManila និង Cebu ហ្វីលីពីន។
|
AMAZING PHOTO TOUR ទួរទេសចរណ៍រកឃើញថ្មីមួយ |
Amazing Photo Tour ជាបណ្ដាកម្មវិធីទេសចរណ៍ជាក់ស្ដែង ដោយទស្សនាវដ្តី
Travellive រៀបចំឡើង ដើម្បីឧទ្ទេសនាមព័ត៍មាន និងពន្លឿនការផ្សព្វផ្សាយពាណិជ្ជ
កម្មទេសចរណ៍ទីមកដល់គួរអោយជក់ចិត្តចំពោះភ្ញៀវទេសចរណ៍វៀតណាម តាម
រយៈ ការបញ្ជូនបណ្ដាអ្នកថតរូប អ្នកយកព័ត៍មានទេសចរណ៍មកដលតំបន់ទេស
ចរណ៍ល្បីឈ្មោះ។ តាមគំរោងនឹងរៀបចំឡើងក្នុងរយៈ៣ខែមួយដង់ Amazing Photo Tour នឹងផ្តល់គ្រប់ព័ត៍មានអំពីវប្បធម៌ ទេសចរណ៍ ទីមកដល់ សេវាកម្ម និងផលិត ផលជួរមុខនៅវៀតណាមនិងអន្តរជាតិ ។ តាមរយៈគំរោង៖ Amazing Photo Tour
Travelliveមានគោលបំណងរួមចំណែកជំរុញសក្ដានុភាពទេសចរណ៍ នៅតំបន់ផ្សេងៗ
ជំរុញបណ្ដា ឱកាសធ្វើអាជីវកម្ម។ ក្រោយដំណើរនិមួយៗ មហាជន និងបណ្ដាអ្នក
ស្រឡាញ់ ទេសចរណ៍ នឹងទទួលបានរាល់ព័ត៍មានប្រយោជន៍ និងស្និទ្ធិស្នាលជាមួយ បរិយាកាស ទីកន្លែងទស្សនាតាមរយៈមធ្យោបាយរបស់សារព័ត៍មានមហាជន ការប្រឡង់ជ្រើសរើសរូបថត…។ល។
ក្នុងឆ្នាំ២០១៣ Amazing Photo Tour ទទួលបានជោគជ័យជាច្រើនក្នុងការឧទ្ទេសនាមអំពីបណ្ដាតំបន់ទេសចរណ៍ល្បីឈ្មោះនានា ដូចជា៖ Busan , Ulsan,
Jeju របស់កូរ៉េខាងត្បូង និងកោះ Sabaj របស់ម៉ាឡេស៊ី…។ល។ លោកស្រី Le Minh
Phuong ដំណាងគណៈចាត់តាំង Amazing Photo Tour នាយិកាទស្សនាវដ្តី Travellive បានអោយដឹងថា៖
“ បន្ទាប់ពីកម្មវិធីអនុវត្តការធ្វើដំណើជាក់ស្ដែងនិងផ្សាយពាណិជ្ជកម្មទីមកដល់បណ្ដាទស្សនិកជនរបស់ Travel Life សហគមន៍អ្នកទេសចរណ៍វៀតណាមបានស្គាល់
ដល់ច្រើនជាង និងយកចិត្តទុកដាក់ដល់ទីមកដល់គួរអោយទាក់តាញនេះ។ ”
រួមដំណើរទៅកាន់កូរ៉េខាងត្បូង ជាងថតរូប Thai Phien ចែករំលែកថា៖ Amazing
Photo Tour ជាកម្មវិធីពិសេសបំផុត ដែលត្រូវបានរៀបចំឡើងដ៏ម៉ត់ចត់ក្នុងចំណោម
កម្មវិធីដែលបានចូលរួម។ បងយកចិត្តទុកដាក់ជាច្រើនចំពោះសួនឧទ្យាន Love land
នៅកោះ Jeju។ វាបានធ្វើអោយមនុស្សស្រឡាញ់មនុស្ស និងបរិស្ថានជុំវិញជាង។
|
AMAZING PHOTO TOUR ទួរទេសចរណ៍រកឃើញថ្មីមួយ |
ទួរមកដល់ Manila និង Cebu នៅហ្វីលីពិនជាដំណើការទី៣ដែលស្ថិតនៅក្នុងចំណោមសកម្មភាពផ្សព្វផ្សាយទីមកដល់ថ្មី សំរាប់ភ្ញៀវទេសចរណ៍វៀតណាម ដោយទស្សនាវដ្តី Travellive និងអគ្គនាយកដ្ឋានទេសចរណ៍ហ្វីលីពិនរៀបចំឡើង។ ក្នុងរយៈពេល៧ថ្ងៃ បណ្ដាជាងថតរូប អ្នកកាសែតចូលរួមកម្មវិធីនេះនឹងបានមកទស្សនានៅគ្រប់ទីកន្លែងទេសចរណ៍ល្បីឈ្មោះនៅហ្វីលីពិន។ លោកស្រី Tran Bich
Viet ប្រធានការិយាល័យ maketing Travellive បានអោយដឹងថា៖
“ ក្នុងទួរទី៣នៃកម្មវិធីស្វែងរក មានទីកន្លែងស្នូលចំនួន២ នោះគឺ Manila និងកោះ
Sebu របស់ហ្វីលីពិន។ ថ្ងៃដំបូង បន្ទាប់ពីពេលចុះពីយន្តហោះមកដល់ទីក្រុង Manila មនុស្សគ្រប់រូបនឹងបានទៅទស្សនាតំបន់មួយចំនួនដូចជា៖ កំពែង Santiago សំណង់ស្ថាបត្យកម្មបុរាណដ៏ល្បីឈ្មោះនៅហ្វីលីពិន។ ដល់ថ្ងៃទី២ និងទី៣ ភ្ញៀវ
ទេសចរណ៍នឹងបានទៅទស្សនា និងចូលរួមសកម្មភាពនានាដូចជា៖ Shopping ជាដើម។”
បញ្ចប់ដំណើរ មហាជននិងបណ្ដាអ្នកស្រឡាញ់ទេសចរណ៍នឹងទទួលបានបណ្ដាព័ត៍
មានជាក់ស្ដែង មានប្រយោជន៍អំពីហ្វីលីពិន ប្រទេស១ដែលត្រូវបានប្រគល់កិត្តិនាម៖ជាកោះពេជ្យលើសមុទ្រ តាមរយៈការតាំងពិព័រណ៍នៅសណ្ឋាគារ Intercontinential Hanoi
Westlake។ ក្រៅពីនោះ ទស្សនាវដ្តី Travellive ក៏បានរៀបចំការប្រឡង់រូបថត់ទេសចរណ៍
Manila – Cebu នៅលើ Facebook ផងដែរ៕