Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ

Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ - ảnh 1
Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ (Image: haranathemovie.com)


(VOVworld) – វប្បធម៌ហ្វីលីពីនមានចំណុចនៅចន្លោះគ្នារវាងវប្បធម៌បូព៌ារ
និងលោកខាងលិចជាពិសេសដោយរងឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌អេស្ប៉ាញ
នៅសម័យកាលអាណានិគម។ បេតិកភ័ណ្ឌវប្បធម៌លេចធ្លោបំផុតក្នុងចំណោម
បេតិកភ័ណ្ឌ វប្បធម៌របស់ហ្វីលីពីននោះគឺ Harana ដែលជាបទចម្រៀងស្នេហា
ជាភាសា Tagalog គួបផ្សំពីចង្វាក់ហ្គីតាពីប្រទេសអេស្ប៉ាញ។ ជារៀលរាល់រាត្រី
បណ្ដាកំលោះឈរនៅ ខាងក្រោមបង្អួចច្រៀងបទចម្រៀងស្នេហារ៉ូម៉ង់តិចដើម្បី
សម្តែងសេចក្តីស្នេហាជូនសំរាប់ក្រមុំៗ។ ប៉ុន្តែ មានប្រការជាពិតប្រាកដថា៖
នាបច្ចុប្បន្ន ស្ទើតែគ្មានអ្នកណា​ច្រៀងបណ្ដាបទចម្រៀងស្នេហានេះទៀតឡើយ។
 សំដៅស្វែងយល់បន្ថែមអំពីទំនៀម ទំលាប់ដែលត្រូវបានបាត់បង់សាបសូន្យ
ទៅហើយនោះ សូមអញ្ជើញលោកអ្នកនាងរួមដំណើរជាមួយអ្នកយកព័ត៌មាន
Phuong Lien ស្វែងរកចង្វាក់ប្រពៃណីនេះឡើងវិញតាមរយៈខ្សែភាពយន្តឯកសារ
“Harana” របស់អ្នកបញ្ជាភាពយន្តហ្វីលីពីន លោក  Benito Bautista ដែលទើបនឹង
ត្រូវបានបញ្ចាំងនៅទីក្រុងហាណូយ (វៀតណាម) នាពេលថ្មីៗនេះ​ ។

Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ - ảnh 2
សិប្បករច្រៀង Harana លោក Celestino Aniel (Image: haranathemovie.com)


        “ខ្ញុំឈ្មោះ Celestino Aniel ពីខេត្ត Cavite​។ ខ្ញុំបានប្រសូត្រឡើងក្នុងគ្រួសារ
កសិករក្រីក្រមួយ។ ក្នុងពេលធ្វើស្រែចំការ ខ្ញុំច្រៀង។ ក្នុងពេលកាប់ដី ខ្ញុំច្រៀង។
ក្នុងពេលដើរលេងក៏បានខ្ញុំច្រៀងដែរ។ ទម្លាប់នេះមិនផ្លាស់ប្តូររហូតរយៈពេល
៦៦ ឆ្នាំនៅក្នុងជីវិតខ្ញុំ។”

Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ - ảnh 3
Haranista លោក Romeo Berguino​​ (ឆ្នែង) និងសិល្បករហ្គីតា លោក Florante Aguilar (ស្តាំ) (Image: haranathemovie.com)


        “ខ្ញុំ Romeo Berguino។ កើតនាថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ១៩៤៦​ នៅទីក្រុង
Maragondon ខេត្ត Cavite។ ខ្ញុំជាកម្មករធ្វើការនៅរោងចក្រស៊ីម៉ង់ ប៉ុន្តែ ខ្ញុំបាន
ឈាប់ពី ការងារដោយសារសុខភាព។ ឥឡូវនេះខ្ញុំជាអ្នកនេសាទ។”

Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ - ảnh 4
Haranista លោក Filipe Alonzo (Image: haranathemovie.com)


        “ខ្ញុំឈ្មោះ Filipe Alonzo  មកពីស្រុក Purok Balaleng ទីក្រុង Bantay ខេត្ត
 Ilocos Sur។​ ខ្ញុំកើតនៅថ្ងៃទី ១​​ ឧសភា ឆ្នាំ ១៩៣៤។ ខ្ញុំប្រកបរបរជាអ្នកបើក
ម៉ូតូកង់បី។”

        ពាក្យឧទ្ទេសនាមសាញ្ញ សម្លេងច្រៀងពោពេញទៅដោយការចាប់អារម្ភរបស់ សិប្បករច្រៀង Harana (ឬហៅថា៖ Haranista) ដែលជាការចាប់ផ្តើមខ្សែភាពយន្ត ក្រោមចំណងជើងថា៖ “Harana”  បានធ្វើឲ្យសិលប្បករហ្គីតាល្បីឈ្មោះហ្វីលីពីន លោក Florante Aguilar ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វិលត្រឡប់មកស្រុកកំណើតវិញបន្ទាប់

ពី ១២​ ឆ្នាំ ដែលឪពុកលោកជាសិល្បករហ្គីតាបានលាចាកលោកមក លោក Florante មានអារម្មណ៍ថា៖ ដូចមានខ្សែអ្វីមួយមកស្ថិតក្នុងប្រលឹងហ្វីលីពីនរបស់ខ្លួនក្នុងរយៈពេលរស់
នៅឯបរទេសគឺចង្វាក់ចម្រៀង Harana ប្រពៃណីដែលកំពុងសាបសូន្យនោះ។ ដោយហេតុ
នេះ លោក​ Florante សម្រេចធ្វើដំណើរស្វែងរកបណ្ដាចង្វាក់ដែលត្រូវ​បានបាត់បង់ទៅ
ហើយនោះ។ ជំនួបវិសាមញ្ញរវាងឲ្យលោកនិងសិប្បករ Haranista ចំនួន ៣ នៅស្រុក
កំណើត Cavite​ របស់ Florante បានជួយគាត់មានទស្សនៈជ្រាលជ្រៅថែមទៀតអំពី
ប្រភេទសិល្បៈនេះ។ សិល្បករ Florante Aguilar បានចែករំលែកថា៖

Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ - ảnh 5
លោក Florante Aguilar និងសិល្បករ Harana ចំនួនបីរូប​ (Image: haranathemovie.com)

        “នៅពេលឪពុកខ្ញុំជូនដំណើរខ្ញុំទៅព្រលានយន្តហោះ ១២ ឆ្នាំមុននេះ ពេលនោះ ខ្ញុំ
ដឹងច្បាស់ថា៖ ខ្ញុំនឹងវិលត្រឡប់មកហ្វីលីពីនវិញ។ ប៉ុន្តែ ថ្ងៃវិលត្រឡប់មកប្រទេសវិញ
 ក៏ជាថ្ងៃខ្ញុំត្រូវលាឪពុកជារៀងរហូតដែរ។ គិតតាំងពីថ្ងៃនោះមក ខ្ញុំរកឃើញប្រកាគួរឲ្យ
ចំឡែកថា៖ បទចម្រៀងដែលខ្ញុំលេងហ្គីតាភាគច្រើនគឺ Harana។ ប្រការនេះខ្ញុំមិនដែល
យកចិត្តទុកដាក់ទេក្នុងរយៈពេលរស់នៅឯបរទេសនោះ។ ក្នុងដំណើរស្វែងរកបណ្ដា
 Haranista ខ្ញុំឃើញថា៖ គេមានប្រភពដ៏សាមញ្ញ ប៉ុន្តែ ពេលច្រៀង ឃើញវាថ្លៃថ្លា
ណាស់។ មិនបញ្វេញឬកក្នុងពេលសម្តែង​ទេ បទចម្រៀង Harana របស់គេត្រូវបាន
ច្រៀងដោយបេះដូង។”

        ចាប៊ីហ្គីតាគឺជាឧបករណ៍ភ្លេងគួរឲ្យទុកចិត្តក្នុងការសម្តែង Harana។ សូសម្លេង
ស្និតស្នាលនៃចាប៊ីហ្គីតាតភ្ជាប់នឹង​ពាក្យចម្រៀងគួរឲ្យផ្អើមល្អែមជាភាសា Tagalog
ដែលជះឥទ្ធិពលពីកំណាព្យរ៉ូម៉ង់ទីករបស់អេស្ប៉ាញ បានធ្វើឲ្យបេះដូងរបស់ក្រមុំរ
ញ្ជួល យ៉ាងខ្លាំង។​ រំលឹកអនុស្សារវរីយ៍ឡើងវិញក្នុងពេលមើលខ្សែភាពយន្តនេះ
លោកស្រី​ Patricia Lopez  អាយុ ៧១ ឆ្នាំ មិនអាចលាក់ការចាប់អារម្មណ៍របស់ខ្លួនទេ។

        “នាងខ្ញុំនៅនឹករលឹកថ្ងៃនោះ។ រហូតមកដល់ពេលនេះ​​ រាល់ការចាប់រម្មណ៍របស់
ខ្លួននៅរស់រវឺកក្នុងពេលបទចម្រៀង Harana ចាប់ផ្តើមចៀង។ នៅគ្រានោះ នេះគឺជា
របៀបតែមួយគត់ដើម្បីសម្តែងសេចក្តីស្នេហាជាមួយគ្នា។ តារយៈក្រសែភ្នែក
អឹមអៀននៅក្រោមមាត់អបង្អួចបទចម្រៀង Harana ដែលប្តីខ្ញុំចៀងដ៏លន្លង់លន្លោន
ណាស់។ នាអតីតកាល គ្មាន “ការណាត់គ្នា” ឬ “ផ្ញើរ sms” ដូចយុវជននាច្ចុប្បន្ន
ឡើយ។ ក្រមុំណាដែលចម្រៀង Harana ជូននោះគឺត្រូវបាននិយាយដល់ច្រើនថ្ងៃ
ជាបន្តទៀត។”

Harana – ការស្វែងរកបទចម្រៀងស្នេហាដែលត្រូវសាបសូន្យទៅ - ảnh 6
ទស្សនិកជនជាជនអង់គ្លេស លោកស្រី Helen Morley។ (Image: VOVWORLD)


        ដោយមានផែនការស្តារអត្តសញ្ញាណវប្បធម៌ប្រពៃណីនេះឡើងវិញសិល្បករ
Florante បានស្នើរឲ្យសិល្បករ Harana ចំនួនបីរូបធ្វើដំណើរជាមួយពេកដើម្បីនាំយក
 Harana ទៅកាន់តំបន់នានាក្នុងទូទាំងប្រទេសហ្វីលីពីន។ ក្នុងការធ្វើដំណើរវិសេស
វិសាលនោះធ្វើឲ្យគេមានអនុស្សារវរីយ៍មិនអាចបំភ្លេចបានឡើយ។ ពីបណ្ដាភូមិស្រុក
 Haranista ចំនួន ៣ រូបបានទៅសម្តែងនៅឆាកល្ខោនធំបំផុតនៅហ្វីលីពីននិងឯបរទេស
ហើយផ្សាយអាលប៉មចម្រៀងដំបូងក្នុងវិជ្ជាជីវៈរបស់ខ្លួនដោយមានឈ្មោះ “Harana
Kings” ។ ខ្សែភាពយន្ត “Harana” បាននាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ
ទស្សនិកជនជាជនអង់គ្លេស លោកស្រី Helen Morley។

“ខ្ញុំចូលចិត្តខ្សែភាពយន្តនេះណាស់! ខ្សែភាពយន្តនាំមកនូវការចាប់អារម្មណ៍កក់
 ក្តៅ រំលឹកនូវអតីតកាលច្រើន។ ខ្ញុំមិនបានស្តាប់ចម្រៀង Harana មុននោះទេ ប៉ុន្តែ
 សូសម្លេង ហ្គីតា សម្លេងចៀងទាំងបីរបស់ Haranista បានសណ្ត៍រូបខ្ញុំហើយ។ នៅ
បញ្ចប់ខ្សែ ភាពយន្តធ្វើឲ្យខ្ញុំព្រួយណាស់ ដោយសារ សិប្បករចំនួនពីររូបក្នុងចំណោម
សិប្បករ​ទាំងបីបានទទួលមរនភាពទៅហើយ។ ប៉ុន្តែ នេះគឺជាចំណុចលិចធ្លោបំផុតក្នុង
ខ្សែភាពយន្ត។ នៅពេល Haranista បាត់បង់ទៅ គេបានបន្សល់ទុកមកនូវទ្រព្យសម្បត្តិ្ត
ថ្លៃថ្លាបំផុតគឺ បទចម្រៀងនិងការជះឥទ្ធិពលក្នុងសហគមន៍។ ប្រការនេះនឹងជួយ​
ឧបត្ថម្ភអភិរក្សនិង ស្តារចម្រៀង Harana នៅហ្វីលីពីន។”

        ខ្សែភាពយន្ត Harana បញ្ចប់ក្នុងសូសម្លេងទះដៃសាទររួមជាមួយស្មាមញញឹមនិង
 ទឹកភ្នែកគួរឲ្យចាប់អារម្មណ៍របស់ទស្សនិកជន។ ប៉ុន្តែ នៅមានសំណួរនៅសេសសល់
“ដំណាក់កាលរុងរឿងនាអតីតកាលរបស់ Harana នឹងវិលត្រឡប់មកវិញដែរឬទេ
ឬវានឹងសាបសូន្យជានិច្ច?៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ