Medlatec Cambodia រួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា
(VOVWORLD) - នៅដើមខែតុលា ឆ្នាំ ២០២៣ គ្លីនិក Medlatec Cambodia ចំណុះប្រព័ន្ធ សុខាភិបាល Medlatec Vietnam ត្រូវបានបើកសម្ពោធជាផ្លូវការ ដោយនាំមកនូវសេវាសុខាភិបាលប្រកបដោយភាពងាយស្រួល បច្ចេកវិទ្យាខ្ពស់បម្រើប្រជាជន ក៏ដូចជាបង្កើតឱកាសសហប្រតិបត្តិការសម្រាប់វេជ្ជបណ្ឌិត មន្ទីរពេទ្យ គ្លីនិកនៅក្នុងប្រទេសកម្ពុជា អំពីការធ្វើតេស្ត និងធ្វើរោគវិនិច្ឆ័យតាមរូបភាព៤.០។ ស្ថិតនៅក្នុងរាជធានីភ្នំពេញ Medlatec Cambodia ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៃរាជធានីភ្នំពេញ ក៏ដូចជាប្រទេស កម្ពុជាផងដែរ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ សេវាយកសំណាកធ្វើតេស្តនៅហ្នឹងកន្លែងរបស់ Medlatec បានប្រសូត្រចេញជាមួយនឹងបេសកកម្មនាំយកសេវាសុខាភិបាលប្រកបដោយភាពងាយស្រួលដើម្បីបម្រើការថែទាំសុខភាពរបស់ប្រជាជនវៀតណាម។ រហូតមកដល់ពេលនេះ ក្រោយរយៈពេល ២៦ ឆ្នាំនៃការអភិវឌ្ឍ សេវាកម្មនេះមិនត្រឹមតែបានបញ្ជាក់ពីម៉ាកយីហោសុខាភិបាលពេញនិយម និងងាយស្រួលបំផុតប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទ្រង់ទ្រាយលើទូទាំងប្រទេស ហើយចាប់ផ្ដើមឈានទៅបរទេសទៀតផង។
គ្លីនិក Medlatec នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ (រូបថត៖ medlatec) |
Medlatec គឺជាអង្គភាពសុខាភិបាលដំបូងគេក្នុងប្រទេសវៀតណាមដែលដាក់ពង្រាយសេវាធ្វើតេស្តនៅហ្នឹងកន្លែងយ៉ាងរហ័ស ត្រឹមត្រូវ និងងាយស្រួលនៅទូទាំងប្រទេសក្នុងតម្លៃសមរម្យ មិនមានការប្រែប្រួលអស់រយៈពេលជិត ៣ ទសវត្សរ៍។ អាស្រ័យលើភាពងាយស្រួល និងតម្លៃសម្រាប់សហគមន៍ Medlatec ទទួលបានពានរង្វាន់ដ៏មានតម្លៃជាច្រើននៅក្នុងប្រទេសវៀតណាម និងក្នុងតំបន់។ សេវាកម្មនេះ ទទួលបានវិញ្ញាបនបត្រគុណភាពសេវាកម្មអាស៊ាន និងពានរង្វាន់សហគ្រាសឆ្នើម (APEA ២០២៣)។ នៅពេលឈានជើងចូលកម្ពុជា Medlatec បានបើកដំណើរការសេវាធ្វើតេស្តនៅហ្នឹងផ្ទះ ដើម្បីបម្រើការថែទាំសុខភាពរបស់ប្រជាជនលើទូទាំងប្រទេសកម្ពុជា។ ការយកសំណាកធ្វើតេស្តនិងការប្រគល់លទ្ធផលនៅនឹងកន្លែង មានតម្លៃត្រឹមតែ ១ ដុល្លារអាមេរិក/អាសយដ្ឋានប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យ Nguyen Anh Tri សមាជិកស្ថាបនិក ប្រធានក្រុមប្រឹក្សានៃមន្ទីរពេទ្យពហុព្យាបាល Medlatec បានចែករំលែកថា៖
“យើងខ្ញុំនាំមកជូនប្រជាជនកម្ពុជានូវសេវាកម្មតែមួយគត់នៃប្រព័ន្ធសុខាភិបាល Medlatec នោះគឺការយកសំណាកធ្វើតេស្តនៅហ្នឹងផ្ទះ ដោយមានចំណុចសំខាន់គឺកសាងមូលដ្ឋានធ្វើតេស្តនៅតាមកន្លែងជាច្រើន។ ជោគជ័យរបស់ Medlatec នៅក្នុងប្រទេសវៀតណាមត្រូវបានសង្គមទាំងមូលជឿជាក់ ត្រូវបានជ្រើសរើសដោយវេជ្ជបណ្ឌិត ហើយមន្ទីរពេទ្យជាច្រើនប្រើប្រាស់បន្ទប់ពិសោធន៍របស់ Medlatec ជាស្តង់ដារ”។
ពិធីសម្ពោធគ្លីនិក Medlatec Cambodia បានគូសសញ្ញានូវការចាប់ផ្តើមថ្មីរបស់ Medlatec ក្នុងប្រទេសកម្ពុជា។ (រូបថត៖ medlatec) |
Medlatec ក៏ជាអង្គភាពសុខាភិបាលដំបូងគេនៅវៀតណាមដែលសម្រេចបានវិញ្ញាបនបត្រគុណភាពធ្វើតេស្តអន្តរជាតិ CAP ដែលបញ្ជាក់ដោយសមាគមរោគវិទ្យាអាមេរិក។ ជាមួយនឹងវិញ្ញាបនបត្រនេះ លទ្ធផលធ្វើតេស្តរបស់ Medlatec អាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសចំនួន ៥៤ លើទូទាំងពិភពលោកសម្រាប់ការពិនិត្យ និងព្យាបាលជំងឺ។ ស្តង់ដារនៃការធ្វើតេស្តត្រូវបានអនុវត្តន៍ដូចគ្នានៅទូទាំងប្រព័ន្ធ Medlatec រួមទាំង Medlatec Cambodia ផងដែរ។ តាមនោះ ប្រសិនបើអតិថិជនប្រើប្រាស់សេវាកម្មធ្វើតេស្តរបស់ Medlatec នៅពេលចេញទៅពិនិត្យ និងព្យាបាលនៅក្រៅប្រទេស លទ្ធផលតេស្តទាំងនេះនឹងត្រូវបានទទួលយកនៅគ្រឹះស្ថានពេទ្យ ដោយជួយអតិថិជនសន្សំសំចៃពេលវេលា និងការចំណាយ ប៉ុន្តែនៅតែធានាបាននូវប្រសិទ្ធភាពនៃការពិនិត្យសុខភាពនៅតាមប្រទេសជឿនលឿនជុំវិញពិភពលោក។ អនុបណ្ឌិត Lucia Grajewski - សមាជិកនៃសមាគមន៍រោគវិទ្យាអាមេរិក នាយិការដ្ឋបាលនៃបន្ទប់ពិសោធន៍មន្ទីរពេទ្យ Saint Francis (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖
“Medlatec គឺជាមូលដ្ឋានធ្វើតេស្តដែលអាចទុកចិត្តបានយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយខ្ញុំជឿជាក់ថាពួកគេកំពុងធ្វើដំណើរឈានទៅកាន់ពិភពលោក។ ខ្ញុំឃើញថា មន្ទីរពិសោធន៍កាន់តែច្រើនឡើងៗនៅខាងក្រៅសហរដ្ឋអាមេរិក បានទទួលយកលទ្ធផលរបស់ពួកគេ”។
ជាមួយនឹងដំណើរការគ្រប់គ្រងគុណភាពនៃការធ្វើតេស្តដ៏តឹងរ៉ឹង ការវិនិយោគលើប្រព័ន្ធម៉ាស៊ីនធ្វើតេស្តដោយស្វ័យប្រវត្តិយ៉ាងពេញលេញពីក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រឈានមុខគេលើពិភពលោក រួមជាមួយនឹងការតភ្ជាប់ជួយគាំទ្រពីបណ្តាញគ្លីនិក Medlatec នៅប្រទេសវៀតណាមនោះ Medlatec Cambodia មានសមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងការធ្វើតេស្តជាង ២០០០ ប្រភេទចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតឯកទេសនៃជំងឺឈាម មហារីក ជំងឺដោយហ្សែន ជំងឺបេះដូង ជំងឺឆ្លង ដោយមានភាពត្រឹមត្រូវខ្ពស់។ លោកបណ្ឌិត អ៊ី លីម៉ា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ RCRC ដែលជាដៃគូមួយក្នុងចំណោមដៃគូដំបូងគេរបស់ Medlatec នៅកម្ពុជា បានវាយតម្លៃថា៖
ដំណើរនាំយកសេវាសុខាភិបាលប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាខ្ពស់បម្រើប្រជាជនកម្ពុជា គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ដើម្បីកែលម្អប្រព័ន្ធថែទាំសុខភាព Medlatec។ ដំណើរនេះមានសក្ដានុពលជាច្រើន ប៉ុន្តែក៏ពោរពេញទៅដោយការលំបាក និងបញ្ហាប្រឈមផងដែរ ប៉ុន្តែជាមួយនឹងជំនឿជាក់ និងការខិតខំប្រឹងប្រែងរបស់ខ្លួន Medlatec នៅតែប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួនក្នុងការនាំយកសេវាថែទាំសុខភាពល្អបំផុតជូនប្រជាជន ដោយគ្មានការរើសអើងព្រំដែន ឬសញ្ជាតិនោះឡើយ៕